បរិយាយ

វិចារណកថា៖ចរន្តបីទើបកា​ត់បន្ថយនូវការគ្រោះថ្នាក់​ចរាចរណ៏ជូ​នប្រជាពលរដ្ឋ

ចាប់តាំងពីកម្លាំង​នគរ​បាលចាប់​ផ្តើម​រឹត​បន្តឹង​ការ​ផាក​ពិន័យ​បទ​ល្មើស​ចរាចរណ៍​ការពិន័យ​ជា​ប្រាក់​ច្រើន​ជាង​មុនរហូត​ដល់​៤​ដងមក។​គេសង្កេតឃើញការិយាល័យ​រដ្ឋបាល​សំខាន់ៗ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ទទួល​បន្ទុក​ចេញ​ឯកសារ​ដើម្បី​បើកបរ​ត្រឹម​ត្រូវ​តាម​ច្បាប់​បាន​បន្ត​កើន​ឡើង​នៃ​ចំនួន​អ្នក​បើកបរ​រថយន្ត​គ្រប់​ប្រភេទនិង​ម៉ូតូធំៗ​ខណៈ​កម្លាំង​នគរបាល​កំពុង​រឹត​បន្តឹង​បទល្មើស​ចរាចរណ៍​ដែល​មាន​ការ​ពិន័យ​កើន​ឡើង។ប្រជា​ពលរដ្ឋ​ក៏បាន​សម្រុក​ទៅ​ស្នើ​សុំ​ធ្វើ​លិខិត​ស្នាម​ឡើង​វិញ​ពេល​ផុត​សុពល​ភាពនិង​ប្តូរ​បណ្ណ​បើកបរ​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​អនុវត្ត​អនុក្រឹត្យ​ថ្មី​មួយ​ដែល​អនុញ្ញាត​ឲ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​ដ៏​ច្រើនដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។​មន្រ្តី​សមត្ថកិច្ចក៏ធ្លាប់អះអាង​ថា​ការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ច្រើន​ជាង​មុន​នេះ​គឺ​ជា​ផ្នែក​មួយ​នៃការ​រឹតបន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នៅ​ទូទាំង​ប្រទេស។រថយន្ត​តូច​ធំ​បាន​មក​ចត​បន្ត​កន្ទុយ​គ្នា​រង់​ចាំ​ការ​ត្រួត​ពិនិត្យ​នៅ​ទីតាំង​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត​នៅ​ផ្លូវជាតិ៦A​នេះ​បាន​កើន​ឡើង​បី​ថ្ងៃ​ជាប់ៗ​គ្នា​ហើយក៏មានអ្នក​បើកបរ​មួយ​ចំនួន​ទៀតបានរអ៊ូរទាំ​ថារដ្ឋាភិបាល​មិន​គួរ​ចាប់​ផ្តើម​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ជាមួយ​ការ​ផាក​ពិន័យ​ធ្ងន់​ធ្ងរ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ​ដោយ​សារ​តែ​ការ​ឆ្លង​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា​ដែល​បង្ក​ជា​ជំងឺ​កូវីដ១៩​នេះ​ទេ។​នៅ​ឯ​មណ្ឌល​ប្តូរ​និងពន្យារ​បណ្ណ​បើកបរ​ស្ថិត​ក្នុង​ផ្សារ​ទំនើប​ Aeon ​(អីអន)​ ទាំង​ពីរ​ក្នុង​រាជធានី​ភ្នំពេញ​ អ្នក​បើកបរ​យានយន្ត​បាន​ឈរ​ជាជួរៗ​រង់​ចាំ​ ចូល​ទៅ​ធ្វើ​ឯកសារ​ពាក់​ព័ន្ធ។​តែទោះជាយ៉ាងណាក៏ដោយការ​ផាក​ពិន័យ​ខ្ពស់​លើ​បទ​ល្មើស​ចរាចរណ៍​មិន​មែន​ធ្វើ​ឡើង​ដើម្បី​ចង់​បាន​ចំណូល​ចូល​រដ្ឋ​ក្នុង​ពេល​ដែល​ប្រជា​ពលរដ្ឋ​កំពុង​ព្រួយ​បារម្ភ​នៃ​ការ​រីករាល​ដាល​វីរុស​កូរ៉ូណា​នោះ​ទេ។​
​ គោល​បំណងសមត្ថកិច្ចគឺ​កាត់​បន្ថយ​គ្រោះ​ថ្នាក់ជូនប្រជាពលរដ្ឋ។​​យោង​តាម​របាយ​ការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិបាន​បង្ហាញ​ថា​កត្តា​ដែល​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេគឺ​មក​ពីការ​បើកបរ​លើស​ល្បឿន​កំណត់​ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ​និង​បើក​បរ​ជែង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជាដើម​។
អនុក្រឹត្យ​លេខ ​៣៩ ​របស់​ក្រសួង​មហា​ផ្ទៃ​ចុះ​ថ្ងៃ​ទី ​១៧ ​ខែ​មីនា ​ឲ្យ​ដឹង​ថា​ សម្រាប់​រថយន្ត​ដែល​មិន​បាន​ទទួល​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​ ១៥០.០០០​ រៀល​ ចំពោះ​យាន​យន្ត​ធន់​ស្រាល ​និង​ ៣៧៥.០០០ រៀល​ចំពោះ​យានយន្ត​ធុន​ធ្ងន់។​ ចំពោះ​អ្នក​បើក​បរ​យាន​យន្ត​ដោយ​គ្មាន​បណ្ណ​សម្គាល់​យាន​ជំនិះ និង​/ឬ​ក៏​គ្មាន​ស្លាក​លេខ​ ត្រូវ​ពិន័យ​ទឹក​ប្រាក់​ ១​លាន ២​សែន​រៀល​ សម្រាប់​យានយន្ត​ធុន​ស្រាល​ និង​ ២​លាន​៤​សែនរៀល​ សម្រាប់​យានយន្ត​ធុន​ធ្ងន់។ជាង​នេះ​ទៅទៀត​ ការ​បើក​បរ​យាន​យន្ត​ស្ថិត​ក្នុង​ភាព​ស្រវឹង​ ត្រូវ​ពិន័យ​ចាប់​ពី​ ៤សែន​រៀលអាស្រ័យ​លើ​កម្រិត​នៃ​ជាតិ​ស្រវឹង។យោង​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​នោះ​ គិត​ចាប់​ពី​ថ្ងៃ ​២៣​ ដល់ ​២៩ ​ខែ​មេសា យាន​យន្ត​ទូទាំង​ប្រទេស​ដែល​បាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​មាន​ចំនួន ​១២.៧៥៧​ គ្រឿង។​ ក្នុង​នោះ​ចំនួន​នៃ​ការ​មក​ទទួល​សេវា ​មាន​ការ​កើន​ឡើង​ខ្ពស់​រហូត​ដល់​ ៤.១១៦​ គ្រឿង​ក្នុង​មួយ​ថ្ងៃ​ នៅ​ថ្ងៃ​ទី ២៩​ ខែ​មេសា។ ​ក្រសួង​បាន​ឲ្យ​ដឹង​ថា​ រហូត​មក​ដល់​ថ្ងៃទី០១​ខែ​ឧសភា​នេះ​ ចំនួន​យាន​យន្ត​ដែល​ចូល​ត្រួត​ពិនិត្យ​បច្ចេកទេស​តែ​នៅ​បន្ត​កើន​ឡើង។ការ​ផាក​ពិន័យ​នេះ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​ដើម្បី​ការពារ​សុវត្ថិភាព​និងកាត់បន្ថយគ្រោះ​ថ្នាក់​ចរាចរណ៍​មិនមែន​បណ្តាល​មក​ពី​តែ​មនុស្ស​ឬ​ក៏​បណ្តាល​មក​ពី​តែ​រឿង​ផ្លូវ​ច្បាប់​​តែប៉ុណ្ណោះទេគឺ​វា​មាន​ផ្លូវ​ថ្នល់​ក៏រួម​ចំណែក​ផងដែរ។​ ​យើង​​ត្រូវធ្វើ​ការ​ងារ​នៅ​ក្នុង​ចរន្ត​បី​ទី១៖គឺទាក់​ទង​ជាមួយ​នឹង​ការ​អប់រំ​ផ្សព្វផ្សាយទី២៖ការ​រឹត​បន្តឹង​ច្បាប់​ហើយ​និង​ទី៖​៣គឺ​ការ​ធ្វើ​វិស្វកម្ម​ឬ​ក៏​កែ​លម្អ​ផ្លូវ​ថ្នល់​ថាតើ​ផ្លូវ​ថ្នល់​របស់​យើង​ហ្នឹងជា​ផ្លូវ​ថ្នល់​ដែល​មាន​ផ្លាក​សញ្ញា​គំនូស​សញ្ញា​ឬ​ក៏​បរិស្ថាន​បំពាក់​គ្រប់​គ្រាន់​លប់បំបាត់ផ្លូវមានគ្រហុកជ្រៅហើយឬ​នៅ​នេះជា​អ្វីដែលយើងត្រូវចូលរួមដោះស្រាយទើបកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៏ជូនប្រជាពលរដ្ឋទាំងស្រុង​៕ចលនាសង្គម

cns

Leave a Reply

Your email address will not be published. Required fields are marked *