លោក ​ត្រាំ​បញ្ជា​ឲ្យ​ចាប់​ផ្តើម​ដំណើរកា​រ​បង្កើន​ពន្ធគយ​លើ​​ការនាំ​ចូល​ទំនិញ​​ចិន

លោក​ដូណាល់ ​ត្រាំប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​បញ្ជា​ក្រុម​មន្រ្តី​ឲ្យ​ចាប់​ផ្តើម​ដំណើរ​ការដំឡើង​ពន្ធគយ​លើ​ការនាំ​ចូល​ទំនិញ​សំខាន់​ៗ​ទាំងអស់​ដែល​នៅ​សេស​សល់​ពី​ប្រទេស​ចិន​ដែល​មាន​តម្លៃ​ប្រហែល​៣ពាន់​លាន​ដុល្លារ។ នេះ​បើយោង​តាម​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក។លោកRobert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិកបាន​ធ្វើ​ការ​ប្រ​កាស​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ​បង្កើន​ពន្ធ គយ​ពី​ចំនួន១០​ភាគរយ​ទៅ​២៥​ភាគរយ​លើ​ទំនិញ​នាំ​ចូល​របស់​ចិន​ដែល​មាន​តម្លៃ​២ រយពាន់​លាន​ដុល្លារ។លោក​បាន​និយាយ​ថា សេចក្តី​លម្អិត​នៃ​ដំណើរ​ការ​នោះ​សម្រាប់​ការ​យក​ពន្ធគយបន្ថែម​ទៀត ​នឹង​ត្រូវ​ចេញផ្សាយភា្លមៗ។ព្រឹត្តិការណ៍នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​និង​ចិន បាន​បញ្ចប់​ការ​ចរចា​ពាណិជ្ជកម្ម​នៅ​ពេល​ថ្មី​ៗ​បំផុត​នេះ​ដោយ​មិន​មានការ​ប្រកាសការ​ព្រម​ព្រៀង​គ្នា។រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​លោកSteven Mnuchinនិង​លោក Robert Lighthizerអ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក បាន​ជួប​គ្នា​រយៈ​ពេលខ្លី​កាលពី​ថ្ងៃ​សុក្រ​ជាមួយ​គណៈប្រតិភូ​ចិន​ដែល​ដឹកនាំ​ដោយ​ឧបនាយក​រដ្ឋ​មន្រ្តី​លោកLiu He។បន្ទាប់​ពី​ចរចា ​លោក Mnuchin បាន​ថ្លែង​ត្រួសៗ​ទៅ​កាន់​ពួក​អ្នក​យក​ព័ត៌មាន​ដោយ​និយាយ​ថា ការពិភាក្សា​នេះ ​មានការ​ស្ថាបនា។​បន្ទាប់​ពី​ការ​ចរចា​បាន​បញ្ចប់ ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោកដូណាល់ ​ត្រាំ ​បាន បញ្ជូន​សារ​តាម Twitterកាល​ពី​ថ្ងៃ​សុក្រ​ថា ​ទំនាក់​ទំនង​ជាមួយ​ប្រធានា​ធិបតី ​លោក​ស៊ី ​ជីនពីង នៅ​តែ​រឹងមាំ​ហើយ​ថា ​ការ​សន្ទនា ​នឹង​បន្ត ​ក៏ប៉ុន្តែ ​គឺថា ​សហរដ្ឋ​អាមេរិក នឹង​ដាក់​ពន្ធគយ​លើ​ប្រទេស​ចិន​ដែល​អាចឬ​មិន​អាច​ដក​ចេញ៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.