មន្ត្រី​យោ​ធា​​អ៊ីរ៉ង់​និយាយ​ថា​​មីស៊ីល​របស់​អ៊ីរ៉​ង់​​អាច​វាយ​ប្រហារ​​នាវា​​ចម្បាំង​ក្នុង​ឈូ​ង​សមុទ្រ​​ពែក​បាន

សមាជិក​ជាន់​ខ្ពស់​ម្នាក់​នៃ​កងឆ្មាំ​បដិវត្ត​អ៊ីរ៉ង់បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រថា​ កាំ​ជ្រួច​មីស៊ីល​មាន​វង់​ប្រតិបត្តិការ​ខ្លី​របស់​អ៊ីរ៉ង់​អាច​បាញ់​ដល់​នាវា​ចម្បាំង​នៅ​ក្នុង​ឈូង​សមុទ្រ​ពែក «បាន​ដោយ​ងាយ»។នេះបើតាមការផ្សាយទីភ្នាក់ងារ​ព័ត៌មាន ​Fars ​នៃ​ប្រទេស​អ៊ីរ៉ង់។ការ​អត្ថាធិប្បាយ​នេះ​ធ្វើ​ឡើង​ដោយលោក ​Mohammad Saleh Jokar ​អគ្គ​មេបញ្ជា​ការ​រង​នៃ​កងឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​ដែល​ធ្វើឡើង​នៅ​ពេល​មាន​កំណើនភាព​តានតឹង​ជាមួយស.រ.អា.។ ស.រ.អា.​បាន​បង្កើន​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នោះ​ដោយ​បានបញ្ជូននាវា​ចម្បាំង​ថែម​ទៀត​ទៅ​កាន់​តំបន់​នោះ​និង​បាន​បន្តឹង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​ដើម្បី​នឹង​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ពី​សាធារណរដ្ឋ​ឥស្លាម​នេះ។​ ឈូង​សមុទ្រ​ពែក​ ជា​ផ្លូវ​ទឹក​មួយ​ក្នុង​បណ្តា​ផ្លូវ​សមុទ្រ​យុទ្ធ​សាស្ត្រ​សំខាន់ៗ​ក្នុង​ពិភព​លោក ​ហើយ​ការ​ផ្គត់​ផ្គង់​ប្រេង​មួយ​ភាគ​បី​ក្នុង​ពិភព​លោក​បាន​ឆ្លង​កាត់​ឈូង​សមុទ្រ​នេះ។​លោក ​Jokar ​បាន​និយាយ​ថា​ស.រ.អា. «មិន​អាច​បង់​សោហ៊ុយ​នៃ​ការ​ធ្វើ​សង្គ្រាម​ថ្មី​មួយ​ទៀត​ទេ»ហើយ​ថា​សង្គ្រាម​មួយ​អាច​នាំ​ឱ្យ​មាន​ផល​មិន​ល្អ​ដល់​ការ​ផ្គត់​ផ្គង់​ប្រេង​សាកល។​ លោក​បាន​ថ្លែង​បន្ថែម​ថា «ប្រសិន​បើ​មាន​សង្គ្រាម​ ពិភព​លោក​នឹង​រង​ទុក្ខវេទនា»។សេក្តីថ្លែង​នេះ​របស់​លោក​ Jokar ​មាន​ឡើង​នៅ​ពេល​ដែល​លោក​រដ្ឋ​មន្ត្រី​ការបរទេស​អ៊ីរ៉ង់​ Mohammad Javad Zarif ​កំពុង​ខិត​ខំប្រឹង​ប្រែង​ខាង​ការ​ទូត​យ៉ាង​ខ្លាំង​ដើម្បី​ថែ​រក្សា​ឱ្យ​មាន​កិច្ចព្រម​ព្រៀង​នុយក្លេអ៊ែរ​ជា​មួយ​ពួក​ប្រទេស​មហា​អំណាច។​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ក្នុង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​សុក្រលោក​ Zarif ​បាន​រិះ​គន់​ពួក​មេដឹក​នាំ​ពិភព​លោក​ថា​ «សេចក្តី​ថ្លែង​ការណ៍​គាំទ្រ»​ ​មិន​គ្រប់​គ្រាន់​ទេ​ដើម្បី​ជួយ​សង្គ្រោះ​កិច្ច​ព្រម​ព្រៀង​នេះ៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.