ព័ត៌មានជាតិ

រកឃើញ១ករណី​ថ្មី​និងជា​សះស្បើយ១នាក់

រហូតដល់ម៉ោង​៧:១០​ព្រឹក ថ្ងៃទី​ ៣០​ឧសភា​ ២០២០​ យើងរកឃើញជំងឺកូវីដ-១៩​មួយករណីថ្មីទៀត​ (នាំចូលពីក្រៅប្រទេស)ចំនួនសរុបកូវីដ-១៩​ កើន១២៥នាក់​ចំនួនសំរាកពេទ្យ២នាក់​ជាសះស្បើយហើយ​ចំនួន១២៣​នាក់​និងស្លាប់គ្មាន​ ។ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍​ ពិធីជប់លៀង​ការចាក់ធុងបាសរាំ​ ។ ល។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ឈរជជែកគ្នាគម្លាតពីគ្នា​។ល។
សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​៕

cns

Leave a Reply

Your email address will not be published. Required fields are marked *