សេចក្តីថ្លែង​ការណ៍រួមរប​ស់នេប៉ាល់-កម្ពុជា

សេចក្តីថ្លែងការណ៍រួមស្តីពីទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ខេ ភី សាម៉ា អូលី
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី ១៣ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៩ ។សេចក្តីថ្លែងការណ៍រួមមានខ្លឹមសារដូចតទៅ៖
១. តាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ខេ ភី សាម៉ា អូលី នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៣ ដល់១៥ ខែឧសភា ឆ្នាំ២០១៩ អមដំណើរដោយលោកជំទាវ រ៉ាឌីកា សាក់យ៉ា ឯកឧត្តម ប្រាឌីប គូម៉ា ហ្គាវ៉ាលី រដ្ឋមន្រ្តីការបរទេស ទីប្រឹក្សានាយករដ្ឋមន្ត្រី សមាជិកសភា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងគណៈប្រតិភូធុរកិច្ច។
២. ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់ និងលោកជំទាវ បានអញ្ជើញទៅដាក់កម្រងផ្កា នៅស្តូបវិមានឯករាជ្យ និងគោរពវិញ្ញាណក្ខ័ន្ធវីរបុរស និងវីរនារីកម្ពុជា ដែលបានពលីក្នុងសង្រ្គាម និងបានអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់ និងលោកជំទាវ ក៏បានអញ្ជើញទៅទស្សនាសារមន្ទីរជាតិ និងវត្តព្រះកែវមរកត ព្រមទាំងទស្សនាវិមានឈ្នះ-ឈ្នះ ដែលបង្ហាញដំណែលប្រវត្តិសាស្រ្តពីជោគជ័យនៃកិច្ចប្រឹងប្រែងរបស់កម្ពុជា ដើម្បីនាំមកនូវសន្តិភាពពេញលេញ ការផ្សះផ្សានិងការបង្រួបបង្រួមជាតិរបស់កម្ពុជា។
៣. ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់ បានជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
៤. ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់ បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបរិយាកាសប្រកបដោយមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក។ ដោយរំលឹកពីទស្សនកិច្ចលើកដំបូងនៅនេប៉ាល់ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងកិច្ចស្វាគមន៍ចំពោះទស្សនកិច្ចតបវិញរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី ថាជា “ទស្សនកិច្ចប្រវត្តិសាស្រ្ត” និងបានកត់សម្គាល់ថាទស្សនកិច្ចនេះនឹងធ្វើឲ្យទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់រវាងប្រទេសជាមិត្តទាំងពីរឈានឡើងកាន់តែខ្ពស់ថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្រ្តី ខេ ភី សាម៉ា អូលី បានចាត់ទុកកម្ពុជា ជាមិត្តដ៏ជិតស្និទ្ធរបស់នេប៉ាល់ និងជាដៃគូដ៏សំខាន់មួយនៅក្នុងតំបន់។
៥.នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅសី្តពីការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ វប្បធម៌ និងការអប់រំ ហើយបានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក។ នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពង្រឹងឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងនេប៉ាល់ ដែលមានឬសគល់យ៉ាងជ្រៅនៅក្នុងកេរ្ត៍ដំណែលវប្បធម៌រួមនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តផងដែរថា កម្ពុជា និង នេប៉ាល់ បានអភិវឌ្ឍភាពជាដៃគូដ៏រឹងមាំដែលផ្តល់ប្រយោជន៍ទៅវិញទៅមកក្នុងកម្រិតទ្វេភាគី តំបន់ និងពហុភាគី ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ និងពិភពលោក។
៦. សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរនយោបាយជាប្រវត្តិសាស្រ្តរបស់នេប៉ាល់ និងដំណើរការសន្តិភាពដោយនេប៉ាល់ខ្លួនឯង ព្រមទាំងស្ថិរភាពដែលកើតមានក្នុងប្រទេសនេប៉ាល់ ក្រោមការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី ខេ ភី សាម៉ា អូលី ដែលបានអនុញ្ញាតឲ្យប្រទេសនេះផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព។ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានជូនពរសូមឲ្យនេប៉ាល់សម្រេចបានបំណងប្រាថ្នាជាតិ “នេប៉ាល់រុងរឿង នេប៉ាល់រីករាយ”។ ឯកឧត្តមនាយករដ្ឋមន្រ្តី ខេ ភី សាម៉ា អូលី ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបន្តរក្សាបានដោយជោគជ័យនូវសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ចដ៏ខ្ពស់ ឧស្សាហកម្មទេសចរណ៍រឹងមាំ និងភាពប្រសើរឡើងនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។
៧.នាយករដ្ឋមន្ត្រីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ជាទៀងទាត់ និងការពិគ្រោះយោបល់ ដែលនឹងកំណត់បាននូវវិធី និងមធ្យោបាយ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ សំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជាតិទាំងពីរ។ ក្នុងគោលដៅនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា គួរតែចាប់ផ្តើមឲ្យបានឆាប់បំផុតនូវដំណើរការនៃកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ ។
៨. ដោយទទួលស្គាល់ថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងនេប៉ាល់នៅមានកង្វះខាតច្រើនដែលអាចជម្រុញឲ្យបានប្រសើរឡើង នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពប្រគល់ភារកិច្ចទៅស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ឲ្យធ្វើការរួមគ្នាដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងទេសចរណ៍។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ផ្នែកឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងបានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការជិតស្និទរវាងសភាពាណិជ្ជកម្មកម្ពុជា និងនេប៉ាល់ ដើម្បីប្រើប្រាស់ឲ្យបានពេញលេញនូវសក្តានុពលសេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ចនៃប្រទេសទាំងពីរ។
៩.នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីពាណិជ្ជកម្ម និងវិនិយោគរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនេប៉ាល់ និងអនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនេប៉ាល់។ នាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នានេះ និងបានសម្តែងនូវសុទិដ្ឋិនិយមថា ជាមួយនឹងការចុះហត្ថលេខាលើឯកសារទាំងពីរនេះ សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ នឹងកាន់តែមានការរីកចម្រើនឡើង នាពេលអនាគតដ៏ខ្លីខាងមុខ។
១០.ដោយរំលឹកពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការឯកភាពរបស់ភាគីទាំងពីរ ដើម្បីចុះហត្ថលេខាកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងអំឡុងពេលទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅនេប៉ាល់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីទាំងពីរបានណែនាំអាជ្ញាធរអាកាសចរស៊ីវិលរៀងៗខ្លួន ឲ្យពន្លឿនកិច្ចពិភាក្សាសី្តពីការចុះហត្ថលេខា និងអនុវត្តនូវកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។ នាយករដ្ឋមន្រី្តទាំងពីរមានទស្សនៈរួមគ្នាថា ការតភា្ជប់ផ្លូវអាកាសដោយត្រង់ គឺជាតម្រូវការចាំបាច់ដើម្បីសម្រួលការផ្លាស់ប្តូរគ្នាផ្នែកធុរកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពជម្រុញស្ថាប័នពាក់ព័ន្ធទាំងអស់នៃប្រទេសទាំងពីរឲ្យធ្វើការរួមគ្នាជិតស្និទ ដូចជាតាមរយៈសកម្មភាពផ្សព្វផ្សាយរួមគ្នា និងការប្រើប្រាស់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែបនៃប្រទេសទាំងពីរ ដើម្បីបង្កើនការផ្លាស់ប្តូរទេសចរណ៍។
១១. ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការវប្បធម៌ ដែលកំពុងតែមានការរីកចម្រើនឡើង បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងការជឿជាក់ថា ការអនុវត្តអនុស្សរណៈនេះឲ្យមានប្រសិទ្ធភាព មិនត្រឹមតែជម្រុញការយោគយល់គ្នាទៅវិញទៅមក និងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងរួមចំណែកលើកកម្ពស់ឧស្សាហកម្មទេសចរណ៍នៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នា លើកទឹកចិត្តការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន តាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំផងដែរ។
១២.នាយករដ្ឋមន្រ្តីទាំងពីរបានសម្តែងការពេញចិត្តចំពោះកម្រិតនៃកិច្ចសហប្រតិបត្តិការពហុភាគីដែលកំពុងតែរីកចម្រើនរវាងប្រទេសកម្ពុជា និងនេប៉ាល់ និងបានឯកភាពថា តំណាងនៃប្រទេសទាំងពីរគួរតែសហការឲ្យបានជិតស្និទថែមទៀតលើវេទិកាតំបន់ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម។
១៣. ថ្នាក់ដឹកនាំទាំងពីរបានថ្លែងសុន្ទរកថារួមគ្នានៅក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ហើយបានលើកទឹកចិត្តឲ្យមានការផ្លាស់ប្តូរគ្នាផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
១៤. ឯកឧត្តមនាយករដ្ឋមន្រ្តី ខេ ភី សាម៉ា អូលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រជាជនកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងបានផ្តល់បដិសណ្ឋារកិច្ច ជូនចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី លោកជំទាវ និងប្រតិភូអមដំណើរ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងភ្នំពេញ។១៥. ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់ បានអញ្ជើញសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅនេប៉ាល់ តាមពេលវេលាសមស្របរបស់សម្តេចតេជោ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលយកការអញ្ជើញនេះដោយសេចក្តីរីករាយនិងបានថ្លែងអំណរគុណឯកឧត្តមនាយករដ្ឋមន្រ្តីខេភីសាម៉ាអូលីចំពោះការអញ្ជើញនេះ។កាលបរិច្ឆេទនៃទស្សនកិច្ចនឹងត្រូវពិគ្រោះគ្នាតាមផ្លូវការទូត៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.