ក-ក-ន៖គ្មាន​ល្បែងស៊ីសង​ទើប​អាច​កាត់​បន្ថយ​​បទល្មើស​ឆ​ក់​ប្លន់អំពើ​ហិង្សាក្នុង​គ្រួសារ​និងវ័នកធ​នាគារបាន​

ពលរដ្ឋ​នៅត្បូងឃ្មុំបារម្ភ​ពី​ការ​កើន​​ឡើង​នៃ​ល្បែងស៊ីសង​ជល់មា​ន់យូគីនិង​ចាក់​អាប៉ោងល្បែងស៊ីសងត្រូវបា​នគេចាត់ទុកថាជាបទល្មើសមួយដែលមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្តិភាពដោយសារតែល្បែងជាដើមចមនៃអំពើលួចឆក់ប្លន់និងកាប់សម្លាប់។ជាច្រើន​ឆ្នាំ​មក​ហើយរដ្ឋាភិបាល​កម្ពុជា​តែង​ផ្សព្វផ្សាយ​អំពី​គោលការណ៍​ភូមិ.ឃុំ​មាន​សុវត្ថិភាព​ចំនួន​៩​ចំណុចដែល​ក្នុង​នោះក៏​មាន​ការ​លុបបំបាត់​ចោល​ល្បែងស៊ីសង​គ្រប់​ប្រភេទដើម្បី​រក្សា​សន្តិសុខ​នៅ​តាម​តំបន់។ក៏ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាពលរដ្ឋនៅព្រួយបារម្ភនូវការល្បែង​ស៊ីសង​ជាច្រើន​ប្រភេទ​ដូចជា​ប្រជល់​មាន់​ដាក់​ប្រាក់និង​អាប៉ោងជាដើម។កំពុង​កើតមាន​ពេញបន្ទុកដោយ​មិន​មាន​ការ​បង្ក្រាប​ឡើយស្ថិតក្នុងខេត្តត្បូងឃ្មុំប្រជាពលរដ្ឋមិនមាន​ការ​មិន​សប្បាយចិត្តទាល់តែ សោះចំពោះ​ល្បែងស៊ីសង ដែល​កើតមាន​ជាច្រើន​កន្លែង ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចនិង​ជីវភាព​គ្រួសារ​របស់ពួកគាត់ដែល​កំពុងតែ​ក្រីក្រ​ស្រាប់ឱ្យ​ធ្លាក់​ចុះ​មួយ​កម្រិត​ថែមទៀត​នោះ។ជា​រៀងរាល់ថ្ងៃស្ថិតនៅចំណុចច្រកដូង៧ដើមស្ថិតក្នុងភូមិដាឃុំដាស្រុកមេមត់គឺ​​មេល្បែងស៊ីសង​ឈ្មោះ«ហេង»និង«លឹម»បានវង្វក់នឹងបើកជល់មាន់យូគីនិង​ចាក់​អាប៉ោងនិងមួយកន្លែងទៀតស្ថិតនៅភូមិ​ទួល​ទ្រាក្នុង​ឃុំ​ជប់ស្រុក​ត្បូងឃ្មុំដែលមាន​មេខ្លោងឈ្មោះ«ទ្រី»និង​ឈ្មោះ«ធា»កំពុងតែបើក​សង្វៀន​បញ្ជល់មាន់​ទ្រង់ទ្រាយ​ជាពិសេសគ្រឿងញៀននិងមានមេខ្លោងម្នាក់ទៀតឈ្មោះ«ហាន»ក៏បើក​សង្វៀន​បញ្ជល់មាន់ក៏ដូចជា​វង់​អាប៉ោង​ចល័ត​ដល់​ទៅ​៥​កន្លែង​ក្នុង​ឃុំ​ទន្លេ​បិទស្រុក​ត្បូងឃ្មុំខេត្ត​ត្បូងឃ្មុំ​ផងដែរ។សព្វថ្ងៃ​មានអ្នកស្រុកត្បូងឃ្មុំជាច្រើនឈ្លក់​វង្វេង​នឹង​ការ​ចំណាយ​ប្រាក់ជល់មាន់យូគីនិង​ចាក់​អាប៉ោងនិងគ្រឿងញៀនដោយ​មិន​ហ៊ាន​យក​លុយ​ទៅ​ទិញ​ម្ហូបឬក៏​ទិញ​របស់របរ​ប្រើប្រាស់​ទេ។ ការ​ឈ្លក់​វង្វេង​និង​ល្បែងស៊ីសងនេះធ្វើ​ឱ្យ​គ្រួសារ​ខ្លះកើត​រឿង​ឈ្លោះប្រកែក​គ្នា និង​ខ្លះ​ទៀត​ត្រូវ​ជំពាក់​បំណុល​ធានា​គារវ័នក។បច្ចុប្បន្ន​ល្បែង​ជល់មាន់យូគីនិង​ចាក់​អាប៉ោងកំពុង​កើន​ឡើង​នៅ​ខេត្ត​ត្បូងឃ្មុំភ្នាល់ប្រាក់វាល់លាន គឺ​វា​កំពុង​ប្រាស់​ចាក​ពី​គោលការណ៍​ភូមិ-ឃុំ​មាន​សុវត្ថិភាពរបស់​រដ្ឋាភិបាល​៩​ចំណុចដែល​ចេញគោលការណ៍មកឱ្យបំបាត់ល្បែងស៊ីសងនៅ​តាមជនបទនៅ​តាមភូមិឃុំដើម្បីកុំឱ្យមានចោរលួចចោរឆក់។​ប្លន់​។ទន្ទឹមនឹងនេះល្បែងស៊ីសងត្រូវបា​នគេចាត់ទុកថាជាបទល្មើសមួយដែលមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្តិភាព ។សូមរំលឹកថារាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​តាំងពី​ឆ្នាំ​២០០៨​មក​ដើម្បី​ថែរក្សា​សុវត្ថិភាព​ជួន​ពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។​បន្ទាប់​ពី​ដាក់​ចេញ​គោលនយោបាយ​ពលរដ្ឋ​មានការ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​គោលនយោបាយ​នេះ​។​ទោះជា​យ៉ាងណា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា​ភាព​អសកម្ម​នៅ​តែ​កើត​មាន​ជា​ហូរហែ​ដូច​ជា​ចោរ​ លួច​ ឆក់​ ប្លន់​ស្ទើរ​រាល់ថ្ងៃ​នៅឯទឹកដីខេត្តត្បូងឃ្មុំយើងនេះ។
ក-ក-ន៖បញ្ហា​គ្រឿងញៀន​ល្បែងស៊ីសងកំពុង​ពង្វក់ស្មារតី​ប្រជាពលរដ្ឋក៏​ជា​បញ្ហា​មួយ​ដែរ​ ។​ជន​ដែល​ប្រើប្រាស់​គ្រឿងញៀន​និងល្បែងស៊ីសងមិន​ខ្លាច​នឹង​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នោះ​ឡើយ​ ។​ គ្រឿងញៀននិងល្បែងស៊ីសង​កំពុង​ញាំញី​សង្គម​កម្ពុជា​មិន​ថា​ទីក្រុង​ឬ​ទី​ជនបទ​នោះ​ទេ​ ។​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តត្បូងឃ្មុំត្រូវ​មានការ​តាំងចិត្ត​ខ្ពស់​និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​បង្ក្រាប​បទល្មើស​ ។​ ការ​បង្ក្រាប​ឲ្យ​អស់​ករណីល្បែងស៊ីសង​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ និង​ធានា​ឲ្យ​បាន​នូវ​គោលនយោបាយ​ភូមិ-​ ឃុំ​មាន​សុវត្ថិភាព​ សំខាន់​គឺ​គ្មាន​ល្បែងស៊ីសង​ទើប​អាច​កាត់​បន្ថយ​បទល្មើស​ឆក់​ប្លន់និងអំពើហិង្សាក្នុងគ្រួសារ​បាន​ ៕​ដោយ៖ចលនាសង្គម