សម្តេចស ខេង៖ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​១ម៉ឺន​៥ពាន់​នាក់បាន​វិល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញក្រោ​យ​​ពី​មាន​វិធាន​កា​រ​បិទ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ

សម្តេចស ខេង ឧប​នាយក​រដ្ឋ​មន្ត្រីនិង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃនៅ​ថ្ងៃទី២៤ខែ​មីនា​នេះបានមានប្រសាសន៏ថា​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​១ម៉ឺន​៥ពាន់​នាក់បាន​វិល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញក្រោយ​ពី​មាន​វិធាន​ការ​បិទ​ព្រំដែន​រវាង កម្ពុជា​និង​ថៃ កាល​ពី​ថ្ងៃទី២៣ ខែ​មីនា​។ ខណៈ​ពេល​នេះ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩ ចំនួន​៨៧​ករណី​។ប្រសិនបើមានពលរខ្មែរដែលមកពីថៃទៅដល់មូលដ្ឋានតាមភូមិស្រុកអាជ្ញាធរមូលដ្ឋានត្រូវទៅជួបពួកគាត់ដើម្បីធ្វើការណែនាំពួកគាត់ឲ្យនៅមួយកន្លែង ហើយបើមានករណីឬបញ្ហាណាមួយនោះត្រូវបិទភូមិតែម្តង។ប៉ុន្តែបើនៅតាមជនបទ ដែលមានផ្ទះឆ្ងាយៗពីគ្នាគឺបិទតែផ្ទះប៉ុណ្ណោះ។ តែបើផ្ទះជាប់ៗគ្នានោះនឹងត្រូវបិទទាំងអស់។ នេះជាការលើកឡើងរបស់សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីជួបសំណេះ​សំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ។បើតាមសម្តេចស ខេង កម្ពុជាមិនទាន់មានវិធានការចាប់បង្ខាំងមនុស្សទុក ដូចនៅតាមបណ្តាប្រទេសផ្សេងនោះទេ។ ប៉ុន្តែកម្ពុជានៅប្រើវិធានការអំពាវនាវជាមុនសិន ដោយយកវិធានការដូចគ្នាក្នុងពេលឃោសនាបោះឆ្នោតដើម្បីផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋ។​
គិតត្រឹមថ្ងៃទី២៣ ខែមីនា នេះកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៨៧ករណី ដែលមានទាំងបរទេស និងខ្មែរ ហើយបានឆ្លងទៅកាន់១៣ខេត្តក្រុង ក្នុងប្រទេសកម្ពុជា។ ដោយឡែកក្នុងចំណោម៨៧ករណីមាន​ជាសះស្បើយ​២​នាក់ គឺ​ស្ត្រី​ជនជាតិ​អង់គ្លេស​វ័យ​៦៥​ឆ្នាំ និង​បុរស​ជនជាតិ​ចិន​វ័យ​៦០​ឆ្នាំ​៕ដោយ៖សហការី