មេគយកាំ​ង លាងបង្ខំអោយឈ្មួញ,ក្រុ​មហ៊ុនដឹកទំ​និញ, បង់លុយ​ក្បាលឡាននិង​បង់ប្រចាំខែ

ខេត្តព្រៃវែង៖ប្រភពបានឲ្យដឹងថាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងលោក កាំង លាងកំពុងរងនូវការរិះគន់ពីមជ្ឈដ្ឋានអ្នករកស៊ី ក្នុងករណីគាត់បានប្រើការងារតាមទម្លាប់គាសង្កត់ បង្ខំអោយឈ្មួញបង់ប្រាក់គិតជាក្បាលឡានគិតជាខែគ្រប់ឈ្មួញនិងក្រុមហ៊ុនដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១និងផ្លូវជាតិ៨ដោយគាត់ប្រើមធ្យោបាយដោយយកអំណាចឥទ្ធិពលក្នុងនាមខ្លួនមានតួនាទីភារកិច្ច ទប់ស្កាត់ បង្ក្រាបទំនិញរត់ពន្ធ ការប្រមូលពន្ធ ទៅឆក់យកសេដ្ឋកិច្ចសម្រាប់បុគ្គលខ្លួនឯង បក្ខពួក និងរកប្រភពសេដ្ឋកិច្ចពុករលួយមួយចំនួនធំទៀតត្រូវយកទៅបំពេញតម្រូវការថ្នាក់លើ។ដូច្នេះដើម្បីបានលុយពីឈ្មួញក្រៅវិក័្កយបត្របង់ពន្ធចូលរដ្ឋគឺលោក កាំង លាង រកគ្រប់វិធីសាស្ត្រ ក្នុងន័យគម្រាម «បើមិនបង់លុយគឺចាប់ឬឆែកឆេរ» សំដៅរំខានឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូន ខណៈគាត់បានក្តោបព័ត៌មានជុំ ស្គាល់ពីក្រយ៉ៅ មុខឈ្មួញរកស៊ីគេចពន្ធ បង់ពន្ធមិនគ្រប់ បង់ពន្ធក្លែងភេទទំនិញ ពីទំនិញនាំចូលបង់ពន្ធខ្ពស់ មកបង់ពន្ធទាបហើយបង់មិនគ្រប់ចំនួនថែមទៀត,ទំនិញបង្កប់ពិសេសទំនិញគេចពន្ធបង្កប់តាមឡានក្រុងនេះជាដើម។ឈ្មួញបានរៀបរាប់ត្រួសៗថា៖ករណីបង់លុយអោយលោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង គឺបង់អោយខាងសាខា ផង បង់អោយខាងគយចល័ត ក្រោមការគ្រប់គ្រងរបស់លោក កាំង លាង ផង ទើបអាចដំណើរការដឹកជញ្ជូនលោតឆ័ត្របាន បង់ពន្ធខ្លះ គេចពន្ធខ្លះ ទំនិញបង្កប់ខ្លះ ។ ក្នុងនោះលោក កាំង លាង បែកចែកឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនជា២ប្រភេទ៖ ទី១-បើឈ្មួញមានបុណ្យស័ក្តិយស មានសែទុយោ មានអ្នកធំផ្តាំផ្ញើ លោក កាំង លាង អោយបង់តែក្បាលឡានទេ ដោយ១ឡានយក១៥០ដុល្លារ ទៅ២០០ដុល្លារ ឬពី២៥០ដុល្លារ-៣០០ដុល្លារ។ ទី២-បើជាឈ្មួញ, ក្រុមហ៊ុនដឹកជញ្ជូនធម្មតា គឺលោក កាំង លាង តម្រូវអោយបង់១ឡាន យក១៥០ដុល្លារ ទៅ២០០ដុល្លារ ឬពី២៥០ដុល្លារ-៣០០ដុល្លារ និងបង់ប្រចាំខែបន្ថែម ក្នុង១ខែចាប់ពី៥០០០ដុល្លារ ទៅ១០០០០ម៉ឺនដុល្លារ ។ ក្រៅពីបង់របៀបនេះ លោក កាំង លាង ក៏បង្ខំអោយឈ្មួញបង់បន្ថែមមួយជាន់ទៀតទៅខាងគយចល័តក្រោមការគ្រប់គ្រងរបស់គាត់។ ដោយឡែកឡានក្រុងរាប់សិបក្រុមហ៊ុនដឹកអ្នកដំណើរពីកម្ពុជា-វៀតណាម គ្រប់ក្រុមហ៊ុនគឺលួចបង្កប់ទំនិញគេចពន្ធទាំងអស់ មានជាសំលៀកបំពាក់(ប្រេន) គ្រឿងអេឡិចត្រូនិក ម៉ាស៊ឺន ប្រេងម៉ាស៊ឺន សត្វក្រួច ។ល។ ពួកគេត្រូវបង់លុយអោយលោក កាំង លាង ប្រចាំខែជាក្បាលឡាននិមួយៗ ទៅតាមក្រុមហ៊ុនមានឡានតិចឬច្រើន។ចំពោះទំនិញវិនិយោគនាំចូល ដែលពន្ធអាករ ជាបន្ទុករបស់រដ្ឋ មានជាម៉ាស៊ឺន ម៉ាស៊ឺនដេរ កំណាត់ សម្រាប់យកមកដំណើរការអោយវិស័យក្រុមហ៊ុនកាត់ដេរ ក៏លោក កាំង លាងបង្ខំអោយបង់លុយ១ឡាន២០ដុល្លារផងដែរ។
ករណី លោក កាំង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង បានជាប់ពាក់ព័ន្ធនិងអំពើពុករលួយយ៉ាងជ្រៅ ខណៈទឹកបាក់ទំនប់ស្រេកឃ្លាននិងផលប្រយោជន៍លាភសក្ការៈ និងស្របពេលមេអង្គភាពក៏ត្រូវការអោយកូនចៅបន្តក់ ឬឆ្ងាញ់និងលុយខ្មៅនេះ ក៏មានមន្ត្រីគយខ្លះលើកឡើងថា៖ លោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង កំពុងមានមោទនភាព និងការបានលុយដោយការងារទម្លាប់។ប៉ុន្តែអំពើពុករលួយនេះអាចឈានដល់វិនាស ឬគ្រោះថ្នាក់ដល់តំណែង ប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរនិងប៉ះពាល់ដល់ថ្នាក់លើក្នុងសម័យកំណែរទម្រង់រដ្ឋបាលស៊ីជម្រៅនៃប្រទេសគ្រប់គ្រងដោយច្បាប់នេះ។ ពួកគាត់បន្តថា៖ បច្ចុប្បន្នបញ្ហាលុយ គឺថ្នាក់លើចាំបាច់ត្រូវទទួលយក មិនមែនហោប៉ៅចុះក្រោមទេ។ប៉ុន្តែដល់មានរឿងបែកពាងប្រហុក ស្អុយឈ្មោះនិងរឿងអំពើពុករលួយ ប្រាកដណាស់ថា មេខាងលើមិនព្រមទទួលយករឿងទេ បានន័យថា៖ (សក់អ្នកណា ក្បាលអ្នកហ្នឹង!) នេះជាទម្លាប់ពីមុនទុកដល់បច្ចុប្បន្នកាល។ពាក់ព័ន្ធករណីលោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង យកលុយក្បាលឡាន អោយឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូនបង់លុយប្រចាំខែ ផ្ទុយពីគោលការណ៍ណែនាំលោកបណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា នៅរសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩សារពត៌មានយើងមិនអាចធើ្វការបកស្រាយអ្វីបានទេពីលោកកាំងលាងនិងលោកបណ្ឌិតគុណញឹមអគ្គនាយកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាគិតត្រឹមម៉ោងផ្សាយនេះ៕ដោយ៖លោកស្រីជាគន្ធា

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.