បរិយាយ

វិចារណកថា៖ការអនុវត្តន៏ច្បាប់ត្រូវមា​ន​តម្លាភាព​​ទើបប្រព្រឹត្តទៅដោ​​យរលូនបាន

កាល​ពី​ចុង​ឆ្នាំ​២០១៩ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សម្តេចស ខេង​លើក​ឡើង​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ដែល​សម្តេចថា​និន្នាការ​នេះ​បង្ហាញ​ពី​សញ្ញា​បរាជ័យ​សម្រាប់​យុទ្ធនាការ​នៃ​ការ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍។​រដ្ឋាភិបាល​បាន​ប្ដេជ្ញា​កាត់​បន្ថយ​ការ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​សល់​១.៦០០​នាក់ត្រឹមឆ្នាំ២០២០។នៅ​សល់តែ​មួយថៃ្ងទៀតប៉ុណ្ណោះកម្លាំង​នគរ​បាលនឹង​​ចាប់​ផ្តើម​រឹត​បន្តឹង​ការ​ផាក​ពិន័យ​បទ​ល្មើស​ចរាចរណ៍​ការពិន័យ​ជា​ប្រាក់​ច្រើន​ជាង​មុនរហូត​ដល់​៤​ដង។​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃ​ទី​២៨ ​ខែ​មេសា ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​ បញ្ជាក់​ថា ​កង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នៅ​ទូទាំង​ប្រទេស​នឹង​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក ​ដោយ​ចាប់​អនុវត្ត​អនុក្រឹត្យ​ថ្មី​មួយ​ចុះ​ថ្ងៃ​ទី​១៧ ​ខែ​មីនា ​ដែល​មាន​ការ​ផាក​ពិន័យ​ជា​ប្រាក់​ច្រើន​ជាង​មុន។ ការ​ចាប់​ផ្តើម​រឹត​បន្តឹង​នេះ ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​ឧសភា​ ឆ្នាំ​២០២០។​សេចក្តី​ជូន​ដំណឹង​ដដែល​នោះបញ្ជាក់​ថា​ កង​កម្លាំង​នគរបាល​នឹង​អនុវត្ត​ការ​រឹត​បន្តឹង​នេះ​«ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ ​តម្លាភាព ​ស្មើ​ភាព ​គ្មាន​ការ​លើក​លែង ​និង​មាន​សីលធម៌​វិជ្ជាជីវៈ​ ព្រម​ទាំង​ឥរិយាបថ​ថ្លៃ​ថ្នូរ ​និង​ម៉ឺងម៉ាត់»។​បើ​តាម​អនុក្រឹត្យ​ថ្មី នេះ​ការ​បើក​បរ​យាន​យន្ត​ស្ថិត​ក្នុង​ភាព​ស្រវឹង​ត្រូវ​ពិន័យ​ចាប់​ពី​៤០​ម៉ឺន​រៀល​ដល់​៤​លាន​រៀល ​អាស្រ័យ​លើ​កម្រិត​នៃ​ជាតិ​ស្រវឹង។​ ក្នុង​ករណី​ដែល​ជន​ល្មើស​នៅ​តែ​បន្ត​ប្រព្រឹត្ត​បទ​ល្មើស​នេះ​ទៀត​ក្នុង​រយៈ​ពេល​៦​ខែ​ ពួកគេ​ត្រូវ​ផ្តន្ទា​ទោស​តាម​ច្បាប់ ​គឺ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។​ចំពោះ​អ្នក​បើក​បរ​យាន​យន្ត ដោយ​គ្មាន​បណ្ណ​សម្គាល់​យាន​ជំនិះ ​និង​/ឬ​ក៏​គ្មាន​ស្លាក​លេខ ​ត្រូវ​ពិន័យ​ទឹក​ប្រាក់១លាន២ ​សែន​រៀល ​សម្រាប់​យានយន្ត​ធុនស្រាល ​និង​២​លាន ​៤ ​សែន រៀល ​សម្រាប់​យានយន្ត​ធុន​ធ្ងន់។​អ្នក​បើក​បរយាន​យន្ត​ដោយ​គ្មាន​បណ្ណ​បើក​បរ ​ក្នុង​រយៈ​ពេល​ដែល​បណ្ណ​បើកបរ​ត្រូវ​បាន​ដក​ហូត ​ព្យួរ​ទុក​ឬ​ទុក​ជា​មោឃៈ ​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន ​១លាន ​២ ​សែនរៀល​ សម្រាប់​យានយន្ត​ធុន​ស្រាល​ និង​ទឹក​ប្រាក់ ​២ ​លាន ៤ ​សែន ​រៀល ​សម្រាប់​យានយន្ត​ធុន​ធ្ងន់។​អ្នក​បើក​បរ​យាន​យន្ត​ធុនស្រាល​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​ ៧៥.០០០ ​រៀល ​សម្រាប់​ការ​បើក​បរ​មិន​ពាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព ​ពិន័យ​ជា​ប្រាក់​ចំនួន​ ៨ ម៉ឺន ​រៀល ​ចំពោះ​ការ​ប្រើ​ទូរស័ព្ទ​នៅ​ពេល​បើក​បរ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់​ទំនង។​អ្នក​បើក​ម៉ូតូ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន៦ម៉ឺន​រៀល ​ចំពោះ​ការ​បើក​បរ​ដោយ​គ្មាន​កញ្ចក់​មើល​ទៅ​ក្រោយ​និង​គ្មានមួក​សុវត្ថិ​ភាពឬ​ពាក់​មួក​មិន​ត្រឹមត្រូវ​តាម​ស្តង់​ដារ​ជាតិ​ឬ​ពាក់​មួក​ដោយ​មិន​ដាក់​គន្លឹះ​ខ្សែ​សុវត្ថិភាព។​តែការអនុវត្តន៏ច្បាប់របស់​មន្រ្តី​ចរាចរណ៍ត្រូវមាន​តម្លាភាព​កុំ​​ឆ្លៀត​ឱកាសយក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជាជាងកា​រឹតបន្តឹងច្បាប់នាំឲ្យទទួលរងនូវរិះគន់បងប្អូនប្រជាពលរដ្ឋទើ​បការអនុវត្តន៏ច្បាប់នេះប្រព្រឹត្តទៅដោ​យរលូនបាន។ទោះជាយ៉ាងណាក៏ដោ​យការ​ផាក​ពិន័យ​នេះ​មិន​មែន​រដ្ឋាភិបាល​ចង់​បាន​ផលប្រយោជន៏អ្វីនោះទេគឺ​ចង់​ការពារ​ជីវិត​របស់​ប្រជាពលរដ្ឋប៉ុណ្ណោះ។គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​២០១៩បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​២​ពាន់​នាក់​ ដែល​កើន​ឡើង​ជាង​២០០​នាក់ ​ឬ​ស្មើ​នឹង​ជិត​១៣​ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៨។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។​ របាយ​ការណ៍​របស់​សមត្ថកិច្ច​បង្ហាញ​ថា​ កត្តា​ដែល​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ គឺ​មក​ពីការ​បើកបរ​លើស​ល្បឿន​កំណត់​ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ​និង​បើក​បរ​ជែង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជាដើម​។បើប្រជាពលរដ្ឋចូលរួមគោរព​ច្បាប់​ចរាចរណ៍​​គឺ​ដើម្បី​ធានា​សុវត្ថិភាព​អាយុ​ជីវិត​បងប្អូន​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេសដើម្បី​ចៀស​វាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​បង្ក​របួស​ស្នាម​ធ្ងន់​ស្រា​រហូតដល់មានពិការភា​ពការ​បាត់បង់អាយុជីវិតទៀតផងនិ​ងចូលរួមកាត់បន្ថយនូវបន្ទុករបស់​រដ្ឋាភិបាល​មួយចំណែកផងដែរ៕ចលនាសង្គម

cns

Leave a Reply

Your email address will not be published. Required fields are marked *