គ្រោះធម្មជាតិបានវាយប្រហារអោ​យខូច​ខាតផ្ទះប្រជាពលរ​ដ្ឋជាង៥០ខ្នង

បើតាមការចេញផ្សាយវិទ្យុជាតិកម្ពុជាឲ្យដឹងថាក្នុងពេលអាកាសធាតុមានករប្រែប្រួល និងឡើងកំដៅផងស្រាប់តែកាលពីវេលាម៉ោង១៨និង៥៤នាទីយប់ថ្ងៃទី១៤មេសា២០១៩មានព្យុះភ្លៀងនិងមានខ្យល់កន្ទ្រាក់មកលាយឡំគ្នាបង្កផលប៉ះពាល់ធ្វើឱ្យខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋអស់ប្រមាណជាង៥០ខ្នងនិងបង្ករបួសស្នាមដល់ស្ត្រីម្នាក់។លោកវរៈសេនីយត្រីជឹមអេនអធិការស្រុកសៀមប៉ាងបញ្ចាក់ថា៖ប្រជាពលរដ្ឋដែលរងផលប៉ះពាលនេះមាននៅឃុំថ្មកែវ -ឃុំសេកុង និងឃុំព្រែកមាសខ្លះរលំខូចទាំងស្រុងប៉ើងដំបូលឈើដួលរលំសង្កត់ផ្ទះរលំផ្ទះធ្លាក់ពីលើជើងតាងនិងអាគាររដ្ឋមួយចំនួនរងផលប៉ះពាល់ផងដែរ។លោកអធិការបន្តងថាក្នុងនោះផលប៉ះពាល់បង្កឱ្យខូចខាត់មានឃុំថ្មកែវ១៧ខ្នង ឃុំសេកុង២៣ខ្នង និងឃុំព្រែកមាស១២ខ្នង សរុបចំនួន៥២ខ្នងរួមសាលារៀន មន្ទីរបក្ស សាលាស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមួយចំនួនទៀត។លោកផាន់យុទ្ទអភិបាលស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងបានបញ្ជាក់ថាផលប៉ះពាល់នេះលោកបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចចុះជួយរុះរើផ្ទះដែលបាក់បែក ហើយក្នុងករណីអាចជួសជុលបានយើងសហការគ្នាជួយជួសជុលជូនគាត់វិញ។លោកបន្តថា៖ករណីនេះអាជ្ញាធរសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ដោយយថាហេតុនៅពេលមានគ្រោះធម្មជាតិកើតឡើង។សូមបញ្ចាក់ថា៖ ស្រុកសៀមប៉ាងក្នុងដើមឆ្នាំ២០១៩នេះប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់លាយឡំភ្លៀង ផ្គរន្ទះចំនួន៣លើក រួចមកហើយដោយរាប់បញ្ជូលទាំងលើកនេះផង ៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.