ព្រឹក​ថ្ងៃទី​២​៨​ឧសភា​២០២០​យើងពុំរក​ឃើញជំងឺកូវីដ-១៩​ថ្មីទេ​

រហូតដល់ម៉ោង​៨:០០ព្រឹក​ថ្ងៃទី​២៨​ឧសភា​២០២០​យើងពុំរកឃើញជំងឺកូវីដ-១៩​ថ្មីទេ​ចំនួនសរុបកូវីដ-១៩​ ១២៤នាក់ដដែល​ចំនួនសំរាកពេទ្យ២នាក់​ជាសះស្បើយហើយ​ចំនួន១២២​នាក់​និងស្លាប់គ្មាន​។ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ច ដោយធ្វើអនាម័យ​នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។
សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​៕