ចិន​​យក​ពន្ធគយ​លើ​ទំនិញ​នាំចូលដែល​មាន​​តម្លៃ​៦០​ពាន់​លាន​​ដុល្លារ​មកពី​ស​ហរដ្ឋ​អាមេរិក​

ចិន​បាន​ប្រាប់​ឲ្យ​ដឹងថា​ខ្លួន​នឹង​យក​ពន្ធគយ​លើ​ទំនិញ​នាំចូលដែល​មាន​តម្លៃ​៦០​ពាន់​លាន​ដុល្លារ​មកពី​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​ប្រធានាធិបតី​ដូណាល់ត្រាំ​បាន​ដំឡើង​ពន្ធគយ​លើ​ទំនិញ​ចិន​ដែល​មាន​តម្លៃ​ជាង​២រយពាន់​លាន​ដុល្លារ​ដែលនាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ​ហើយ​បាន​ចាត់​វិធានការ​យក​ពន្ធគយ​លើ​ទំនិញ​នាំ​ចេញ​ដែល​មាន​តម្លៃ​៣​រយ​លាន​ដុល្លារ​ថែមទៀតរបស់​ចិន។ក្រសួង​ហិរញ្ញវត្ថុ​ចិនបាន​ប្រាប់​ឲ្យ​ដឹងថា ​ការ​យកពន្ធ​គយ​ថ្មី​ពី​៥​ទៅ​២៥ភាគរយ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១ ​ខែ​មិថុនា​ ហើយ​នឹង​ប៉ះពាល់​ដល់​ផលិតផលនាំ​ចេញ​ចំនួន​៥.១៤០​មុខ​ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​បាន​និយាយថា ការឆ្លើយ​តប​របស់​ខ្លួន​បាន​ដៅ​លើ​ការ​អនុវត្ត​ពាណិជ្ជកម្ម​ឯតោភាគី​ និង​ការការពារ​ការ​ប្រើ​ប្រាស់​ទំនិញ​ក្នុង​ស្រុក​របស់​សហរដ្ឋ​អាមេរិក។ក្រសួង​ការបរទេស​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា «ចិន នឹង​មិន​ដែល​ដាក់​ការ​គាប​សង្កត់​បរទេស​ទេ។ យើង​បាន​តាំង​ចិត្ត​ហើយ​មាន​លទ្ធភាព​ការ​ពារ​សិទ្ធិ​ត្រឹម​ត្រូវ​តាម​ច្បាប់ ​និង​ផល​ប្រយោជន៍​របស់​យើង។​យើង​នៅ​តែ​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក ​នឹងសម្រប​សម្រួល​ជាមួយ​យើង»។​ការ​យក​ពន្ធគយ​ថ្មី​របស់​ចិន​កើតមាន​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប្រធានា​ធិបតី​ត្រាំ ​បាន​បញ្ជូន​សារ​តាម​ប្រព័ន្ធ Twitter ដែល​បាន​ជំរុញ​ឲ្យ​ចិនកុំ​ធ្វើ​ការតបត​វិញ។​ ប្រធានាធិបតី​ត្រាំ ​បាន​អះអាងថា ​ចិន​មាន​ប្រៀប​យ៉ាង​ខ្លាំង​លើ​សហរដ្ឋ​អាមេរិក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​ ប្រធានាធិបតី​មុន​របស់​យើង មិន​បាន​ធ្វើ​ការងារ​ទេ។ ដូច្នេះ ចិន ​មិន​ត្រូវ​សងសឹក​ដែល​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់​តែ​អាក្រក់​ឡើង​ទេ។ការរាលដាល​កាន់​តែ​ធំ​ឡើង​នៃ​ការ​បង្កើន​ពន្ធគយ​ទៅ​វិញ​ទៅមក ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ភ្លាមៗ​ដល់​ផ្សារ​ភាគ​ហ៊ុន​របស់​សហរដ្ឋ​អាមេរិក ​ដោយ​ផ្សារ​ភាគហ៊ុន Dow Jones Industria Average បាន​ដាំក្បាល​ចុះ​ជាង​២ភាគរយ​នៅ​ក្នុង​ការ​លក់​ដូរ​ពាក់​កណ្តាល​ថ្ងៃ​នៅ​បុរី​ញូវយ៉ក៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.