ពួក​ភេរវជនមួយក្រុម​បាន​ឆ្មក់​វាយ​ប្រហារ​នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ​ប្រាំ​មួយ​នៅ​​ជិត​​កំពង់​ផែ​ Gwada​r​នៅ​ជាប់​នឹង​ស​មុទ្រ​អា​រ៉ាប់

កាល​ពី​ថ្ងៃ​សៅរ៍ពួក​មន្ត្រី​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​បាន​និយាយ​ថាពួក​ភេរវជនមួយក្រុម​បាន​ឆ្មក់​វាយ​ប្រហារ​នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ​ប្រាំ​មួយ​នៅ​ជិត​កំពង់​ផែ​ Gwadar ​នៅ​ជាប់​នឹង​សមុទ្រ​អារ៉ាប់​ដែល​សណ្ឋាគារ​នោះ​ដំណើរ​ការដោយ​ប្រទេស​ចិន​បណ្តាល​ឱ្យឆ្មាំ​សន្តិសុខ​ម្នាក់​ស្លាប់។​ពួក​ទាមទារ​បំបែក​រដ្ឋ​មួយ​ក្រុម​ដែល​គេ​ស្គាល់​ថា​ជា​កងទ័ព​រំដោះ ​Baluchistan ហៅ​កាត់ថា BLA ​បាន​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​នេះ​ ហើយ​បាន​បង្ហោះ​រូបភាព​ខ្មាន់​កាំ​ភ្លើង​បួន​នាក់​តាម​បណ្តាញ​សង្គម​របស់​ពួក​គេ ដោយ​និយាយ​ថា​ជន​ទាំង​បួន​នាក់​នេះ​ជា​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នោះ។សណ្ឋាគារ​ Zaver Pearl Continental ​ដែល​ឋិត​នៅ​លើ​ភ្នំ​មួយ​ក្នុង​ភាគ​និរតី​នៃ​ប្រទេសនា​ប៉ាគីស្ថាន នា​ពេល​បច្ចុប្បន្ននេះ​ជា​អាគារ​តែ​មួយ​ដែល​ពី​ទីនោះ​គេ​អាច​មើល​ឃើញ​កំពង់ផែ​ទឹក​ជ្រៅ​ដ៏ធំ​ ហើយ​ជា​ញឹកញាប់​បាន​ទទួល​ពួក​ភ្ញៀវ​ចិន​ឱ្យ​ស្នាក់​អាស្រ័យក្នុង​ចំណោម​ពួកភ្ញៀវ​ឯទៀតៗ។កងយោធា​ប៉ាគីស្ថាន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​ថា ខ្លួន​កំពុង​មាន​កិច្ច​ប្រតិបត្តិការ​បោស​សម្អាត​មួយ។ សេចក្តី​ថ្លែងការណ៍​នេះ​បាន​ថ្លែង​បន្ថែម​ថា «ពួក​ភ្ញៀវ​បាន​ត្រូវ​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព។​ កង​កម្លាំង​សន្តិសុខ​បាន​ឡោម​ព័ទ្ធ​ពួក​ភេរវជន​នៅ​លើ​ជណ្តើរ​មួយ​ទៅ​កាន់​ជាន់​ខ្ពស់ៗ​នៃ​សណ្ឋាគារ​នេះ»។​កាល​ពី​ខែ​មុន ​ពួក​បុគ្គលិក​សន្តិសុខប៉ាគីស្ថាន​ ១៤​នាក់​បាន​ត្រូវ​បង្ខំ​ឱ្យ​ចុះ​ចេញ​ពីឡាន​ក្រុង​ដឹក​អ្នក​ដំណើរ​នៅ​ជិត​ក្រុង​ Gwadar ​នៅ​តាម​មហាវិថី​ តាម​ឆ្នេរ​សមុទ្រ​ ហើយ​បាន​ត្រូវ​បាញ់​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ដែល​ពួក​ជន​សកម្ម​ប្រយុទ្ធ​ទាមទារ​បំបែក​រដ្ឋ​ Baloch ​មួយ​ក្រុម​បាន​អះ​អាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ។ ជា​អលជ្ជី​ពួក​ជន​សកម្ម​ប្រយុទ្ធ​នេះ​បាន​យក​កង​កម្លាំង​សន្តិសុខ ​និង​ទី​តាំង​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ខេត្ត​សំបូរ​ប្រភព​ធនធាន​ធម្មជាតិ​នេះ​ ធ្វើ​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​របស់​ពួក​គេ៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.