ក្រុម​មន្ត្រី​រដ្ឋបាល​លោកត្រាំថ្លែង​ប្រាប់​​សភា​ស្តី​ពី​ការ​គំរាម​​កំហែង​របស់​ប្រទេស​អ៊ីរ៉ង់

នៅ​ថ្ងៃ​អង្គារ​នេះក្រុម​មន្ត្រី​កំពូលៗ​មក​ពី​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ នឹងថ្លែងប្រាប់​សមាជិក​សភា​អំពី​ការ​គំរាម​កំហែង​ដែល​ពួកគេប្រឈមបាន​អះអាង​ថា ​បណ្តាល​មក​ពី​ប្រទេស​អ៊ីរ៉ង់ ​នៅពេល​ដែល​ប្រធានាធិបតី​ត្រាំ​ និង​មន្ត្រី​សំខាន់​ម្នាក់​របស់​អ៊ីរ៉ង់​និយាយ​ឡកឡឺយ​គ្នា​ទៅ​វិញ​ទៅមក។រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ស្តីទី​លោក Patrick Shanahan ប្រធាន​អគ្គ​សេនា​ធិការ​រួម​លោក​ឧត្តម​សេនីយ៍ Joseph Dunford ​និង​មន្ត្រី​សហគមន៍​ស៊ើបការណ៍​សម្ងាត់​ម្នាក់​ដែលមិន​ប្រាប់​ឈ្មោះ ​កំពុង​រៀប​ចំ​ផែនការ​និយាយ​ជាមួយ​សមាជិកសភា​បន្ទាប់​ពី​ការ​មន្ទិលសង្ស័យ​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​របស់​ក្រុម​មន្ត្រី​អាមេ​រិកថា ​អ៊ីរ៉ង់​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​កាល​ពី​សប្តាហ៍​មុន​ទៅលើ​ស្ថានីយ​បូមប្រេង២​កន្លែង​របស់​អារ៉ាប៊ី ​សាអូឌីត ហើយ​និង​ការបំផ្លាញ​កប៉ាល់ដឹក​ប្រេង​បួន​គ្រឿង​កាល​ពី​ពេល​មុន។​សមាជិក​សភា​ដ៏​សំខាន់​ម្នាក់​គឺ​សមា​ជិក​ព្រឹទ្ធសភា Linsey Graham ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទបន្ទាប់​ពី​លោក​បាន​ទទួល​ការ​ថ្លែង​ត្រួស​ប្រាប់ៗ​ដោយលោក John Bolton ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​ថា «វា​ជាការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ ​អ៊ីរ៉ង់​បាន​វាយ​ប្រហារ​បំពង់​បង្ហូរ​ប្រេង​ និង​កប៉ាល់​របស់​ប្រទេស​ផ្សេង​ ហើយ​បាន​គំរាម​កំហែង​ប្រឆាំង​នឹង​ផល​ប្រយោជន៍​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់»។​ប្រធានាធិបតី​ត្រាំ ​បាន​បញ្ជូន​សារ​តាម Twitter កាល​ពី​ថ្ងៃ​អាទិត្យ​ថា «ប្រសិន​បើ​អ៊ីរ៉ង់​ចង់​ប្រយុទ្ធ ​ការណ៍​នេះ​នឹង​បញ្ចប់អ៊ីរ៉ង់​ជា​ផ្លូវការ។ កុំ​ធ្វើ​ការ​គំរាម​កំហែង​សហរដ្ឋ​អាមេរិក​ម្តង​ទៀត»៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.