ស្ថានទូតចិននៅកម្ពុជា​ប្រតិកម្មឆ្លើយត​បនឹងការលើក​ឡើងរ​បស់ស្ថានទូតសហ​រដ្ឋអាមេរិក​អំពីទំនាក់​ទំនងពា​ណិជ្ជកម្ម

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានចេញសេច​ក្ដីថ្លែងការណ៍ឆ្លើយតបទៅនឹងស្ថានទូតសហរដ្ឋអាមេរិកដែលបានលើកឡើងអំពីទំនាក់​ទំនង ពាណិជ្ជកម្មរវាងកម្ពុជា-ចិននិងរវាងកម្ពុជា-សហរដ្ឋអាមេរិក។ក្នុងសេចក្ដីថ្លែងការណ៍របស់ស្ថានទូតចិនបានគូសបញ្ជាក់ថា “សហរដ្ឋអាមេរិកកំពុងតែបង្ក​បញ្ហាម្តង​ទៀត​ជាមួយនឹងអ្វីដែលគេហៅថា បញ្ហាឱនភាពពាណិជ្ជកម្ម។ វាគឺជារឿងធម្មតាទេ ព្រោះនៅ​ក្នុងពិភពនៃសកលភាវូបនីយកម្ម សកម្មភាពពាណិជ្ជកម្មតែងតែធ្វើ​ដំណើរហួសពី​កម្រិត​​ទ្វេ​ភាគី”។ ក្នុងសេចក្ដីថ្លែងការណ៍បានបន្ដថានៅក្នុងករណីកម្ពុជាវិញ ប្រទេសកម្ពុជា​បាននាំចូលនូវវត្ថុធាតុដើមវាយនភ័ណ្ឌនិងគ្រឿងម៉ាស៊ីនវាយនភ័ណ្ឌយ៉ាងច្រើនពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរខណៈដែលខ្លួនបាននាំចេញផលិតផលសម្រេចទៅកាន់គ្រប់​ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ។
នៅក្នុងករណីនេះ វាគឺជាភាពសកម្មបំផុតរបស់កម្មករខ្មែរ ដែលបម្រើក្នុងវិស័យឧស្សាហកម្ម។ ក្រៅពីនេះ ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋគឺមិនមែនត្រឹមតែដើម្បីពាណិជ្ជកម្មនោះឡើយ។ក្នុង​សេចក្ដីថ្លែងការណ៍បានបន្ថែមថា “អ្វីដែលគួរឱ្យកត់សម្គាល់ គឺប្រទេសចិនបានកសាង​ផ្លូវចំនួន​៣១ខ្សែ និងស្ពានចំនួន៨ សម្រាប់ប្រទេសកម្ពុជា ដែលមានប្រវែងសរុបជាង៣.០០០​គីឡូម៉ែត្រ។ចុះតើសហរដ្ឋអាមេរិកវិញធ្លាប់បានជួយធ្វើអ្វីខ្លះដល់កម្ពុជា​សម្រាប់វិស័យ​មួយ​នេះ។” សេចក្ដីថ្លែងការណ៍បានបញ្ជាក់បន្ថែមទៀតថា ចិនបានជួយកសាងស្ថានីយ៍វារី​អគ្គិសនីទាំងអស់នៅកម្ពុជា (ស្មើនឹង ៨០ភាគរយ នៃសមត្ថភាពផលិតថាមពលអគ្គិសនី ដែល​មានដំណើរការនៅកម្ពុជា)។ចុះតើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះដែរ?”ការចេញសេចក្ដីថ្លែងការណ៍របស់ស្ថានទូតចិននេះ បានធ្វើឡើងបន្ទាប់ពីស្ថានទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​នៅ​កម្ពុជា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ តាមរយៈគេហទំព័រ​ហ្វេស​ប៊ុករបស់ខ្លួន ​បានចេញរបាយការណ៍ស្ដីពីដៃគូពាណិជ្ជកម្មរវាងកម្ពុជា-ចិននិង​ រវាងកម្ពុជា-សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៧​កន្លងមក។ក្នុងរបា​​យកា​ណ៍ចេញផ្សាយលើគេហទំព័រហ្វេសប៊ុករបស់ស្ថានទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​នៅ​កម្ពុជាកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ បានលើកឡើងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះ ចំណេញ ខ្លាំងទៅខាងប្រទេសចិន។ ក្នុងរបាយការណ៍បានបញ្ជាក់ថា ប្រហែល ៨៧ភាគរយ នៃទំនិញ​ដោះដូរគ្នា​គឺជាទំនិញនាំ​ចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើឱ្យមានការងារ ឬជួយ​ដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយសហរដ្ឋអាមេរិក ឬសហភាព​អឺរ៉ុបនោះទេ។ របាយការណ៍ដដែលបានបន្ថែមទៀតថា “នេះគ្រាន់តែជាផ្លូវមួយទៀត​ដែល​ប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានតុល្យភាព និងលក្ខណៈ​ចម្រុះ​ច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន”។ពាក់ព័ន្ធនឹងការលើកឡើងក្នុងរបាយការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកនេះដែរ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ តាមរយៈបណ្ដាញទំនាក់ទំនងហ្វេសប៊ុក​ផ្ទាល់ខ្លួនរបស់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានសរសេរថា “ប្រហែលមានតែនៅ​ស្រុកខ្មែរទេ ដែលស្ថានទូតមួយបញ្ចេញដំណឹងក្លែងបន្លំ (fake news) វាយប្រហារប្រទេស​ម្ចាស់​ផ្ទះផងវាយប្រហារប្រទេសមួយទៀតដែលខ្លួនមានទំនាក់ទំនងស្ថានទូតជាមួយផង”។ លោករដ្ឋមន្រ្ដីបានសរសេ​បន្ដថាអ្នក«វិភាគ»នៅទីនេះខំបង្ហាញថាគឺពាណិជ្ជកម្មជា​មួយសហរដ្ឋអាមេរិកទេដែលបានបង្កើតការងារនៅស្រុកខ្មែរ តែគេ «ភ្លេច» បង្ហាញរឿងមួយដ៏​សំខាន់​នៅក្នុងសេដ្ឋកិច្ចផងដែរ ។នោះគឺទំហំវិនិយោគចូលមកក្នុងប្រទេសកម្ពុជាវិញតើ​មាន​ប៉ុន្មាន? លោកបានសរសេរបន្ថែមទៀតថា “យើងមានតែចង់កសាងទំនាក់ទំនងល្អជា​មួយគ្រប់ប្រទេស ពិសេសជាមួយសហរដ្ឋអាមេរិក តែមនុស្សខ្លះប្រឹងដុតកម្លោចទំនាក់ទំនង​នេះ ព្រោះតែអគតិរបស់ខ្លួនទៅវិញ”៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.