ព្រឹកនេះសម្ដេចតេ​ជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញជាអធិបតីអបអរសាទរខួប១៥៦ ទិវាពិភពលោក​​កាកបាទក្រហម​និងអឌ្ឍចន្ទក្រហម៨ ឧសភា

នៅព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន​ សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់អបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។ពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា I Love Cambodian Red Cross”។ ទន្ទឹមនឹងការប្រារព្ធពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​ ឧសភាហើយនោះ ក៏មានការអបអរខួប១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) ផងដែរ។ ពិធីនេះ មានការចូលរួមពីវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ សប្បុរសជន និងសិស្ស និស្សិតសរុបប្រមាណជាង​៤ពាន់នាក់។ ទិវានេះត្រូវបានប្រារព្ធឡើងដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀងគររកមូលនិធិដើម្បីបន្ដប្រតិបត្ដិការសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។តាមរបាយការណ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានឲ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតចំនួន ១៣៩,១១៣គ្រួសារ ក្នុងនោះប្រជាពលរដ្ឋរងគ្រោះ ១០៣,៣៣២គ្រួសារ នឹងងាយរងគ្រោះបំផុតចំនួន ៥៤,៣៣៨គ្រួសារ ព្រមទាំងប្រជាពលរដ្ឋ ដែលទទួលសេវាកម្មមនុស្សធម៌ផ្សេងទៀតជាង ១០ម៉ឺនគ្រួសារ។ លើសពីនោះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ផ្ទះដល់ចាស់ជរាគ្មានទីពឹង និងស្ត្រីមេម៉ាយកូនច្រើនបានចំនួន ១៦៧ខ្នងផ្ទះ, ផ្តល់អណ្តូងទឹកស្អាត ១៣៩អណ្ដូង, បង្គន់អនាម័យ ៤៥៣បង្គន់, ផ្តល់ស៊ីទែនទឹកចល័តចំនួន៤, ផ្តល់ទូកសហគមន៍ចំនួន៤ និងផ្តល់រទេះរុញដល់ជនពិការ ចំនួន៥៥០គ្រឿង។ ថវិកាសប្បុរសធម៌នេះក្រៅពីជួយដល់ជនរងគ្រោះបណ្តាលមកពីគ្រោះធម្មជាតិ និងបញ្ហាផ្សេងៗនោះកាកបាទក្រហមកម្ពុជាបានយកថវិកាប្រមាណ ១លានដុល្លារ ក្នុង១ឆ្នាំឧបត្ថម្ភទៅមន្ទីរពេទ្យគន្ធបុប្ផាផងចាប់តាំងពីឆ្នាំ២០១២មក។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់សប្បុរសជនជាតិ អន្តរជាតិ ម្ចាស់ក្រុមហ៊ុន សប្បុរសជននានា ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ សាខាកាកបាទ ក្រហមកម្ពុជា រាជធានី-ខេត្តទាំង២៥ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាដែលតែងតែចូលរួមយ៉ាងសកម្មពុះពារនូវរាល់ការលំបាកធ្វើយ៉ាងណាជួយសង្គ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនៅពេលមានឧបទ្ទវហេតុ ឬគ្រោះមហន្តរាយផ្សេងៗ និងជួយកាត់បន្ថយការលំបាកភាពងាយរងគ្រោះទាំងឡាយនៅគ្រប់ច្រកល្ហកទាំងនៅតំបន់ជិត ឬ តំបន់ឆ្ងាយដាច់ស្រយាលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានកើតឡើងនាពេលកន្លងមកនៅតាមបណ្តាលខេត្តនានា។ ទន្ទឹមនឹងនេះ សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណដល់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម សហពន័្ធអន្តរជាតិនិងសមាគមជាតិជាដៃគូសហប្រតិបត្តិការទាំងអស់ដែលតែងតែផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស សម្ភារៈ ថវិកា និងពង្រឹងភាពជាដៃគូជាទីពេញចិត្ត រួមជាមួយនឹងស្ថានីយ៍ទូរទស្សន៍ អ្នកសារព័ត៌មានជាតិ-អន្តរជាតិដែលតែងតែចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយរាល់សកម្មភាព និងសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា នារយៈពេលន្លងមក ជាពិសេសការលើកកម្ពស់ការយល់ដឹងពីសកម្មភាព និងសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា ហើយបានចូលរួមចំណែកយ៉ាងសកម្មធ្វើអោយកម្លាំងមនុស្សធម៍ ដែលជាវប្បធម៍ចែករំលែកនៅតែជាកម្លាំងដ៏រឹងមាំ និងជាប្រភពធនធានមិនចេះរីងស្ងួត។
ថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសប្បាយរីករាយ និងអបអរសាទរចំពោះខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា តាមរយៈប្រធានបទ «ខ្ញុំស្រលាញ់កាកបទក្រហមកម្ពុជា» ឆ្នាំនេះ ពិជាមានន័យគ្រប់គ្រាន់សម្រាប់សកម្មភាពដ៏ប្រពៃរបស់កាកបាទក្រហមកម្ពុជាក្នុងវិស័យមនុស្សធម៌នេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវ ឲ្យពាក្យស្លោក “ខ្ញុំស្រលាញ់ កាកបាទក្រហមកម្ពុជា I Love Cambodian Red Cross “ ក្លាយទៅជាការអនុវត្តជាក់ស្តែង និងជាចលនាជាតិទាំងមូល ចាប់ពីថ្នាក់កំពូល រហូតដល់ប្រជាពលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញពីសារៈសំខាន់របស់កាកបាទក្រហមកម្ពុជាដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើដល់សកម្មភាពមនុស្សធម៌ដែលបាននឹងកំពុងអនុវត្តយ៉ាងសកម្មក្នុងពេលបច្ចុប្បន្ននេះដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ឬដោយប្រកាសផ្សេងៗ។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កម្លាំងមនុស្សធម៌ ដែលមានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យុវជនស្ម័គ្រចិត្តតាមបណ្តារាជធានីខេត្ត-ក្រុងទាំង២៥ដែលបានចូលរួមឆ្លើយតបទាន់ពេលវេលាក្នុងកាជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបរងគ្រោះដោយគ្រោះធម្មជាតិ ឬដោយប្រការផ្សេងៗកន្លងមក និងបានថ្លែងអំណរគុណដល់សប្បុរសជនជាតិអន្តរជាតិដែលបានផ្តល់ជំនួយតាមរយៈកាកបាទក្រហមកម្ពុជាក្នុងសក្មភាពមនុស្សធម៍ដ៏ចាំបាច់មួយនេះ។មុននឹងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជូនពរ សប្បុរសជន ភ្ញៀវជាតិ អន្តរជាតិ ថ្នាក់ដឹកនាំជាតិ ព្រមទាំងថ្នាក់ដឹកនាំការបាទក្រហមកម្ពុជាក្នុងសកម្មភាពមនុស្សធម៌ ជួបតែសេចក្តីសុខ សេចក្តីចម្រើន។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន នឹងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់កិត្តិយសទទួលថវិកាពីសប្បុរសជនដែលបានចូលរួមវិភាគទានដល់សកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា ព្រមទាំងបានអញ្ជើញ ពិនិត្យការតាំងពិពណ៌សមិទ្ធផលស្នាដៃកាកបាទក្រហមកន្លងមក និងថតរូបអនុស្សាវរីយ៍ជាមួយសប្បុរសជន ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.