ចិន​ជំទាស់​​ទៅ​នឹង​ការ​អះអាង​របស់​លោកTrumpដែល​ថាការ​ដំឡើង​ពន្ធ​គយ​របស់​ស.រ.​​អា.​ធ្វើ​ឲ្យ​វិនិយោគិន​​ចាក​ចេញ​ពី​ប្រ​ទេ​ស​ចិន

នា​ថ្ងៃ​អង្គារ​ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​​ថា វិនិយោគិន​បរទេស​នៅតែ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ប្រទេស​ចិន។ ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump អះអាង​ថា ការ​ដំឡើង​ពន្ធ​គយ​របស់​លោក​លើ​ទំនិញ​ចិន​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នានា​ងាក​ចេញ​ពី​ប្រទេស​នេះ។លោក Trump បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថាការ​ដំឡើង​ពន្ធ​គយ​របស់​លោក​លើ​ទំនិញ​ចិន​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នានា​ប្ដូរ​ផលិតកម្ម​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ចិន​ទៅ​កាន់​ប្រទេស​វៀតណាម និង​ប្រទេស​ផ្សេង​ទៀត​នៅ​ទ្វីប​អាស៊ី។គេ​មិន​ឃើញ​មាន​ការ​ត្រៀម​ចរចា​ពាណិជ្ជកម្ម​ណា​មួយ​បន្ថែម​ទៀត​រវាង​មន្ត្រី​កំពូល​ពាណិជ្ជកម្ម​ចិន និង​មន្ត្រី​កំពូល​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ធ្វើ​ឡើង​នោះ​ទេ តាំង​ពី​ការ​ចរចា​ជុំ​ចុង​ក្រោយ​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី ១០ ខែ​ឧសភា​កន្លង​ទៅ​នេះ ដែល​នៅ​ថ្ងៃ​នោះ លោក Trump បាន​ដំឡើង​ពន្ធ​គយ​ពី ១០ ទៅ ២៥ ភាគរយ លើ​ទំនិញ​ចិន​ដែល​មាន​តម្លៃ​ប្រហែល ២០០ ពាន់​លាន​ដុល្លារ​អាមេរិក។
តាំង​ពី​ពេល​នោះ​មក ប្រទេស​ចិន​បាន​ប្រើ​វោហារសាស្ត្រ​កាន់តែ​ខ្លាំងក្លា​ជាង​មុន ដោយ​បញ្ជាក់​ថា ការ​ចាប់ផ្ដើម​ចរចា​ពាណិជ្ជកម្ម​ឡើង​វិញ​ទំនងជា​មិន​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ទេ។អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Lu Kang បាន​ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក Trump ថា វិនិយោគិន​បរទេស «នៅតែ​មាន​សុទិដ្ឋិនិយម» ចំពោះ​ប្រទេស​ចិន។ លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ទោះបីជា​ប្រហែល ១ ឆ្នាំ​កន្លង​មក​នេះ សហរដ្ឋ​អាមេរិក​បាន​បន្ត​គំរាមកំហែង​លើ​ទំនិញ​ចិន​ដោយ​ការ​យក​ពន្ធ​គយ​បន្ថែម​ក៏​ដោយ ក៏​យើង​អាច​ឃើញ​ថា សុទិដ្ឋិនិយម​របស់​វិនិយោគិន​បរទេស​ចំពោះ​ប្រទេស​ចិន​នៅតែ​ខ្ពស់​ដដែល»។លោក Lu Kang បាន​បញ្ជាក់​ថា ក្រុមហ៊ុន​មួយ​ចំនួន​ដូចជា ក្រុមហ៊ុន Tesla ក្រុមហ៊ុន BASF និង​ក្រុមហ៊ុន BMW ជា​ដើម បាន​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.