អាមេរិក​ថា​វិធា​នការ​ដែ​ល​បានត្រូវ​ចា​ត់​ដើម្បីបង្កើន​​វត្តមាន​​យោធា​អាមេរិក​ក្នុង​ភូមិភាគមជ្ឈឹមបូព៌ា​បាន​ធ្វើ​ឱ្យ​ប្រទេស​អ៊ីរ៉ង់រួញរា​​ហើយ

លោក Pat Shanahan រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ស្តី​ទីអាមេរិក​បាននិយាយ​ថា​វិធានការ​ដែល​បានត្រូវ​ចាត់​ដើម្បីបង្កើន​វត្តមាន​យោធា​អាមេរិក​ក្នុង​ភូមិភាគមជ្ឈឹមបូព៌ា​បាន​ធ្វើ​ឱ្យ​ប្រទេស​អ៊ីរ៉ង់រួញរា​ហើយ និង​បានរារាំង​សក្តានុពល​នៃ​ការវាយ​ប្រហារ​លើជន​ជាតិអាមេរិកាំង «ទោះណា​ជា​អ៊ីរ៉ង់​បានធ្វើការ​វាយ​ប្រហារឯទៀតៗ​ក៏ដោយ»។​លោក Shanahan បាន​ថ្លែង​ប្រាប់​អ្នកកាសែត​នៅ​ឯក្រសួងការពារជាតិ​អាមេរិក​កាលពីថ្ងៃអង្គារ​ថា​ «ការ​ណ៍នេះ​មិនមែន​មានន័យថា​ការ​គំរាមកំហែង ​ដែលយើងបាន​រកឃើញកាល​ពីពេលមុន​ បានបាត់អស់ហើយនោះទេ។ ​ខ្ញុំ​យល់ឃើញ​ថា​ ការឆ្លើយតប​របស់​យើងដោយប្រុង​ប្រយ័ត្ន!​បាន​ផ្តល់​ពេលវេលា​ឱ្យ​អ៊ីរ៉ង់​គិតគូរ​ជា​ថ្មី»។លោក Shanahan បាន​ថ្លែងថា «យើង​បាននិយាយ​អំពី​ការ​គំរាមកំហែង​ទាំងនោះ ហើយ​មានការ​វាយប្រហារ​ពិតមែន»។នៅ​ពេល​ត្រូវសួរ​ឱ្យ​និយាយ​បំភ្លឺ​អំពីការ​វាយ​ប្រហារអ្វី​ដែល​លោក​បាននិយាយ​យោងនោះ លោក​វរសេនីយទោ Joe Buccino អ្នកនាំ​ពាក្យ​នៃ​ក្រសួងការពារជាតិ​អាមេរិក​បាននិយាយ​ប្រាប់​ថា​ ផ្នែក​ស៊ើបការ​សម្ងាត់ស.រ.អា​បាន​ចង្អុលដាក់ប្រទេស​អ៊ីរ៉ង់ថាជា «ទំនង​ខ្លាំង​ណាស់​ជា​អ្នកទទួល​ខុស​ត្រូវ» ដល់​ការ​វាយ​ប្រហារលើ​នាវា​ដឹក​ប្រេង​បួនគ្រឿង​នៅក្នុង​ឈូង​សមុទ្រ​ពែក។លោក​រដ្ឋមន្ត្រី​ Shanahan និង​ក្រុម​មន្ត្រីឯទៀតៗ​មាន​កំណត់នឹង​និយាយ​ត្រួសៗ​ប្រាប់​សមាជិកសភា​ស.រ.អា​នៅ​ក្នុង​ការ​ប្រជុំ​បិទ​ទ្វារ​មួយ​នៅពេល​បន្ទាប់​មក​ទៀតក្នុង​ថ្ងៃ​អង្គារនេះ​តាម​ពេលវេលា​នៃរដ្ឋធានី​វ៉ាស៊ីនតោន​អំពី​ការគំរាមកំហែងយោធា​ ដែល​សេតវិមាន​និយាយ​ថា ​អ៊ីរ៉ង់​ដាក់​ឱ្យមាន​ក្នុងភូមិភាគ​មជ្ឈឹមបូព៌ា។​ក្នុង​ចំណោម​ក្រុមមន្ត្រី​ដែលទៅ​កាន់​វិមាន​សភា​ Capitol Hill មាន​លោក​រដ្ឋមន្ត្រីការបរទេស​ Mike Pompeo លោក​ Shanahan និង​លោកឧត្តមសេនីយ​ Joseph Dunfort ប្រធានក្រុម​នាយ​អគ្គសេនាធិការ​ចម្រុះនៃ​កងយោធពល​ស.រ.អា។ សមាជិកសភា​បានទាមទារ​សុំ​ព័ត៌មាន​អំពី​ការ​គំរាមកំហែង​របស់​ប្រទេស​អ៊ីរ៉ង់​ជា​ច្រើន​ថ្ងៃមក​ហើយ។កាលពី​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតី Donald Trump បាន​និយាយថា ​ប្រទេសអ៊ីរ៉ង់​ «មានអរិភាព​ខ្លាំងណាស់» ​ហើយថា ​ស.រ.អា​នឹង​គ្មាន​ជម្រើសទេ​ ក៏​ប៉ុន្តែ​នឹងឆ្លើយតប​នឹង​អំពើគឃ្លើន​របស់អ៊ីរ៉ង់ «ជាមួយ​ការ​ប្រើកម្លាំងខ្លាំងក្លា»៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.