ឯកឧត្តម វេង សាខុនបានចូលរួមជាកិត្តិយសក្នុងព្រះរាជ​ពិធីប្រទានភ្លើងជ័​យនៅវិមានឯ​ករាជ្យ

នាព្រឹកថ្ងៃទី៩ខែវិឆ្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីប្រទានភ្លើងជ័យនៅវិមានឯករាជ្យ ក្នុងពិធីបុណ្យខួបលើកអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិឆ្ឆិកា និងិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕ដោយ៖សហការី