សម្ដេចហ៊ុនសែនអំពាវនាវចំពោះព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត កុំទាន់កំណត់កូតាសម្រាប់ការទៅចូល​រួមបុណ្យហាចរបស់​សាសនិកឥស្លាម​កម្ពុជា

សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាបានអំពាវនាវចំពោះព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត កុំទាន់កំណត់កូតានៃការទៅចូលរួមធ្វើបុណ្យហាចនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលក្នុងឆ្នាំនេះ ប្រជាជនកម្ពុជាដែល ជាសានិកស្លាមមាន ល ទ្ធភាព រហូតទៅដ ល់ ១ ២០០នាក់ ដែលត្រូវធ្វើដំណើរទៅធ្វើបុណ្យហាចនៅទីនោះ ដោយសម្ដេចតេជោសង្ឃឹមថា ភាគីអារ៉ាប់ប៊ីសាអូឌីតនឹងបន្តអនុគ្រោះសម្រាប់កម្ពុជា។ក្នុងខណៈអញ្ជើញចូលរួមពិធីស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយសាសនិកខ្មែរ-ឥស្លាម ដែល មកពី បណ្ដា រាជធានី ខេត្តចំនួន ៤៧៥ ០ នាក់នាល្ងាច ថ្ងៃអង្គារ៤កើត ខែពិសាខ ឆ្នាំកុរ ឯ ក ស័ក ព. ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ ស ម្ដេ ច តេជោមានប្រសាសន៍ប្រាប់បងប្អូនឥស្លាមកម្ពុជាថា អ្វីដែលគណបក្សប្រជាជនបានធ្វើ ក្នុង រ យៈ ពេលជាង៤០ឆ្នាំកន្លងទៅនេះ គឺការធ្វើសុខដុមបនីយកម្មជាតិសាសន៍ និងសាសនា ដោយ យើ ង មិនគ្រាន់តែធ្វើការទប់ស្កាត់ការបែកបាក់នៅក្នុងក្របខណ្ឌសាសនាមួយទៅកាន់សាសនា មួយ ឬនិកាយផ្សេងគ្នាប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលគណបក្សប្រជាជនកម្ពុជាបានធ្វើ គឺការអត់ឱន កា រយោគយល់អាធ្យាស្រ័យគ្នា ហើយរួមសហការគ្នាដើម្បីកសាងប្រទេស។សម្ដេចតេជោលើ ក ឡើងថា ខ្ញុំបានថ្លែង ជារឿយៗមកហើយថា ការខុសគ្នាខាងជាតិសាសន៍ និងសាសនា មិន មែន ជាឧបសគ្គ នៃកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ប្រទេសនោះទេ។ ដូច្នេះ នេះគឺជា កេរ្ត៍ ដំ ណែ លប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំឡើងក្នុងរយៈ ពេលជាង ៤ ០ ឆ្នាំ ហើយចំណុចនេះ គឺជាចំណុចដែលខ្ញុំសង្ឃឹមថា អ្នកបន្តវេនទៅជំនាន់ក្រោយ ត្រូវខិត ខំ ធ្វើ យ៉ាងណាការពារឱ្យបាន នូវការបង្រួបបង្រួមជាតិ ការពារឱ្យបាននូវភាពសុខដុមរមនា រវា ង ជា តិ សាសន៍ និងសាសនា ។ សម្ដេចថ្លែងបន្តថា កុំមើលស្រាលឱ្យសោះនូវបញ្ហាមួយនេះ ដែ ល យើងបានសង្កេតឃើញហើយថា នៅប្រទេសមួយចំនួន និកាយសាសនា គ្រាន់ តែ សា ស នា ដូច គ្នា តែនិកាយខុសគ្នា ក៏មានជម្លោះរួចស្រេចទៅហើយ រវាងពីសាសនាមួយ ទៅកាន់ សា ស នា មួយ ក៏មានជម្លោះដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា កម្ពុជាមានភ័ព្វ សំ ណាងដែលយើងបានរៀបចំគោល ន យោ បាយអាទិភាព អំពីជាតិសាសន៍ និងសាសនា នៅ ក្នុងប្រទេសរបស់យើង ដោយគ្មាន ការរើស អើ ង គ្មានការប្រកាន់ពូជសាសន៍ គ្មានការទាក់ ទង នឹងជាតិសាសន៍ និងសាសនានោះទេ។ អ្នក ចង់ ជឿលើជំនឿសាសនាណាក៏បាន អ្នក ចង់ ជឿ ឬមិនជឿគឺស្ថិតនៅជាសេរីភាពរបស់អ្នក។ សម្រាប់បងប្អូនសាសនិកឥស្លាម សិទ្ធិនៅទីនេះ ទ ទួ លបានទូលំទូលាយ ដែលខ្ញុំអាចនិយាយដោយមោទនភាពថា នៅព្រះរាជាណាចក្រកម្ពុជា មាន កន្លែងខ្លះបងប្អូនសាសនិកឥស្លាម គឺបានទទួលនូវផលប្រយោជន៍ ឬក៏ទទួលនូវសេរីភាព ច្រើន ហួសពីប្រទេសដែលមានឥស្លាមច្រើនទៅទៀតផង។ខ្ញុំលើកឧទាហរណ៍ អំពីទីកន្លែង ប្រជុំ ជា អន្តរជាតិ ឬក៏ព្រលានយន្តហោះ និងទីកន្លែងសាធារណៈ សុទ្ធតែមានកន្លែងសម្រាប់ ថ្វា យ បង្គំរបស់សាសនិកឥស្លាម ហើយថ្ងៃនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចេញ បទបញ្ជា សម្រា ប់មន្ទីរពេទ្យទាំងអស់ ឱ្យមានការរៀបចំទីកន្លែងសម្រាប់បងប្អូនឥស្លាម ដែលជាអ្នកជម្ងឺ ឬក៏ គ្រូ ពេទ្យ មានកន្លែងសម្រាប់ថ្វាយបង្គំ។ ហើយចំណុចនេះយើងនឹងរៀបចំ ទៅតាមសាលារៀន នា នាទៀតផង ដើម្បីផ្ដល់ឱកាសឱ្យនិស្សិត ក៏ដូចជាសិស្សសាលាដែលជាសាសនិកឥស្លាម មាន ឱកាសថ្វាយបង្គំបំពេញកាតព្វកិច្ចក្នុងឋានៈជាអ្នកកាន់សាសនាឥស្លាមផងដែរ៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.