លោក​ប្រាក់ សុខុន៖កម្ពុជា​កំ​ពុង​ស្ថិត​​នៅ​លើ​ផ្លូវ​បំ​បែក​នៃ​ការ​យល់​ឃើញ​ខុស​គ្នា​ទាំង​ស្រុង អំពី​ការ​ពិត​លើ​បញ្ហា​សិទ្ធិ​​មនុស្ស​និង​ប្រជាធិបតេយ្យ

ដោយ៖សហការី/

RFIរដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជាលោក ប្រាក់ សុខុន កាល​ពី​ថ្ងៃ​ចន្ទបាន​ថ្លែង​ការពារ​កម្ពុជា​ពី​ការ​រិះគន់​នានា​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ នៅ​ចំពោះ​មុខ​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​លើក​ទី៤០ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្កការ​សហ​ប្រជាជាតិ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ឯទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​។ បើ​តាម​លោក​ ប្រាក់ សុខុន កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​បំបែក​នៃ​ការ​យល់​ឃើញ​ខុស​គ្នា​ទាំង​ស្រុង អំពី​ការ​ពិត លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​សម្រាប់​មន្ត្រី​សិទ្ធិ​មនុស្ស នេះ​គ្រាន់​តែ​ជា​ការ​ព្យាយាម​ផាត់​ពណ៌​លើ​ស្ថាន​ភាព​ពិត​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ​។ បើ​តាម​ប្រមុខ​ការ​ទូត​កម្ពុជា «សម្រាប់​មនុស្ស​ជា​ច្រើន ពួក​គេ​បាន​មើល​ឃើញ​ថា កម្ពុជា​មាន​រឿង​ជោគ​ជ័យ ក្នុង​នាម​ជា​ប្រទេស​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ និង​ដុត​កម្ទេច​ស្ទើរ​ដល់​ដី​ដោយ​សារ​ភ្លើង​សង្គ្រាម​និង​អំពើ​ប្រល័យ​ពូជ​សាសន៍​។ ប៉ុន្តែ​កម្ពុជា​បាន​ងើប​ចេញ​ពី​ផេះ​ផង់ និង​បាន​ផ្សះ​ផ្សា​គ្នា​ក្នុង​ចំណោម​ប្រជាជន​ខ្លួន​ឯង និង​បាន​សម្រេច​នូវ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​សង្គម​ដ៏​ធំ​ធេង»។ នេះ​គឺ​ជា​ការ​ថ្លែង​ការពារ​របស់​ប្រមុខ​ការ​ទូត​កម្ពុជា លោក ប្រាក់ សុខុន នៅ​ក្នុង​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​លើក​ទី៤០​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់ ថ្ងៃទី២៦ ខែកុម្ភៈ​។តាម​រយៈ​សុន្ទរកថា​ជា​ភាសា​បារាំង​ដែល​មាន​កម្រាស់​៦ទំព័រ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​លើក​ឧទាហរណ៍​អំពី​ការ​រីក​ចម្រើន​ជា​ច្រើន​ទៀត​នៅ​កម្ពុជា ពិសេស​លើ​បញ្ហា​សេដ្ឋ​កិច្ច ការ​កាត់​បន្ថយ​ភាព​ក្រីក្រ អត្រា​នៃ​ការ​ចូល​រៀន​នៅ​បឋម​សិក្សា និង​អាយុ​ជា​មធ្យម​របស់​ប្រជាជន​ដែល​បាន​កើន​ពី​៥៤​ឆ្នាំ​នៅ​ឆ្នាំ​១៩៩៣ ទៅ​៦៩​ឆ្នាំ​នៅ​ឆ្នាំ​២០១៦​ជា​ដើម​។ មិន​តែ​ប៉ុណ្ណោះ កម្ពុជា​ក៏​បាន​សម្រេច​គោល​ដៅ​អភិវឌ្ឍ​សហ​ស្សវត្សរ៍​មុន​ពេល​កំណត់​ទៅ​ទៀត​។ ប៉ុន្តែ​ជា​អកុសល សមិទ្ធ​ផល​ទាំង​នេះ​និង​ជា​ច្រើន​ផ្សេង​ទៀត មិន​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ជា​ច្រើន ដែល​បាន​ដាក់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នោះ​ទេ​។ ហើយ​ជា​លទ្ធផល ការ​រិះគន់​ដែល​មាន​លក្ខណៈ​បុរេ​វិនិច្ឆ័យ​ខ្លាំង អំពី​រដ្ឋា​ភិបាល​កម្ពុជា បាន​បន្ត​ធ្លាក់​មក​ឥត​ស្រាក​ស្រាន្ត ដោយ​សារ​តែ​របាយការណ៍​លម្អៀង និង​ព័ត៌មាន​មិន​ពិត​។ប៉ុន្តែ​លោក អំ សំអាត ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ និង​បាន​អះអាង​ថា របាយការណ៍​ស្រមោល​របស់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ គឺ​ជា​របាយការណ៍​ពិត ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ជាក់​ស្តែង​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា និង​មិន​មែន​ជា​របាយការណ៍​ដែល​ផ្អែក​លើ​គណបក្ស​ប្រឆាំង​នោះ​ទេ​។ បន្ថែម​លើ​នេះ លោក អំ សំអាត មិន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ថ្លែង​ការពារ​របស់​ប្រមុខ​ការ​ទូត​កម្ពុជា​នេះ​ទេ ប៉ុន្តែ​លោក​ថា កម្ពុជា​គួរ​ទទួល​យក​នូវ​ចំណុច​ខ្វះខាត​ដែល​បាន​លើក​ឡើង​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ តាម​រយៈ​របាយការណ៍​ទាំង​នោះ​។តាម​រយៈ​សុន្ទរកថា​កម្រាស់​៦ទំព័រ​នេះ ប្រមុខ​ការ​ទូត​កម្ពុជា ក៏​បាន​ថ្លែង​ការពារ​សេចក្តី​សម្រេច​ក្នុង​ការ​រំលាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ផង​ដែរ​ថា «នៅ​ពេល​មេដឹក​នាំ​បក្ស​ប្រឆាំង​ប្រកាស​ជា​សាធារណៈ​ថា គាត់​និង​គណបក្ស​របស់​គាត់​បាន​ទទួល​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ពី​បរទេស ដើម្បី​ផ្តួល​រំលំ​ដោយ​ខុស​ច្បាប់​លើ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​នោះ យើង​មិន​មាន​ជម្រើស​អ្វី​ផ្សេង​ទេ ក្រៅ​ពី​ចាត់​វិធាន​ការ​ចាំ​បាច់ ដើម្បី​ការពារ​ស្ថាប័ន​ជាតិ សន្តិភាព និង​ស្ថិរភាព​នៃ​ប្រទេស​របស់​យើង​»។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក​រដ្ឋ​មន្ត្រី​បាន​អះអាង​ថា ក្រោយ​ពេល​រដ្ឋា​ភិបាល​បាន​ចាត់​វិធាន​ការ​ការពារ​នេះ​រួច​មក នៅ​ពេល​នេះ កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ក្នុង​ការ​ចរចា​ជាមួយ​អ្នក​ដែល​គាំទ្រ​សន្តិ​ប្រជាធិបតេយ្យ​ និង​អ្នក​ប្រឆាំង​ពិត​ប្រាកដ ដើម្បី​រក​ផ្លូវ​ផ្សះ​ផ្សា​ប្រជា​ធិបតេយ្យ​ជាមួយ​នឹង​ស្ថិរ​ភាព​នយោបាយ ពហុ​និយម​នយោបាយ និង​សន្តិភាព​សាធារណៈ​៕

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.