លោកណុប សំអានមេ​គយ​ច្រក​ទំនប់រលកនិង​បក្ខពួក​បង្កើន​ស​កម្មភាព​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែខ្លាំង

ព្រះសីហនុ៖​រឿងអាស្រូវ​ពុករលួយ​របស់លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ក្រុងព្រះសីហនុ និង​បក្ខពួក​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​រួចមកហើយ។ ជាពិសេស​ទាក់ទង​ទៅនឹង​ករណី​ឃុបឃិត​ឲ្យ​ឈ្មួញ​ច្រើន​នាក់​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​និង​ប្រេងសាំង​គេចពន្ធ​យ៉ាង​ពេញបន្ទុក។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ទៅវិញ។ ដូច្នេះហើយ​ទើប​លោក ណុប សំអាន និង​លោក ផាត់ សំណាង ព្រមទាំង​បក្ខពួក​បន្ត​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែច្រើនឡើងៗ។ មិនតែប៉ុណ្ណោះ​លោក ណុប សំអាន និង​លោក ផាត់ សំណាង ព្រមទាំង​បក្ខពួក​ប្រើ​គ្រប់​វិធី​គាប​យកលុយ​ពី​ឈ្មួញ​តាមរបៀប​ពុករលួយ​យ៉ាង​កំរោល​តែម្តង។ប្រភពពី​មន្ត្រី​គយ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ស្និទ្ធ​ជាមួយ​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​លោក ណុប សំអាន និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក និង​លោក ផាត់ សំណាង អនុប្រធាន​ការិយាល័យ​គយ​ច្រក​ទំនប់រលក ទទួលបន្ទុក​ផ្នែក​ត្រួតពិនិត្យ​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ។ ការដែល​លោក ណុប សំអាន និង​បក្ខពួក​ហ៊ាន​ធ្វើអ្វីៗស្រេច​តែ​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយធំៗក្នុង​ខេត្ត​ព្រះសីហនុ ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល ហើយ​មិន​ខ្វល់​ពី​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​នោះទេ។បច្ចុប្បន្ន​លោក ណុប សំអាន គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក ផាត់ សំណាង ធ្វើអ្វីៗតាម​អំពើ​ចិត្ត​ដោយមាន​ការបែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ផាត់ សំណាង មាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​គ​យ​និង​រដ្ឋាករ​ច្រក​ទំនប់រលក។ ប៉ុន្តែ​លោក ផាត់ សំណាង មាន​សិទ្ធិអំណាច​ធំធេង​ក្នុង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​គឃ្លើន។ ចំណែក​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ណុប សំអាន និង​លោក ផាត់ សំណាង កំពុង​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ ហើយ​តែង​យកឈ្មោះ​មន្ត្រីធំៗក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មក​បិទបាំង​ទង្វើ​របស់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស់។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក ណុប សំអាន មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម ព្រមទាំង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រាលដាល​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុងមួយខែ។ពាក់ព័ន្ធនឹងរឿងរ៉ាវពុករលួយខាងលើសារពត៌មានយើងបាទាក់ទងទៅលោក ណុប សំអាន និង​លោក ផាត់ សំណាងតែមិនលើកទូរស័ព្ទ៕ដោយ៖មឿនសុគា

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.