អន្តរជាតិ

ប៉ូលីសចាប់វាយខ្នោះអ្នករាយការណ៍ព័ត៌មាន​ទូរទ​ស្សន៍C​NNម្នាក់xN´កំពុង Liveអំពីទិដ្ឋភា​ពបា​តុកម្ម

អាមេរិក៖នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែឧសភាឆ្នាំ២០២០នេះ ទូរទស្សន៍ CNN បានរាយការណ៍ថា លោក អូម៉ា ហ៊ីមែណេស(Omar Jimenez) អ្នករាយការណ៍ព័ត៌មានCNNរបស់ខ្លួនត្រូវបានក្រុមប៉ូលីសរដ្ឋមីននីសូតា (Minnesota) ឃាត់ខ្លួន ខណៈដែលលោកកំពុងធ្វើការ Live វីដេអូផ្ទាល់អំពីទិដ្ឋភាពបាតុកម្ម។
ការឃាត់ខ្លួនបានធ្វើឡើង ខណៈពួកគេកំពុងតែធ្វើការផ្សាយបន្តផ្ទាល់សកម្មភាពធ្វើបាតុកម្ម និងការបង្ក្រាបដ៏ក្តៅគគុក រវាងកងកម្លាំងប៉ូលិសនិងក្រុមបាតុករ ដែលតវ៉ាជុំវិញមរណភាពរបស់បុរសជនជាតិស្បែកខ្មៅម្នាក់កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានប៉ូលីសក្នុងទីក្រុង Minneapolis យកជង្គង់សង្កត់ករហូតដល់ស្លាប់ បើទោះជារូបគេបានសុំអង្វរ និងស្រែកប្រាប់ថា «មិនអាចដកដង្ហើមបាន» ក៏ដោយ ។ក្រុមការងាររបស់លោក Omar Jimenez រួមមានគ្នាបីនាក់ដែលពីរនាក់ទៀតជាអ្នកផលិត និងអ្នកកាន់កាមេរ៉ា ត្រូវបានកងកម្លាំងប៉ូលីសទីក្រុងមីននាផូលីស (Minneapolis) នៃរដ្ឋខាងលើនេះ ចាប់វាយខ្នោះហើយបញ្ជូនទៅសួរចម្លើយនៅប៉ុស្តិ៍ប៉ូលីស។
បច្ចុប្បន្នបុគ្គលិក CNN កំពុងស្ថិតនៅក្នុងប៉ុស្តិ៍ប៉ូលិស ហើយមិនទាន់មាននរណាដឹងថា មានស្ថានភាពបែបណាឡើយ។ កុប្បកម្ម និងបាតុកម្មបានផ្ទុះរីករាលដាលជាច្រើនកន្លែង នៅសហរដ្ឋអាមេរិក ដើម្បីសម្ដែងការខឹងសម្បាក៏ដូចជាទាមទារយុត្តិធម៌ឲ្យលោក ចច ហ្វ្លយដ៍ (George Floyd) ៕

cns

Leave a Reply

Your email address will not be published. Required fields are marked *