កូរ៉េ​ខាង​ជើង​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​ប្លន់​កប៉ាល់​ដឹក​ទំនិញ​របស់ខ្លួន​និង​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ប្រគ​ល់​សង​វិញ​

ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​អង្គារ​នេះបាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ពី​បទ​ប្លន់និង​បាន​ទាមទារ​ឲ្យ​មាន​ការ​ប្រគល់​សង​វិញ​នូវ​កប៉ាល់​ដឹក​ទំនិញ​មួយ​គ្រឿងដែល​សហរដ្ឋ​អាមេរិក​បាន​រឹបអូស​យក​ក្រោម​ការ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​ការ​ទណ្ឌកម្ម​របស់​អន្តរជាតិ។នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ KCNA របស់​ប្រទេស​កូរ៉េ​ខាង​ជើង ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​បាន​ឆ្លើយតប​ទៅ​នឹង​ការ​រឹបអូស​កប៉ាល់​នេះ​ដោយ​ព្រមាន​សហរដ្ឋ​អាមេរិក​ថា​នឹង​មាន «ផល​វិបាក‍» កើត​ឡើង។សេចក្ដី​ប្រកាស​នោះ​បញ្ជាក់​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​គួរតែ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​អំពី​ផល​វិបាក​ដែល​នឹង​កើត​ឡើង បន្ទាប់ពី​ខ្លួន​បាន​ប្លន់​កប៉ាល់​របស់​កូរ៉េ​ខាង​ជើង និង​គួរតែ​ប្រគល់​កប៉ាល់​នោះ​ឲ្យ​កូរ៉េ​ខាង​ជើង​វិញ​ឲ្យ​បាន​ឆាប់‍»។សេចក្ដី​ប្រកាស​នេះ​បាន​អះអាង​ថា ការ​រឹបអូស​កប៉ាល់​នេះ​គឺ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ឆ្នាំ ២០១៨ រវាង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ដែល​មាន​បំណង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ប្រសើរ​ជាង​មុន។សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាល​ពី​សប្ដាហ៍​មុន​ថា ខ្លួន​បាន​រឹបអូស​កប៉ាល់​ដឹក​ទំនិញ Wise Honest ដែល​កប៉ាល់​នេះ​ដំបូង​ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ឃាត់​ទុក​កាល​ពី​ខែ​មេសា ឆ្នាំ២០១៨។កប៉ាល់​ដែល​មាន​ទម្ងន់ ១ ម៉ឺន ៧ ពាន់​តោន​នេះ គឺ​ជា​កប៉ាល់​ដឹក​ទំនិញ​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។ មន្ត្រី​អាមេរិក​បាន​បញ្ជាក់​ថា កប៉ាល់​នេះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​នាំ​ចេញ​ធ្យូងថ្ម​របស់​កូរ៉េ​ខាង​ជើង ដែល​នេះ​គឺ​ជា​ការ​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ។នេះ​គឺ​ជា​លើក​ដំបូង​បង្អស់​ហើយ​ដែល​សហរដ្ឋ​អាមេរិក​រឹបអូស​កប៉ាល់​របស់​ប្រទេស​កូរ៉េ​ខាង​ជើង៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.