ក្រសួងសុ​ខាភិ​បាលអំ​ពាវនាវឱ្យព​លរដ្ឋប្រុងប្រ​យ័ត្ន!ខ្ពស់​លើបញ្ហាសុ​​ខភាពពុល​ចំណីអា​ហា​រថ្ងៃបុណ្យចូ​លឆ្នាំខ្មែរ

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មេត្តាមានការប្រុងប្រយ័ត្ន!ខ្ពស់លើបញ្ហាសុខភាពពុលចំណីអាហារនិងពុលស្រាដែលអាចកើតមានក្នុង អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ក្រសួងសុខាភិបាលបានចេញសេចក្តី ប្រកាសព័ត៌មានស្ដីពីការបង្ការជំងឺនឹងបញ្ហា សុខភាព ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរពោលគឺថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខ។ ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា កន្លងមកក្រសួងធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជនទាំង អស់ក្នុងការបង្ការករណីពុលអាហារ និងករណីពុលស្រា ជាច្រើនលើកហើយ ។ក៏ប៉ុន្តែក្រសួងសុខាភិបាលបានសង្កេតឃើញថា មានករណីពុលអាហារ នឹងករណីពុលស្រានៅតែបន្តកើតឡើងនៅតាមសហគមន៍នៃបណ្តាខេ ត្តមួយចំនួន ។ ជាក់ស្ដែង នៅក្នុងអំឡុងឆ្នាំ ២០១៨កន្លងមកនេះ មានករណីពុល ចំណីអាហារសរុបចំនួន ១៩លើក មានអ្នកពុល សរុបចំនួន ៨៥២នាក់ ក្នុងនោះស្លាប់ចំនួន ១៣ នាក់ និងពុលស្រាចំនួន ៥ លើកដោយមានអ្នកពុលស្រា ២០៦ នាក់ ក្នុងនោះស្លាប់ ១២នាក់។ ជាងនេះទៅទៀតនៅក្នុងអំឡុងឆ្នាំ ២០១៩ ត្រឹមខែមីនា នេះមានករណីពុលចំណីអាហារសរុបចំនួន ៦លើក ដោយមានអ្នកពុលសរុបចំនួន ២៤៦នាក់ក្នុងនោះស្លាប់ ២ នាក់។លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា «ខ្ញុំសូមប្រកាសធ្វើការ ក្រើនរម្លឹកជូនដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន!ខ្ពស់លើបញ្ហា សុខភាព ដែលអាច កើតមានក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលស្របគ្នាជាមួយនឹងអាកាសធាតុ នៅលើ ផ្ទៃប្រទេសកម្ពុជាមានការកើនកម្ដៅខ្លាំង ជាពិសេសទៅលើការបរិភោគចំណីអាហារនិងភេសជ្ជៈ ការរៀបចំអាហារនិងការទុកដាក់មិនត្រឹមត្រូវដើម្បីចៀសផុតពីបញ្ហាឈឺពោះរាគរូសដែលបណ្តាលមកពីការបរិភោគចំណីអាហារមិនមានអនាម័យអាហារជូរផ្អូមឬពុលស្រាបណ្តាលមកពីការទិញស្រាមកពីផ្សារតែជាស្រាបានផលិត ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវជាដើម”។ លោកបាន បន្ថែមថា ក្រសួងសូមលើកទឹកចិត្តគ្រប់គ្នាឱ្យចូលរួមអនុវត្តន៍ វិធានការប្រុងប្រយ័ត្ន!រួមទាំងការតាំង ពិព័រណ៍ខ្លួន និងក្រុមគ្រួសាររបស់ខ្លួនដើម្បីចៀសផុតពីបញ្ហាទាំងនេះជាពិសេសលើការពុល ចំណីអាហារ។លោករដ្ឋមន្ត្រីបានលើកឡើងថា បើមានបញ្ហានៃការពុលអាហារ ឬមានរោគសញ្ញា នៃការពុលស្រាដូចជា ឈឺក្បាលក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែកសន្លប់ តែពិបាកដកដង្ហើម សូមស្វែងរកការពិនិត្យនិងព្យាបាលជា បន្ទាន់នៅមណ្ឌលសុខភាព ឬទៅមន្ទីរពេទ្យដែលនៅជិត ផ្ទះរបស់លោកអ្នក។ ជាមួយគ្នានោះដែរ ក្រសួងសុខា ភិបាលសូមណែនាំចំពោះមនុស្សពេញវ័យទាំងអស់ សូមកុំពិសារ គ្រឿងស្រវឹង ក្នុងពេលបើកបរឬក្នុងពេលបញ្ជាគ្រឿងម៉ាស៊ីន។ សូមបើកបរដោយមានការប្រុងប្រយ័ត្ន! ពាក់ខ្សែក្រវ៉ាត់ជាប់ជានិច្ចក្នុងពេលបើក បរកុំបើកបរលឿនពេក និងប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ ដើម្បីរួមគ្នាបញ្ចៀសឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវក្រសួងសុខាភិបាលអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ន!ខ្ពស់លើបញ្ហាសុខភាពពុលចំណីអាហារថ្ងៃចូលឆ្នាំខ្មែរ ៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.