ក្រសួង​កសិកម្ម​រឹតបន្តឹងលើនាំ​ចូលសាច់​បក្សីខុស​ច្បា​ប់ពីប្រទេ​​សវៀតណាម

បន្ទាប់ពី​មានការផ្ទុះជំងឺ​គ្រុនផ្តាសាយបក្សីH5N1នៅភាគខាង​ត្បូងប្រទេសវៀ​តណាម។ ក្រសួង​កសិកម្មកម្ពុជាបាន​ស្នើឱ្យអាជ្ញាធរជាប់ព្រំ​ដែនវៀតណាមធ្វើកា​ររឹតបន្តឹងលើការ​នាំចូលសា​ច់បក្សីខុសច្បាប់​ពីប្រទេសវៀ​តណាម។
លោកស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួ​ងកសិកម្មកម្ពុជា បានអះ​អាងប្រាប់បណ្តាញពត៌មាននៅព្រឹក​ថ្ងៃសុក្រនេះថាក្រសួង​កំពុងរឹតបន្តឹងលើនាំ​ចូលសាច់បក្សីខុស​ច្បាប់ពីប្រទេ​សវៀតណាម។ ចំណែកសាច់បក្សី​ដែល​នាំចូលស្រ​បច្បាប់វិញ គឺត្រូវ​បានត្រួតពិនិត្យ​ច្បាស់លាស់មុ​នអនុញ្ញាតឱ្យនាំចូលដើម្បី​បង្ការពីការឆ្ល​ងនៃជំងឺគ្រុន​ផ្តាសាយ​បក្សី ​។ បន្ថែមពី​លើការរឹតបន្តឹងលើ​ការនាំចូ​លសាច់បក្សីពីប្រ​ទេសវៀតណា​មនេះ ក្រសួងកសិក​ម្មក៏បានអំពា​វនាវដល់ម្ចា​ស់កសិដ្ឋានចិញ្ចឹ​មសត្វបក្សីធំៗនៅក្នុងស្រុកឱ្យ​មានការប្រុង​ប្រយ័ត្នឱ្យបានខ្ពស់ដើម្បី​ចៀសវាងកា​រឆ្លងជំងឺគ្រុន​ផ្តាសាយ​បក្សី ​H5N1នេះផង​ដែរ​។ក្រៅពីក្រ​សួងកសិកម្មនេះ ក្រសួងសុ​ខាភិបាលកម្ពុជាក៏​បានអំពាវនាវដល់ប្រជាព​លរដ្ឋដែលរស់នៅ​ជាប់​ព្រំដែន​ជាមួយប្រទេស​វៀតណាម​ដូចជា​ ខេត្ត​កណ្តាល ​ស្វាយរៀង ​ព្រៃវែង​ ត្បូងឃ្មុំ​ កំពត​ រតនគីរី​ មណ្ឌលគីរី​ កែប​ និង​តាកែវឱ្យមានប្រុងប្រយ័ត្នខ្ពស់ពីការឆ្លងនៃជំងឺនេះ។ ក្រសួងសុខាភិបាលកម្ពុជាបានប្រាប់ប្រជាពល​រដ្ឋកុំឱ្យទទួល​ទាន​បក្សី​ឈឺ​ឬ​ងាប់​និងត្រូវ​ចំអិន​​ឱ្យ​បាន​ឆ្អិន​ល្អ​មុន​នឹង​បរិភោគ។ ​ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានប្រាប់ឱ្យប្រជាពលរដ្ឋត្រូវលាងដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ​និង​ទឹក​មុន​ពេល​បរិភោគ​និង​បន្ទាប់​ពី​ប៉ះពាល់​ផ្ទាល់​ជាមួយ​បក្សី។លើស​ពីនេះទៅទៀត ក្រសួងសុខា​ភិបាលកម្ពុជា ក៏ជំរុញឱ្យអាជ្ញា​ធរខេត្តយកចិ​ត្តទុកដាក់ខ្លាំងពីប​ញ្ហាជំងឺគ្រុន​ផ្តាសាយ​បក្សី ​H5N1នេះផងដែរ។ ក្រសួងសុខាភិ​បាលកម្ពុជា បានប្រាប់ឱ្យអភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​និង​ធ្វើការ​ណែនាំ​អប់រំ​ប្រជា​ពលរដ្ឋ​ ដើម្បី​បង្កា​រទប់ស្កាត់​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ H5N1នេះ​ មក​មនុស្ស។​គួរបញ្ជា​ក់ជូនថា វិធានការរប​ស់ក្រសួងពាក់ព័​ន្ធទាំងពីរនេះ ធ្វើឡើងបន្ទា​ប់ពីមាន​ការ​ផ្ទុះ​ជំងឺគ្រុន​ផ្តាសាយ​បក្សី ​H5N1​ នៅភាគខាង​ត្បូងនៃប្រទេស​វៀតណាម។ ចំពោះមុខការរី​ករាលដាលនៃ​ជំងឺនេះ ​អាជ្ញាធរ​វៀតណាមបាន​សម្លាប់សត្វ​មាន់​ប្រមាណ ៥​ម៉ឺន​៥​ពាន់​ក្បាល​ កាល​ពីថ្ងៃ​ទី​១៧ ​ខែ​កុម្ភៈ កន្លងទៅ​នេះ។​ បើតា​មក្រសួ​ងកសិកម្មកម្ពុ​ជាជំងឺគ្រុន​ផ្តាសាយ​បក្សី ​H5N1​នេះ មិនទាន់ត្រូវបា​នរកឃើញកើតមានឡើ​ងនៅក្នុងប្រទេសកម្ពុ​ជានោះទេនៅ​ពេលនេះ៕ដោយ៖សហការី