លោកត្រាំ​​​រារែកការ​ចុះហត្ថលេខាគាំទ្រ​សិទ្ធិមនុស្ស​និង​ការ​​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្ម​ជា​មួ​យ​ប្រ​ទេស​ចិន​

កាល​ពី​ថ្ងៃ​សុក្រប្រធានាធិបតី​ស.រ.អា.​​លោក ដូណាល់ ត្រាំ​ នៅ​ក្នុង​ការ​និយាយ​ទូរស័ព្ទ​មួយ​ជាមួយ​កម្មវិធី​ទូរទស្សន៍​ Fox and Friends​ ហាក់​ដូច​ជា​រារែក​រវាង​ការ​គាំទ្រ​សិទ្ធិមនុស្ស​និង​ការ​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មួយ​ជា​មួយ​ប្រទេស​ចិន។លោក ត្រាំ​ បាន​និយាយ​ថា «យើង​ត្រូវ​តែ​ឈរ​ជាមួយ​ហុងកុង»។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​បាន​និយាយ​បន្ថែម​ថា «ក៏​ប៉ុន្តែ​ខ្ញុំ​ក៏​ឈរ​ជាមួយ​ប្រធានាធិបតី​ Xi Jinping​ ដែរ។​ លោក​ជា​មិត្ត​របស់​ខ្ញុំ។ លោក​ជា​មនុស្ស​ពូកែ​ម្នាក់»។លោក​ ត្រាំ បាន​និយាយ​ថា​ ប្រទេស​ទាំង​ពីរ​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភព​លោក​កំពុង​«ឋិត​ក្នុង​ដំណើរ​ការ​ធ្វើ​ឱ្យ​មាន​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ហើយ​ប្រសិន​បើ​យើង​អាច​ធ្វើ​ការណ៍​នេះ​បាន​ នេះ​ជាការ​អស្ចារ្យ»។សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​គោលដៅ​ធានា​រ៉ាប់រង​ឱ្យ​ក្រុង​ហុងកុង​មាន​ស្វ័យភាព​គ្រប់គ្រាន់​ដើម្បី​ទទួល​ការអនុគ្រោះ​ខាង​ពាណិជ្ជកម្ម​ពី​ស.រ.អា.។ សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​គំរាម​កំហែង​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​អំពី​ការ​រំលោភសិទ្ធិ​មនុស្ស​ផង​ដែរ៕