សម្ដេចតេជោហ៊ុន សែនអញ្ជើញថ្វាយព្រះរាជដំ​ណើរព្រះមហាក្សត្រយា​ងទៅទីក្រុងប៉េ​កាំង

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែពិសាខ ឆ្នាំកុរ ឯកស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៩នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីយាងចូលរួមក្នុងវេទិកាអរិយធម៌អាស៊ីលើកទី១ ដែលរៀបចំដោយប្រទេសចិន តបតាមការយាងរបស់ លោកប្រធានាធិបតីចិន ស៊ី ជីនពីង។នៅក្នុងឱកាសនេះដែរ គឺមានមន្រ្តីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីព្រះបរមរាជវាំង ព្រះញាតិវង្សជាច្រើន បានយាង និងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកមិញនេះយ៉ាងច្រើនកុះករ។សូមជំរាបផងដែរថា កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះ នឹងផ្តោតលើប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ី ការយល់ដឹងពីគ្នាទៅវិញទៅមក និងសហគមន៍រួមវាសនា។គោលបំណងសំខាន់គឺឆ្ពោះទៅមុខដើម្បីទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យនៃអរិយធម៌នៅអាស៊ីនិងពិភពលោកបង្កើតជាវេទិកាសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមកនិងទទួលបាននូវការអភិវឌ្ឍទៅវិញទៅមក បង្កើនទំនុកចិត្តលើវប្បធម៌អាស៊ី លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី និងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមកម្លាំងគ្នាដោយមានការយោគយល់គ្នាក្នុងការអភិវឌ្ឍតំបន់អាស៊ី ជំរុញឱ្យមានភាពរឹងមាំនៃការបង្កើតថ្មីនៅអាស៊ី ផ្ដល់ការគាំទ្រខាងស្មារតីដល់សហគមន៍រួមវាសនានៅអាស៊ី និងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ព្រះអង្គនឹងយាងនិវត្តន៍មកប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ក្រោយបញ្ចប់វេទិកានៅប្រទេសចិន។សូមព្រះអង្គមានព្រះរាជសុវត្ថិភាពទាំងក្នុងពេលយាងទៅបំពេញបេសកម្មនៅប្រទេសចិន និងក្នុងពេលយាងនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.