ឯកឧត្តម​រដ្ឋមន្ត្រីវេង សាខុនបានទទួលជួបលោក Yuji SEGOSHI​ទីប្រឹក្សា​និងជាអ្នកសម្របសម្រួល​គម្រោង​នៃអង្គការ JICA

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Yuji SEGOSHI ទីប្រឹក្សា និងជាអ្នកសម្របសម្រួលគម្រោងនៃអង្គការ JICA ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា និងសហការីដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាពីគម្រោងស្តីពីការដាំ និងការធ្វើអាជីវកម្មប្រភេទស្មៅចំណី Sorghum Silage ដែលគម្រោងនេះទទួលបានការជួយឧបត្ថម្ភគាំទ្រពីអង្គការ JICA សម្រាប់រយ:ពេល០២ឆ្នាំ អនុវត្តដោយក្រុមហ៊ុន Applied Natural Products Co., Ltd (ANP) សហការនិងសម្របសម្រួលជាមួយអង្គការ CMAC និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងខេត្តបាត់ដំបង។មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:អង្គការ JICA ដែលតែងតែផ្តល់ការគាំទ្រនិងជួយឧបត្ថម្ភទាំងថវិកានិងបច្ចេកទេសក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជានាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ក្នុងបរិបទថ្មីនៃកំណើនសេដ្ឋកិច្ច ប្រជាជន ទេសចរណ៍ និងជាពិសេសការប្រែប្រួលអាកាសធាតុ បានតម្រូវឲ្យក្រសួងផ្លាស់ប្តូរយុទ្ធសាស្រ្ត និងគោលដៅរបស់ខ្លួនពីការផលិតដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុកមកផលិត កែច្នៃ និងធ្វើការនាំចេញ។ ពាក់ព័ន្ធនឹងគម្រោងដាំស្មៅចំណី Sorghum Silage នេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការគាំទ្រ និងលើកទឹកចិត្តដោយលោកបានបញ្ជាក់ថា បច្ចុប្បន្នបច្ចេកវិទ្យាកសិកម្មមានការរីកចម្រើន ការប្រើប្រាស់គ្រឿងយន្តកសិកម្មស្ទើរតែទាំងអស់ បានធ្វើឲ្យកសិករបង្វែរគោលដៅពីការចិញ្ចឹមគោ ក្របីសម្រាប់ជាកំលាំងអូសទាញ មកចិញ្ចឹមដើម្បីធ្វើពាណិជ្ជកម្មវិញ ដែលការផ្លាស់ប្តូរនេះបានជួយដល់ពួកគាត់រកបានចំណូលបន្ថែមបានយ៉ាងល្អ ទន្ទឹមនឹងក្រសួងកំពុងជំរុញផលិតកម្មសត្វ និងចំណីសត្វ។នាឱកាសនេះ លោក Yuji SEGOSHE បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា កាលពីឆ្នាំ ២០១៨ គម្រោងផលិតបានជាចំណីសត្វបានប្រមាណជា២១១តោន សម្រាប់ផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះមួយនៅរាជធានីភ្នំពេញ ដោយក្នុង០១តោន ទទួលបានតម្លៃពី ៧០-៨០ ដុល្លារអាមេរិក ហើយក្នុងឆ្នាំ២០១៩នេះ គ្រោងបង្កើនការផលិតឲ្យបាន៤៥០តោន។ លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នផលិតកម្មនៅមានកម្រិត ការផ្គត់ផ្គង់មិនបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ បញ្ហាចំបងក្នុងពេលបច្ចុប្បន្នគឺមធ្យោបាយ និងតម្លៃនៃការដឹកជញ្ជូន រួមជាមួយការកង្វះប្រភពទឹកស្រោចស្រព។ ដោយឡែក ដោយពិនិត្យឃើញអំពីសក្តានុពលនៃវិស័យកសិកម្មនៅកម្ពុជាក្រុមហ៊ុនក៏មានបំណងបោះទុនវិនិយោគយកស្មៅប្រភេទនេះមកផលិតជាជីកុំប៉ុស្តិសម្រាប់បម្រើឲ្យវិស័យកសិកម្មនាពេលអនាគតផងដែរ។ដូច្នេះដើម្បីឲ្យគម្រោងទទួលបានជោគជ័យ និងចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព និងនិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យលោក Yuji SEGOSHE និងក្រុមហ៊ុន ANP ពិនិត្យលទ្ធភាពពង្រីកការអនុវត្តគម្រោងឲ្យបានទូលំទូលាយដោយត្រូវ÷ ទី១. រៀបចំចងក្រងសហគមន៍ផលិត ដើម្បីបង្កើនបរិមាណផលិត ធានាដល់ការផ្គត់ផ្គង់។ ទី២. បង្កើនការផ្សព្វផ្សាយពូជ និងបច្ចេកទេសដាំដុះស្មៅប្រភេទនេះឲ្យបានទូលំទូលាយដល់កសិករ និងកសិដ្ឋាន។ ទី៣. បង្វែរគោលដៅផ្គត់ផ្គង់មកផ្គត់ផ្គង់ក្នុងតំបន់ផលិតវិញ ដើម្បីកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន។ ទី៤. សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបង្កើនការដាំដុះ ជាពិសេសនៅតំបន់ខ្ពង់រាបដើម្បីជួយស្រទាប់ដីមិនឲ្យបាត់បង់ជាតិទឹក និងបង្កើនគុណភាពដី។ ទី៥. រៀបចំ និងបំពេញខ្សែច្រវាក់ផលិតកម្មពីមុនការដាំដុះ រហូតដល់ការធ្វើពាណិជ្ជកម្មឲ្យបានពេញលេញ ដូចជាការដាំដុះ ចិញ្ចឹម និងផ្គត់ផ្គង់ទីផ្សារដោយខ្លួនឯង៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.