សម្តេចតេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញរៀបចំ​ពិធីលៀងសាយភោជន៍​ជូននា​យករដ្ឋមន្រ្តីនៃប្រទេសនេ​ប៉ាល់

នៅល្ងាច ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួល និងរៀបចំពិធីលៀងសាយភោជន៍ ជូន ឯកឧត្តម ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ និងលោកជំទាវ រ៉ាឌីកា សាគីយ៉ា (Radhika Shakya) ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។
ពិធីលៀងសាយភោជន៍នេះគឺធ្វើឡើងនៅវិមានសន្តិភាព(វិមានរដ្ឋាភិបាល)ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាសំខាន់ៗ និងមន្ត្រីអង្គទូតនានាប្រចាំនៅកម្ពុជាជាច្រើនរូបផងដែរ។ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់មកកាន់កម្ពុជានាពេលនេះនឹងបានពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាព និងលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរ៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.