ក្រុមហ៊ុន រតនៈសម្បត្តិបង្កើនសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​​ដែនជម្រកស​ត្វព្រៃ​ភ្នំ​សំ​កុស​ឡើងកក្រើក

ពោធិសាត់៖តាមប្រភពប្រជាពលរដ្ឋបានរាយការណ៍​ឲ្យ​ដឹងថាក្រុមហ៊ុនរតនៈសម្បត្តិ នៅតែ​បង្កើនសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុសឡើងកក្រើក​។ ទាក់ទង​នឹង​បញ្ហា​នេះ​មន្ត្រី​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តពោធិសាត់មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សមត្ថកិច្ចពុករលួយ​ខេត្តពោធិសាត់និងមានលក្ខណៈពុករលួយជាប្រព័ន្ធទេនោះ​គឺ​ក្រុមហ៊ុន រតនៈសម្បត្តិ មិន​ហ៊ាន​ធ្វើ​អ្វីតាម​អំពើ​ចិត្តនោះ​ឡើយ​។តាមប្រភពពីមន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តពោធិសាត់មួយចំនួនបាន​ឲ្យ​ដឹង​ទៀតថាការដែល​ក្រុមហ៊ុន រតនៈសម្បត្តិ មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​សំ​កុស ហ៊ាន​បើកដៃ​ឲ្យ​ក្រុមហ៊ុន រតនៈសម្បត្តិ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​នេះ​យ៉ាង​រលូន គឺមាន​ការសម្របសម្រួល​ពី​សំណាក់​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិសាត់ ដែល​ល្បីល្បាញ​ខាង​ពុករលួយ​ជា​យូរ​មកហើយ​។​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​វាលវែង ខេត្តពោធិសាត់ បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន រតនៈសម្បត្តិ ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅក្បែរ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ហើយ​ក្រុមហ៊ុន​នេះ​បែរជាយក​លេស​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់ភ្នំ​សំ​កុសយ៉ាង​ពេញបន្ទុក​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​វាលវែង បានបញ្ជាក់​ទៀតថា មួយរយៈ​ចុងក្រោយ​នេះ​ក្រុមហ៊ុន រតនៈសម្បត្តិ បាន​ជួល​កម្មករ​ខ្មែរ​និង​កម្មករ​យួន​ប្រមាណ​២០០​នាក់​ឲ្យ​ចូល​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ហើយ​ដឹកជញ្ជូន​ចូលមក​ទីតាំង​ដី​សម្បទាន​របស់ខ្លួន​យ៉ាង​គឃ្លើន​តែម្តង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​កម្មករ​ខ្មែរ​និង​កម្មករ​យួន​ក្នុង​ម្នាក់ៗ​ទទួលបាន​លុយ​២​ម៉ឺន​រៀល​ឬ​៥​ដុល្លារ ប្រសិនបើ​កាប់​ឈើ​បាន​១​ម៉ែត្រគូប ហើយ​អ្នក​ដែល​កាប់​បាន​ច្រើន​គឺ​ទទួលបាន​លុយ​ច្រើន​តាម​នោះដែរ​។ ឈើ​ដែល​កម្មករ​ខ្មែរ​និង​កម្មករ​យួន​កាប់​ឲ្យ​ក្រុមហ៊ុន រតនៈសម្បត្តិ គឺ​ជ្រើស​រើសយក​មុខកាត់​ធំៗ ដែល​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។គួររំលឹកដែរថាក្នុង​ពិធី​មួយ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្ត្រី្ក​ក្រសួងមហាផ្ទៃ បានចេញ​បទបញ្ជា​ឲ្យ​អភិបាលខេត្ត​ពោធិសាត់ និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចុះ​ពិនិត្យមើល​ករណី​លួច​កាប់​ឈើ​នៅក្នុង​ដែន​អភិរក្ស​ភ្នំ​សំ​កុស ស្ថិតនៅ​ជិត​ជួរ​ភ្នំក្រវាញ ខេត្តពោធិសាត់​។ ក៏ប៉ុន្តែ​មជ្ឈដ្ឋាន​មួយចំនួន​បាន​វាយតម្លៃថា លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់ ប្រហែលជា​មិន​អនុវត្តន៍​តាម​បទបញ្ជា​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នោះឡើយ​។ ដោយហេតុថា ករណី​ក្រុមហ៊ុន រតនៈសម្បត្តិបំពាន​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ស្រុក​វាលវែង ខេត្តពោធិសាត់គឺជា​រឿង​ដែល​កើត​ឡើងជា​យូរ​មកហើយ។ប៉ុន្តែ​ទាំង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថានបានរក្សាភាពស្ងៀមស្ងាត់​។ បើតាម​ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្តពោធិសាត់ បាន​បង្ហើប​ឲ្យ​ដឹងថា លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជឿ​តែ​លើ​របាយការណ៍​ភូតភរ របស់លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិសាត់ ប៉ុណ្ណោះ​ក្នុងខណៈដែល​ក្រុមហ៊ុន រតនៈសម្បត្តិ កំពុង​បំពាន​កាប់​ឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុសយ៉ាង​មហន្តរាយ​នាពេលដ៍ខ្លីខាងមុខនេះ។ពាក់ព័ន្ធនឹងរឿងកាប់បំផ្លាញព្រៃឈើខាងលើនេះសារពត៌មានយើងបានទាក់ទងទៅអ្នកពាក់ព័ន្ធដែរតែមិនលើកទូរស័ព្ទនៅថៃ្ងនេះ៕ដោយ៖លោកស្រីជាគន្ធា

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.