លោក ស៊ុម សុជាតិស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​រង​ការរិះគន់​ទន្ទ្រា​ន​កាន់កាប់​ដីព្រៃ​លិ​ច​ទឹក​រាប់ពាន់​ហិ​កតា

​កំពង់ឆ្នាំង៖បើតាមប្រភពពីប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថាដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ជម្រក​ត្រី​ពង​កូន​ក្នុង​មូលដ្ឋាន​ពួកគាត់​ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាចទន្ទ្រាន​កាន់កាប់​រាប់ពាន់​ហិកតា​យ៉ាង​រលូន​។បើតាមប្រភពដដែលបាន​លើកឡើងថា ក្នុងចំណោម​អ្នក​ប្រើ​អំណាច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ជម្រក​ត្រី​ពង​កូន​នៅ​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង គឺ​លោក ស៊ុម សុជាតិ ដែលជា​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ។​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ច្រ​ណូ​កបាន​ឲ្យ​ដឹងទៀតថា កន្លងមក​លោក ស៊ុម សុជាតិ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រមូល​គ្នីគ្នា​យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ទៅ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣យ៉ាងគឃ្លើន។ ប្រជា​នេសាទ​នៅ​ឃុំ​ច្រ​ណូ​កបាន​ឲ្យ​ដឹងបន្ថែមថាដីព្រៃ​លិច​ទឹក​នៅ​ចំណុច​តា​ប្រូច និង​ចំណុច​ជុំវិញ​បឹង​ត្រពាំង​រាំង ប្រមាណ​១០០០​ហិកតា​ត្រូវបាន​លោក ស៊ុម សុជាតិស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទន្ទ្រានកាន់កាប់ដើម្បីប្រយោជន៏ផ្ទាលខ្លួន​​។ជុំវិញបញ្ហា​ខាងលើនេះសារពត៌មានយើងបានទាក់ទងលោក ស៊ុម សុជាតិស្នងការរងនគរបាល​ខេត្តកំពង់ឆ្នាំង​នៅព្រឹកថៃ្ង៥ខែឧសភាឆ្នាំ២០១៩នេះដែរលោ​កបានឆ្លើយថាមិនជាការពិតឡើយយកតែកន្លែងអាស្រ័យផលនិងធើ្វចំការតែប៉ុណ្ណោះហើយកុំយករឿងដដែលៗមកចុះផ្សាយ។ប្រភពពី​ប្រជាពលរដ្ឋ​និង​ប្រជា​នេសាទ​ក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំងឲ្យដឹងបន្ថែមទៀតថាចាប់តាំងពី​អំឡុង​ចុងឆ្នាំ​២០១៨ រហូតមកដល់​ពេលនេះ​លោក ស៊ុម សុជាតិ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ អស់​រាប់ពាន់​ហិកតា​រួចទៅហើយ ។ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង និង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ធ្វើ​មិនដឹងមិនឮអ្វីទាំងអស់។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ក្រោយពេល​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​អស់​ពាន់​ហិកតា ហើយ​មាន​គម្រោង​ធ្វើ​ប្រឡាយទឹក​ក្នុង​តំបន់​នោះ គឺ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​តា​ប្រូច និង​ជុំវិញ​បឹង​ត្រពាំង​រាំង រាលដាល​កាន់តែខ្លាំង​ឡើងថែមទៀតផង។សូមរម្លឹកថាលោកនេត្រ ភក្រ្តារដ្ឋលេខាធិការនិង​ជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថាស្របពេលដែលទីផ្សារដីធ្លីនៅកម្ពុជា​​មា​តម្លៃខ្ពស់ក្រុមមេខ្យល់ជាជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពលរដ្ឋជា​ខែល ដើម្បី រំលោភបំពានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដែលស្ថិតនៅក្នុងឧទ្យានជាតិ និងតំបន់ការពារធម្មជាតិ នានាក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ដើម្បីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ទន្ទឹមនេះក្រុមជនខិលខូចបានប្រើប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ឱ្យបំពានចូលកាន់កាប់ដីធ្លីដែលមានកម្មសិទ្ធិត្រឹមត្រូវដើម្បីយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ លោកនេត្រ ភក្រ្តា បានបញ្ជាក់ថា ក្រុមជនខិលខូចបាននិងកំពុងអនុវត្តន៍ទ្រឹស្តី «ឈ្នះបានដីចាញ់បានលុយ» ហើយពួកគេបានភូតកុហក់បោកប្រាស់ពលរដ្ឋស្លូតត្រង់​ដោយ​យកដីរដ្ឋ ឬដីដែលមានកម្មសិទ្ធិមកធ្វើជារបស់ខ្លួន និងលក់ក្នុងតម្លៃថោកៗឱ្យពលរដ្ឋ។ ពេល ខ្លះពួកគេបានញុះញង់ពលរដ្ឋឱ្យសាងសង់ខ្ទមតូចៗ និងដាំដំណាំផ្សេងៗលើដី​របស់គេ ដែល មានកម្មសិទ្ធិដើម្បីតវ៉ាថាខ្លួនបានតាំងទីលំនៅជាយូរមកហើយនិងប្រសិនបើចង់ឱ្យរុះរើចេញត្រូវមានសំណងឬផ្តល់ចំណែកដីណាមួយដល់ខ្លួនជាដើម។លោករដ្ឋលេខាធិការបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់សូមកុំចាញ់បោកមេខ្យល់ខិលខូចនិងសូមកុំចូលរួមក្នុងសកម្មភាពរំលោភបំពានច្បាប់ដែលនាំឱ្យមានការប្រឈមចំពោះ​មុខច្បាប់ព្រោះគ្មានជនណាម្នាក់អាចយកដីរដ្ឋទៅលក់ដូរបានឡើយ។ ជាមួយ​គ្នានេះ បងប្អូនប្រជាពលរដ្ឋថា មុននឹងទិញលក់ដី ត្រូវប្រយ័ត្ន!ប្រយែងក្រែង​ប៉ះចំដីរដ្ឋ ឬដីដែល​មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ដែលនាំឱ្យបងប្អូនបាត់បង់ផលប្រយោជន៍។ លោកបានបន្ដទៀតថាអាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតែធ្វើការស៊ើបអង្កេតវែកមុខរកមេខ្យល់ទាំងអស់ និងចងសំណុំរឿងបញ្ជូនទៅតុលាការ ក៏ដូចជាការពិនិត្យ និងដកហូតមកវិញ​នូវដីរដ្ឋដែល ទន្ទ្រានកាន់កាប់ ដោយខុសច្បាប់ពីក្រុមជនខិលខូច។ លោកបានបន្ថែមថា កន្លងទៅនេះ អាជ្ញាធររបស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការច្បាប់ប្រឆាំងនឹងបទ​ល្មើសនេះ នៃការ​រុករានទន្ទ្រានកាន់កាប់ដីនៅក្នុងតំបន់ការពារ ហើយមេខ្លោងមួយចំនួន​ដែលនៅពីក្រោយ​បទ​ល្មើសនេះត្រូវបានចាប់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅ​តុលាការ​ដើម្បីជំនុំជម្រះ​ក្តី​តាមច្បាប់បណ្តើរៗហើយ។ជាមួយគ្នានេះក្រសួងបរិស្ថានបានប្រកាសឱ្យជនខិលខូចត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ សកម្មភាព ខុសច្បាប់ជាអាទិ៍ការឈូលឆាយ ការកាប់ឆ្ការ ដុត រុករានទន្ទ្រានដីព្រៃ ការសាង សង់ខ្ទម ឬរោង ការដាំដំណាំ ឬការអាស្រ័យផលលើដីរបស់រដ្ឋ។ ចំណែកអាជ្ញាធរ ក៏បាន​ប្រកាសឱ្យឈប់ជាបន្ទាន់នូវរាល់ការទិញលក់ដីរដ្ឋ និងការបញ្ជាក់ការទិញលក់ដីរដ្ឋ ដោយ​ខុស​ច្បាប់។ លោកបានបន្ថែមថា ជនដែលនៅតែរំលោភបំពាន នឹងត្រូវប្រឈមមុខ​ចំពោះច្បាប់ជាកំហិតយោងតាមច្បាប់ស្តីពីការការពារតំបន់ធម្មជាតិ ច្បាប់ព្រៃឈើ និងច្បាប់ភូមិបាល៕ដោយ៖ពុតសាម៉ាត់

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.