បរិយាយ

បរិយាយ៖អំ​ណាចអ្នកឆ្លុះកង្កែប​ប្រៀបបាននិងនំចំ​ណីដែ​លគេខ្ចប់នៅ​នឹង​ស្លឹកចេក ​

គេនិយាយតៗគ្នាថា វិស័យសារពត៌មានសិទ្ធិជាសក​ល គឺជាអំណាចទី៤ បន្ទាប់ពីអំណាចទី១គឺនិតិបញ្ញត្តិ អំណាចទី២ និតិប្រតិបត្តិ អំណាចទី៣គឺអំណាចតុលាការនិងទី៤អំណាចសា​រពត៌មាន ។ប៉ុន្តែសម្រាប់ស្រុកខ្មែរវិញ មិនមានច្បាប់ក្រមណាមួយចែងពីអំណាចសារពត៌មាននៅឡើយទេ។ផ្ទុយទៅវិញអំណាចសារពត៌មានសម្រាប់ស្រុកខ្មែរប្រៀប​​បាននិងនំចំណីដែលគេខ្ចប់នៅនឹងស្លឹកចេកនិយាយរួមសិទ្ធិជាសកលដែលអ្នកច្បាប់អះអាងថាអំណា​ចទី៤ គឺមិនគប្បីស្ថិតនៅលើតែបបូរមាត់សមត្ថកិច្ចមួយចំនួនតូចដែលពាក់ព័ន្ធនិងបទល្មើសការពារពួកសង្គមងងឹតតែប៉ុណ្ណោះទេ។ជាការពិតណាស់អ្នកកាសែតកំពុងរងការគំរាមកំហែងចា​ប់ដាក់គុកគ្រប់ពេលវេលាដែលជាហេតុធ្វើអោយវិស័យសារពត៌មានធ្លាក់ចុះនៅក្នុងអន្លង់ដ៏ជ្រៅមិនអាចងើបបានដោយសារតែសមត្ថកិច្ចខិលខូចមួយចំនួនត្រូវរ៉ូវជាមួយអ្នកប្រព្រឹត្តល្មើសរៀ​រឿងចាប់អ្នកកាសែតដាក់គុកងាយៗប្រៀបបាននឹងនំដែលខ្ចប់នៅនឹងស្លឹកចេកចង់បកពិសារស្មើម៉ានបានស្មើហ្នឹង!។យើងទាំងអស់គ្នា​ជាជនរួមជាតិខ្មែរតែងតែធ្លាប់ឮប្រសាសន៍សម្តេចតេជោហ៊ុន សែននៅលើកញ្ចក់ទូរទស្សន៍ តាមវិទ្យុនិងទំព័រកាសែតថាអ្នកកាសែតប្រៀបបាននិងអ្នកឆ្លុះកង្កែបធ្វើការទៅតាមឆន្ទៈមិនមានប្រាក់បៀវត្សរ៍មានតែប្រាក់ឃើញតែប៉ុណ្ណោះមានន័យថាកាម៉េរ៉ាគឺជាភ្លើងពន្លឺសម្រាប់អ្នកកាសែតដើរឆ្លុះកង្កែបឃើញមួយវា​យមួយឃើញពីរវាយពីរ នោះហើយគឺជាប្រាក់ឃើញ។សរុបសេចក្តីរួមខាងលើទាំងអស់មានតែសម្តេចតេជោហ៊ុន សែនទេ ដែ​លបានដឹងពីសុខទុក្ខរបស់អ្នកកាសែតបើគេចាំមិនខុសទេសម្តេចតេជោក៏ធ្លាប់ជាអ្នកសរសេរអត្ថបទសារពត៌មាន នៅក្នុងកាសែតប្រជា​ជននាសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជាផងដែរ។ ប៉ុន្តែដំណាក់កាលចុងក្រោយនេះ ដោយសារតែសមត្ថកិច្ចអសកម្មយកតួនាទីទៅរកស៊ីពាក់ព័ន្ធប​ទល្មើសជាហេតុធ្វើអោយអ្នកកាសែតគឺជាឆ្អឹងទទឹង-ក របស់ពួកគេទៅវិញ។នៅដំណាក់កាលចុងក្រោយនេះអ្នកកាសែ​តបានស្ថិតនៅក្នុងការគំរាមកំហែងជាបន្តបន្ទាប់ក្រោមហេតុផលព័ត៌មានមិនពិតឬ“កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃ​ការពិត”ខណៈអ្នកកាសែតមិនមែនជាភ័ស្តុតាងនោះទេតែវាជាតម្រុយឈានទៅរកភស្តុតាង!៕ចលនាសង្គម

ពុតសាម៉ាត់«ចលនាសង្គម»

cns

Leave a Reply

Your email address will not be published. Required fields are marked *