គ.ជ.ប៖គណបក្ស​ចំនួន៦បានធ្វើកា​រឃោសនានៅថ្ងៃទី៣

ការឃោសនារកសំឡេងឆ្នោតមានគណបក្សនយោបាយចំនួន៦កាលពីទី១៩ ខែឧសភា ឆ្នាំ២០១៩ ត្រូវជាថ្ងៃទី៣បានធ្វើសកម្មភាពឃោសនានៅតាមមណ្ឌល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម៖
១. គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាព ប្រជុំជាមួយសមាជិក សមាជិកាបក្ស បេក្ខជនឈរឈ្មោះ ចាក់មេក្រផ្សព្វផ្សាយគោលនយោបាយ នៅតាមទីស្នាក់ការបក្សក្នុងរាជធានី ខេត្តចំនួន
១៤ រួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ ស្វាយរៀង_ ព្រះវិហារ ស្ទឹងត្រែងពោធិ៍សាត់ កំពង់ស្ពឺ រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ឆ្នាំង មណ្ឌលគិរី និងខេត្តឧត្តរមានជ័យ ដោយមានអ្នកចូលរួមសរុប ៤,៥៦៦នាក់។
២.គណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពហែក្បួន នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់ រថយន្ត ១០គ្រឿង ម៉ូតូ ២០គ្រឿង និងរ៉ឺម៉កកង់បី ៦គ្រឿង។
៣.គណបក្សសញ្ជាតិកម្ពុជា បានធ្វើសកម្មភាពហែក្បួន នៅខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារមណ្ឌលគិរី និងស្ទឹងត្រែង ដោយមានអ្នកចូលរួមសរុបប្រមាណ ២៤០នាក់ រថយន្ត ២១គ្រឿង និងម៉ូតូ ២៣គ្រឿង និងធ្វើការជួបប្រជុំនៅទីស្នាក់ការបក្ស ខេត្តប៉ៃលិន ដោយមានអ្នកចូលរួម ៥២នាក់។
៤.គណបក្សយុវជនកម្ពុជា បានធ្វើសកម្មភាពចុះផ្សព្វផ្សាយគោលនយោបាយ ក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ ដោយមានអ្នកចូលរួមសរុប ៦នាក់។
៥. គណបក្សខ្មែររួបរួមជាតិ បានធ្វើសកម្មភាព ជួបប្រជុំ ចុះផ្សព្វផ្សាយគោលនយោបាយ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមសរុប ៣៦នាក់។
៦. គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាពជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ជារួមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នៅថ្ងៃទី ៣ នេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូន
គ្មានអំពើហិង្សា នៅក្របខ័ណ្ឌទូទាំងប្រទេស៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.