សមត្ថកិច្ច​បន្ត​ប្រតិ​បត្តិ​ការ​ធំ​ជា​លើ​ក​ទី២ទៅ​​លើ​ក្លិប​កម្សាន្តម៉ៃ អាមី

កាល​ពី​យប់​ថ្ងៃ​១០ ឈាន​ចូល​ថ្ងៃទី១១ ខែ​មេសា​នេះ មនុស្ស​ចំនួន​៥០​នាក់ ស្រី​១២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​ប៉ូលីស​ក្រុង​ភ្នំពេញ បន្ទាប់​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ក្លិប​កម្សាន្ត​មួយ​នៃសង្កាត់​បឹង​កេង​កង​១ ឈ្មោះ ម៉ៃអាមី។ ការ​បង្ក្រាប​ទីតាំង​ក្លិប​កម្សាន្ត ដែល​សង្ស័យ​ថា​មាន​ការ​ជួញ​ដូរ​គ្រឿង​ញៀន នៅ​ទីក្រុង​ភ្នំពេញ​ពេល​នេះ គឺ​ជា​លើក​ទី២​ហើយ បន្ទាប់​ពី​សមត្ថកិច្ច​បង្ក្រាប​ក្លិប​កម្សាន្ត​រ៉ុក កាល​ពី​ចុង​ខែ​កុម្ភៈ​។ អគ្គ​ស្នង​ការ​រង និង​ជា​ស្នង​ការ​ប៉ូលីស​ក្រុង​ភ្នំពេញ លោក ស ថេត បាន​លើក​ឡើង​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ថា ការ​សម្រេច​កិច្ច​ការ​បង្ក្រាប​ក្លិបកម្សាន្តម​កម្សាន្ត ម៉ៃអាមី នេះ​បាន​គឺ ដោយ​សារ​មាន​ការ​អនុញ្ញាត​ពី​ព្រះរាជ​អាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ និង​អង្គភាព​ប៉ូលីស​មូល​ដ្ឋាន​មួយ​ចំនួន​ទៀត​។គេ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន ក្នុង​ចំណោម​យុវជន និង​យុវតី​ទាំង​៥០​នាក់ ខណៈ​ប៉ូលីស​កំពុង​បើក​ការ​សាក​សួរ​រក​ចម្លើយ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន ដែល​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន នៅ​ក្នុង​ក្លិប​កម្សាន្ត ម៉ៃអាមី​។ ក៏​ប៉ុន្តែ​តាម​ប៉ូលីស​ក្រុង​ភ្នំពេញ គោល​ដៅ​ធំ​បំផុត ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​នេះ គឺ​ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​។សូម​រំលឹក​ថា ការ​បង្ក្រាប​ក្លិបកម្សាន្តប​កម្សាន្ត ម៉ៃអាមីនេះ គឺ​ជា​លើក​ទី២​ហើយ ដែល​សមត្ថកិច្ច​ប្រមូល​បាន​មនុស្ស​ដ៏​ច្រើន​សន្ធឹក រួម​នឹង​ការ​សង្ស័យ​ថា​បាន​ជួញ​ដូរ និង​ប្រើ​ប្រាស់​សារធាតុ​ញៀន​។ កាល​ពី​ចុង​ខែកុម្ភៈ ស្នង​ការ​ដ្ឋាន​ប៉ូលីស​ក្រុង​ភ្នំពេញ បាន​សម្រុក​ចូល​ក្លិប​កម្សាន្ត​រ៉ុក ប្រមូល​បាន​មនុស្ស​ជាង​៣០០​នាក់ និង​រិប​អូស​បាន​ថ្នាំ​ញៀន​ជាង​៥០​គីឡូ​ក្រាម​។ ម្ចាស់​ទីតាំង​ក្លិប​កម្សាន្ត​រ៉ុក លោក​ឧកញ៉ា គិត ធាង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ហើយ​បញ្ជូន​ទៅ​ពន្ធនាគារ​ PJបន្ទាប់​ពី​តុលាការ​ចោទ​ប្រកាន់​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ជាង​៥០​គីឡូ​ក្រាម​។ក៏​ប៉ុន្តែ គេ​នៅ​មិន​ទាន់​ដឹង​ពី​វាសនា​ម្ចាស់​ទីតាំង​ក្លិបកម្សាន្តប​កម្សាន្ត ម៉ៃអាមី នេះ​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ប្រសិន​បើ​សមត្ថកិច្ច​រក​ឃើញ​ថា​ក្លិប​កម្សាន្ត​នេះ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​។សូម​បញ្ជាក់​ដែរ​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ក្រាប​គ្រឿង​ញៀន​នេះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ ជាសាធារណៈ ដោយ​ឲ្យ​សមត្ថកិច្ច​ជីក​ឲ្យ​ជ្រៅ គាស់​រំលើង​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​មហាគ្រោះថ្នាក់​នេះ​ឲ្យ​បាន​៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.