លោក​ឧត្តមសេនីយ៍ទោ​បែន រ័ត្នស្នងការនគ​របាលខេត្តត្បូង​ឃ្មុំនិងលោកជាមច័ន្ទសោភ័ណ្ឌ​​អ​ភិបាលខេត្តត្បូង​ឃ្មុំមិនចាត់​វិធានការប​ង្ក្រាប​​ល្បែង​ស៊ីសង​ខុសច្បា​ប់តំបន់សេ​​ដ្ឋកិច្ចពិ​សេ​ស

ត្បូងឃ្មុំ៖ប្រភពបាន​ឲ្យ​ដឹងថាអ្នកបើក​សង្វៀន បញ្ជល់​មាន់​បង្កប់​ល្បែងស៊ីសង​ច្រើន​ប្រភេទ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈន​ថា​រី មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ប្រភពពី​អ្នក​ធ្លាប់​ចូលរួម​លេងល្បែង​បញ្ជល់មាន់​និង​ល្បែងស៊ីសងផ្សេងៗ​ក្នុង​ទីតាំង​នោះបាន​ឲ្យ​ដឹងថា នៅ​ផ្លូវ​ចូល​សង្វៀន​បញ្ជល់មាន់​នោះ​មាន​កងសន្តិសុខ​យាមកាម​យ៉ាង​ប្រយ័ត្ន!ប្រយែង​ខ្លាចក្រែង​អ្នកកាសែត​ចូល​ថត​យក​រូបភាព​ទៅ​ផ្សព្វផ្សាយ​។ប្រជាពលរដ្ឋ​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​កត់សម្គាល់ថា​ចាប់តាំងពី​មាន​សង្វៀន​បញ្ជល់មាន់​ត្រូវគេ​បើក​លេង​នៅក្បែរ​ច្រក​ទ្វេភាគី​ដារគឺ​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈន​ថា​រីជាបន្ទាន់​ព្រោះ​លោក បែន រ័ត្នស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោកជាមច័ន្ទសោភ័ណ្ឌអភិបាលខេត្ត​ត្បូងឃ្មុំនាំគ្នា​ដេកលក់​យ៉ាង​សុខ​ស្រួល​អស់​ទៅហើយ។ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ដារស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈន​ថា​រី កំពង់ចាម ច្រក​ទ្វេភាគី​ដារ ស្រុក​មេមត់កំពុងមាន​គេ​បើក​ល្បែងស៊ីសង​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​នោះឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថានៅក្នុង​បរិវេណ​ទីតាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​មាន​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយ​បង្កប់​ដោយ​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ទៀត​កំពុងដំណើរការ​យ៉ាងរ​លូន ហើយ​អភិបាលស្រុក​មេមត់ក៏ដូចជា​អធិការនគរបាល​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំមិន​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ សូម្បីតែ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្នស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោកជាមច័ន្ទសោភ័ណ្ឌអភិបាលខេត្ត​ត្បូងឃ្មុំក៏​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ បាន​ឲ្យ​ដឹង​ទៀតថា សង្វៀន​បញ្ជល់មាន់​និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក្នុង​ទីតាំង​ដីឡូត៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈន​ថា​រី មាន​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​សមត្ថកិច្ច​ឬ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ណា​ទប់ស្កាត់​តាម​តួនាទី​របស់ខ្លួន​នៅឡើយ​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា បើ​គេ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៧ចេញពី​ខេត្ត​ត្បូងឃ្មុំ រួច​បត់​ស្ដាំ​ចូល​តាម​ច្រកទ្វារ​ទ្វេភាគី​ដារចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ​គឺ​ប្រាកដជា​ឃើញ​ទីតាំង​បើក​លេង​ល្បែងស៊ីសង​យ៉ាង​គគ្រឹកគគ្រេង​នោះ​ជាមិនខាន​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថាជា​រៀងរាល់ថ្ងៃ​មាន​ក្រុមអ្នកលេង​ល្បែង​បញ្ជល់មាន់​មកពី​គ្រប់ទិសទី​មក​ប្រមូល​ផ្ដុំគ្នា​នៅ​ទីតាំង​សង្វៀន​បញ្ជល់មាន់​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈន​ថា​រីហើយ​ក្នុងនោះ​មាន​សមត្ថកិច្ច​ប្រដាប់អាវុធ​និង​មន្ត្រីរាជការ​មួយចំនួន​ចូលរួម​លេងល្បែង​ស៊ីសង​យ៉ាង​គគ្រឹកគគ្រេងផងដែរ៕ដោយ៖មឿនសុគា