សម្តេច​ហ៊ុនសែនថានៅពេលខាងមុខនឹងមានការកាត់ទឹកដីតំបន់អ​រិយក្សត្រល្វាឯម​មកធ្វើជាខណ្ឌមួយ​របស់រាជធា​នីភ្នំពេញ

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន​លើកឡើងថា​នៅពេលខាងមុខនេះ​នឹងមានការកាត់ទឹកដីខេត្តកណ្តាល​​មួយចំនួនទៀត​នៅ​ត្រង់​តំបន់អរិយត្សក្រនិងល្វាឯមដើម្បីយកមកធ្វើជាខណ្ឌមួយរបស់រាជធានីភ្នំពេញ។
សម្ដេចហ៊ុន សែន បានថ្លែងថាកន្លែងទាំង​នេះជាទឹកដីរបស់ខេត្តកណ្តាលទេ។ក៏ប៉ុន្តែដោយសាររាជធានី​ភ្នំពេញមានការរីកចម្រើន។ដូច្នេះ​បានជាកាត់បញ្ចូលទៅក្នុងរាជធានៅភ្នំពេញហើយបន្តិចទៀតមានការកាត់បន្ថែមទៀត។សម្តេចបានបញ្ជាក់ថានៅពេលធ្វើស្ពានឆ្លងទៅកាន់អរិយក្សត្ររួចហើយ​ក៏នឹងមាន​ការកាត់ទឹកដីខាងល្វាឯម អរិយក្សត្រមកធ្វើជាខណ្ឌមួយរបស់រាជធានីភ្នំពេញផងដែរ។
សម្តេចយបានលើកឡើងថាការកាត់ដីតំបន់ទាំងនេះមកឱ្យរាជធានីភ្នំពេញនឹងធ្វើឱ្យដី​នៅតំបន់នោះឡើងថ្លៃ។ សម្ដេចបានបញ្ជាក់ទៀតថាកន្លែងនេះ ត្រូវបាន​ធ្វើស្ពានចំនួន២ថែមទៀត ដែលស្ពានមួយបានសុំពីរដ្ឋាភិបាលកូរ៉េ ធ្វើពីជ្រោយចង្វារ ទៅកាន់​អរិយត្សក្រ និងស្ពានមួយទៀតធ្វើផ្លូវជាតិលេខ១ ឆ្លងកាត់ត្រង់ក្តីតាកុយទៅកាន់ខាងល្វាឯម ដើម្បីធ្វើការតភ្ជាប់ទំនាក់ទំនងគ្នា ដែលសម័យនេះ ជាសម័យក្នុងការជំរុញខិតខំធ្វើបន្តទៀត។ការរបស់សម្តេចហ៊ុនសែនថ្លែងក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង ៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មីៗនេះ ស្ថិតនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះ ក្អែក នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០៕ដោយ៖សហការី