ព័ត៌មានជាតិ

សម្តេចសខេង៖សមត្ថកិច្ចនឹងមិ​នឃាត់ដំ​ណើរបងប្អូនជនរួមជាតិដែលធ្វើដំណើរប្រកបដោយការ​គោរពច្បាប់​ដើម្បីសួរនាំរក​ឯកសា​រនោះទេ

ក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ចនិងរបៀបរបបការងាររបស់រដ្ឋលេខាធិការអនុរដ្ឋលេខាធិការនិងអគ្គនាយកឬអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃនៅទីស្ដីការក្រសួងមហាផ្ទៃសម្ដេចសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសង្ឃឹមថា«សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ដើម្បីសួរនាំរកឯកសារនោះទេ» ។សម្តេចស ខេង មានប្រសាសន៍ថា បងប្អូនអ្នកត្រឹមត្រូវគឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយដូចជាមិនពាក់មួកសុវត្ថិភាពឬបំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ ។សម្តេចស ខេងសរសេរលើផេកទៀតថាសូមកុំមានទស្សនៈថា នគរបាលឆ្លៀតយកឱកាសនេះធ្វើបាបប្រជាជននេះគឺជាភារកិច្ចដើម្បីប្រជាជនហើយទាល់តែឃាត់គ្រប់អ្នកដំណើរទោះគោរពច្បាប់ និងមិនគោរពច្បាប់ដើម្បីសួរនាំរកឯកសារនោះទើបថាជាវិធានការរដ្ឋបាល ៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *