បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈការកាប់និងដឹកជញ្ជូន​ឈើ​ចេញពីតំបន់អូរ​ជុញ​កំពុងក​ក្រើក​ឡើងវិញ

ព្រះវិហារ៖ចាប់ផ្តើមកក្រើកទៀតហើយបំផុសប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងតំបន់អូរជុញព្រៃព្រះរកាហើយខ្លួននិងបក្ខពួកឈ្មោះអៀងជាអ្នកប្រមូលទិញដឹកជញ្ជូនចេញទៅបណ្តាខេត្តផ្សេងៗតាមអំពើចិត្តដោយរលូន។បើតាមប្រភពច្បាស់ការណ៏បានឲ្យ​ដឹងថារយៈពេលប៉ុន្មានយប់មកនេះមាន​សកម្មភាពដឹកជញ្ជូនឈើប្រភេទលេខ២ បានកម្រើកឡើងសារជាថ្មីនៅចំណុចអូរជុញស្ថិត​ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារខណៈដែល​សមត្ថកិច្ចជំនាញរួមទាំងអាជ្ញាធរនៅខេត្តព្រះវិហារបានសម្ងំសៀម។បើតាម​សេចក្តីរាយការណ៍ថា ឈើទាំងនោះ​ត្រូវ​បាន​មេឈ្មួញដុះស្លែឈ្មោះ កែវ សុភ័ណ្ឌ និងគូរគនឈ្មោះ អៀង ធ្វើការដឹកជញ្ជូនយ៉ាងអនាធិបតេយ្យធ្វើឲ្យ​ព្រៃព្រះរកាដែលគ្របដណ្តប់៤ស្រុកនៃខេត្តព្រះវិហាររងនូវការកាប់បំផ្លាញស្ទើរគ្មានសល់។
បើតាមប្រភពដដែលបានឲ្យដឹងថាមេឈ្មួញឈ្មោះកែវសុភណ្ឌ័ជាទាហានសក្កិ៣នៅកងពលធំអន្តរាគមន៏លេខ៣ព្រះវិហារអាចកេណ្ឌប្រជាពលរដ្ឋកាប់ និងដឹកជញ្ជូនឈើ គឺដោយសារមានខ្នងបង្អែកដ៏រឹងមាំ គឺលោកផ្កាយ២ឈ្មោះ ផុន សុម៉ាលីហៅចំរើន(រហ័សនាម៧៧)មេបញ្ជាការរងកងពលធំអន្តរាគមន៏លេខ៣ដែលមានមូលដ្ឋាននៅខេត្តព្រះវិហារជាអ្នកសម្របសម្រួលនិងកាងឲ្យ​មេឈ្មួញឈើឈ្មោះ កែវ សុភណ្ឌ័ និងឈ្មោះអៀង ជាអ្នកដឹកចែកចាយតាមបណ្តាខេត្ត និងរាជធានីយ៉ាងគគ្រឹកគគ្រេងតាមរថយន្តយីឌុបផ្លូវ១០និងតាមរថយន្តវេអង(V1)ក្នុងមួយយប់ៗមិនក្រោម១០រថយន្តនោះឡើយ។បើតាមប្រជាពលរដ្ឋ​បាន​និយាយថាសកម្មភាពដឹកជញ្ជូនឈើប្រភេទលេខ២ដោយ​ដឹកចេញពីចំណុចអូរជុញនៃស្រុកជាំក្សាន្តរយៈ​ពេលប៉ុន្មានថ្ងៃមមកនេះដោយមានការសង្ស័យថាទំនងជាមានភ្លើងខៀវលោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារនិងលោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តព្រះវិហារនិងលោកនងសុខុមនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារហើយទើបគ្មានការបង្ក្រាបមេឈ្មួញឈើដុះស្លែប្រចាំអាណាចក្រស្រុកជាំក្សាន្តឈ្មោះកែវសុភ័ណ្ឌនិងគូរគនឈ្មោះអៀងយ៉ាងនេះបាន?ដូច្នេះហើយទើបមេឈ្មួញឈ្មោះ កែវ សុភ័ណ្ឌ ដែលជាមន្ត្រីយោធានៅកងពលធំអន្តរាគមន៍លេខ៨ ខេត្តព្រះវិហារ និងបក្ខពួកឈ្មោះអៀង ហ៊ានបន្តសកម្មភាពបំផ្លាញព្រៃឈើនៅចំណុចអូរជុញព្រៃព្រះរកាយ៉ាងមហន្តរាយ។
ពាក់ពន្ធ័និងការលើកឡើងខាងលើនៅព្រឹកថ្ងៃទី២៨កុម្ភៈនេះសារពត៌មានយើងមិនអាចសុំការបំភ្លឺបានឡើយពីលោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារដោយទូរស័ព្ទចូលគ្មានអ្នកលើក។ដោយឡែកលោកនង សុខុម នាយខណ្ឌរដ្ឌបាលព្រៃឈើព្រះវិហារក៏​មិនអាចទំនាក់ទំនងបា​នដែរដោយទូរស័ព្ទស្ថិតនៅក្រៅតំបន់សេវា។​សូមជម្រាបជូនដែរថាលោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសនិង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ដាស់តឿន​អ្នក​លួច​រកស៊ី​កាប់​ឈើ​ថាមិន​ថា អ្នកធំ ឬ​អ្នកតូច អ្នកមានឬ​អ្នកក្រ​នោះ​ទេ គឺ​មាន​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ ។លោក​មេបញ្ជាការ​បាន​ព្រមាន​ថាឲ្យ​តែ​រក​ឃើញ​ថា ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នឹង​ត្រូវ​បង្ក្រាប​ទាំង​មនុស្សនិង​មធ្យោបាយ ។ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​១៥ កក្កដា​បាន​ស្នើ​ដល់​ក្រសួង​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​សុំ​ពង្រឹង​ការ​សម្រេចចិត្ត​ចេញ​លិខិត​អនុញ្ញាតិ​ច្បាប់ និង​ត្រួតពិនិត្យ​កិច្ចការ​ដែល​ជា​តួនាទី ភារកិច្ចចង​ដោយ​ច្បាប់​អោយ​បាន​រឹង​តឹង ។តាម​ការ​ពិនិត្យ ដី​សម្បទាន​មួយ​ចំនួន​មិន​អាច​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ដូច​ជា កៅស៊ូ​បាន​ទេ ព្រោះ​ខាងក្រោម​សម្បូរ​ដោយ​ថ្ម ។ គ្មាន​ប្រភព​ទឹក​ខែប្រាំង​ទៀង​ផង ។ លោក​បន្ត​ថា ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ ត្រូវ​គោរព​បទដ្ឋាន​បច្ចេកទេសកិច្ចសន្យា ដោយ​ស្មោះត្រង់ ពន្ធដារ​ត្រូវ​តែ​អនុវត្ត​ដាច់ខាត ។ លោក​បញ្ជាក់​ថា​«​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ប្រទេស សុំ​មេត្តា​យល់​ថា កាលពី​ជំនាន់​ដូនតា​យើង​មិន​ប្រកប​របប​កាប់​ឈើ ហេតុ​អ្វី​លោក​អាចរ​ស់បាន ។ មុខរបរ​មាន​ច្រើន​ដែល​អាច​ចិញ្ចឹមជីវិត​បាន គួរ​ដូរ​ទម្លាប់​បំផ្លាញ​ខ្លួនឯង ដូច​ប្រសាសន៍​សម្តេច​តេ​ជោ​ថាកុំ​សម្លាប់​មេមាន់​» ។
លោក​បាន​គូសបញ្ជាក់​ថា «​លើក​នេះ​ជនល្មើស​មិន​ថា អ្នកមាន អ្នកក្រ អ្នកតូច ឬ​អ្នកធំ​ទេ ច្បាប់​ចែង​ច្បាស់​ហើយ ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ ពលរដ្ឋ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ។ អោយ​តែ​រក​ឃើញ​ថា ទ​ង្វើ​នោះ​ជា​បទល្មើស​ត្រូវ​បង្ក្រាប​ទាំង​មនុស្ស មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស ។មន្ត្រី​អនុវត្តន៍​ច្បាប់ក្នុង​គណៈកម្មការ​ក៏​ត្រូវ​ពង្រឹងវិន័យនិងអនុវត្តន៏ច្បាប់ដូចគ្នាបើ​រកឃើញថា​ផ្សំគំនិតឬពាក់ព័ន្ធនិងបទល្មើស៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយ៖ពុតសាម៉ាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តព្រះវិហារ

អភិបាលខេត្តព្រះវិហារ