កូរ៉េ​ខាង​​ជើង​បាន​​បាញ់​​សាកល្បង​គ្រាប់​ផ្លោង​មី​ស៊ី​ល​រ​យៈ​ចម្ងា​យ​ខ្លី​ពីរ​គ្រាប់

​តាម​ការ​បញ្ជាក់​របស់​យោធា​កូរ៉េ​ខាង​ត្បូងនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះឲ្យដឹងថាប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ពីរ​គ្រាប់។ នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ ដែល​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​នៅ​ក្នុង​រយៈពេល​តិច​ជាង​មួយ​សប្ដាហ៍។គ្រាប់​ផ្លោង​មួយ​ហោះ​បាន​ចម្ងាយ ៤២០ គីឡូម៉ែត្រ ហើយ​គ្រាប់​មួយ​ទៀត​ហោះ​បាន​ចម្ងាយ ២៧០ គីឡូម៉ែត្រ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយ​អគ្គ​សេនាធិការ​ចម្រុះ​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន។សេចក្ដី​ប្រកាស​របស់​នាយ​អគ្គសេនាធិការ​ចម្រុះ​កូរ៉េ​ខាង​ត្បូង​បាន​បន្ថែម​ទៀត​ថា គ្រាប់​មីស៊ីល​ទាំង​ពីរ​នេះ​ត្រូវ​បាន​បាញ់​ចេញ​ពី​ខេត្ត North Pyongan នៅ​ភាគ​ពាយ័ព្យ​ប្រទេស និង​ហោះ​សំដៅ​ទៅ​ទិស​ខាង​កើត។ខេត្ត North Pyongan នេះ គឺ​ជា​កន្លែង​នៃ​មូលដ្ឋាន​មីស៊ីល​នៅ​ក្នុង​ក្រុង Sino-ri ដែល​គ្រាប់​ផ្លោង​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម Nodong ក៏​នៅ​ទី​នោះ​ដែរ។ នេះ​បើ​យោង​តាម​កម្មវិធី Beyond Parallel របស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS។មន្ត្រី​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា ពួកគេ​បន្ត​ស៊ើប​អង្កេត​អំពី​ការ​បាញ់​សាកល្បង​នេះ ដោយ​បាន​បន្ថែម​ថា រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​បង្កើន​ការ​ត្រៀម​ផ្នែក​សន្តិសុខ​ក្នុង​ករណី​ដែល​កូរ៉េ​ខាង​ជើង​បាញ់​សាកល្បង​បន្ថែម​ទៀត។ការ​បាញ់​សាកល្បង​លើក​នេះ​របស់​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ឡើង នៅ​ចំ​ពេល​ដែល​លោក Stephen Biegun អ្នក​តំណាង​ពិសេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​កូរ៉េ​ខាង​ជើង បាន​ជួប​ជាមួយ​នឹង​មន្ត្រី​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ទីក្រុង​សេអ៊ូល។ការ​សាកល្បង​គ្រាប់​ផ្លោង​នេះ​បាន​គំរាមកំហែង​បន្ថែម​ទៀត​ដល់​កិច្ច​ចរចា​នុយក្លេអ៊ែរ​ដែល​កំពុង​ជាប់​គាំង​រវាង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.