បរិយាយ៖ស្រុកត្បូងឃ្មុំនិងស្រុកមេមត់​ខេត្តត្បូងឃ្មុំ​គឺ​ជា​តំ​បន់​អនាធិ​​​ប​តេយ្យ​គ្រឿង​ញៀន​និង​ល្បែង​ស៊ីសង

ល្បែងស៊ីស​ងគ្រ​​ប់ប្រ​ភេទ​ដូច​ជាល្បែ​​ង បៀរ អាប៉ោងជល់មាន់ និង គ្រឿងញៀនបច្ចុប្បន្នបានបែកពេញបន្ទុក នៅក្នុងស្រុកត្បូងឃ្មុំនិងស្រុកមេមត់ខេត្ត​ត្បូងឃ្មុំគេ​ពុំទាន់ឃើញមា​នមន្ត្រីនគរបាលឬសមត្ថកិច្ចពាក់ព័ន្ធចេញបង្ក្រាប ឲ្យមានប្រសិទ្ឋភាពម្តងណាឡើ​យ។បៀ​រអាប៉ោងជល់មាន់និងគ្រឿងញៀនលេងយ៉ាងកក្រើកក្នុងស្រុកត្បូងឃ្មុំនិងស្រុកមេមត់ខេត្តត្បូងឃ្មុំ​នាបច្ចុប្បន្ន​ នេះ​ត្រូវបានគេមើលឃើញថាគឺជាការប៉ះ​ពា​ល់យ៉ាង​ធ្ងន់ធ្ងរដល់គោលនយោបា​យភូមិ.ឃុំមា​ន​សុវត្ថិភាព។ប្រជា​ព​លរដ្ឋនៅក្នុងទីប្រជុំជនក្រុងបាត់ដំបងបានបន្តឲ្យដឹងថាថ្នាំញៀនគឺជាអាវុធបំផ្លាញយុវភាពរ​បស់យុ​វជន​គ្រ​ប់រូបអោ​យ​ធ្លាក់ចូលទៅក្នុងរណ្តៅអំពើអបាយមុខ ពាលាអាវ៉ាសែធ្វើអោយមនុស្សបាត់បង់ សតិសម្ប​ជញ្ញៈ​លែងស្គា​ល់​ខុសនិងត្រូ​វ។ ថ្នាំញៀ​នត្រូវបានគេចរាចរណ៍ លក់ យ៉ាងកក្រើកកដល់ក្នុងស្រទាប់យុវវ័យជា​ពិសេ​សកូនៗ រប​ស់ពួកគាត់ដែលកំពុងសិ​ក្សារៀន​សូត្រ​ ។ ករណី​នេះធ្វើឲ្យមហាជនរិះគន់យ៉ាង​ខ្លាំង​ដោយសារតែ​ ភាពកំសោយរបស់អភិបាលខេត្តនិង​សមត្ថកិច្ចពាក់ព័ន្ឋ​។ជាពិ​សេស​លោកឧត្ដ​មសេនី​យ៏ប៉ែនរ័ត្នស្នង​ការន​គរបាលខេត្តត្បូងឃ្មុំនិងលោកអធិការស្រុកត្បូងឃ្មុំនិងស្រុកមេមត់នេះតែម្ដងមិន​ត្រឹមតែគ្រប់គ្រងអន់ប៉ុ​ណ្ណោះទេ​ ថែមទាំងធូររលុងក្នុង​ការ​បណ្តោយ​ឲ្យ​ពួក​​ជនសង្គ​​មងងឹតបើកល្បែងស៊ីសងយ៉ាង​គ​ឃ្លើន​ប្រឆាំ​ង​ទៅ​នឹងប្រមុខរដ្ឋាភិបាលដែលមាន​សម្តេ​ចតេ​​ជោហ៊ុន​ សែនជានាយករដ្ឋ​មន្រ្តី ។គោល​នយោ​​បាយភូមិ ឃុំមានសុវត្ថិភាព ដែល​មាន ៩ ចំណុចគួរអាជ្ញាធរខេត្តគ្រប់​លំដា​ប់ថ្នា​ក់គោរព​គោ​លការ​ណ៍​នេះ​ឲ្យ​មានប្រសិទ្ធភាពខ្ពស់ ។ គេសង្ឃឹមថាលោកជាមច័ន្ទសោភ័ណ្ឌអភិ​បាល​នៃគណៈ​អភិបាលខេត្ត​ត្បូងឃ្មុំលោកប៉ែនរ័ត្នស្នងការ​នគរបាលខេត្តត្បូងឃ្មុំនិងលោកមេបញ្ជាការកងរា​ជអាវុ​ធហត្ថត្បូងឃ្មុំនិងចាត់វិធា​នការលើ​ល្បែង​ស៊ី​សងពិសេស​គ្រឿង​ញៀនដែលជាអំពើអ​ស​កម្មក្នុងសង្គមបង្កឲ្យ​មានកើតចោរកម្ម​ច្របូក​ ច្របល់ប៉ះពាល់ដល់អារម្មណ៏ប្រ​ជាពលរ​ដ្ឋមា​នកា​រភយ័ខ្លាចជា​រៀ​ងរាល់ថ្ងៃ។ ​ទីតាំងដែលជនសង្គម​ងងឹតបើក​ល្បែងស៊ីសងលក់និងចែកចា​យគ្រឿងញៀនហើយធ្វើឲ្យពលរដ្ឋ​ក្តៅក្រហា​​យ ​នេះស្ថិ​តនៅនៅ​ភូមិ​ទួល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ​ឃុំទន្លេបិទនិងឃុំស្រឡប់ ស្រុកត្បូងឃ្មុំមួយកន្លែងស្ថិតនៅចំណុចច្រកដូង៧ដើមស្ថិតក្នុងភូមិដាឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំកំពុងបើកលេងយ៉ាងរលូនខណៈជាប្រភពចំណូលរបស់សមត្ថកិច្ចពុករលួយខេត្តត្បូងឃ្មុំ ។​​មេ​វង់ល្បែង​ទាំងនោះមានឈ្មោះហាន-ទ្រី-ធា-​ហេងនិងលឹមជាដើមជា​មេ​ខ្លោ​ងបើ​កវង់ល្បែង​ដែល​មាន​ចេតនា​ទុច្ចរិត​​បង្កើត​អោ​យ​មាន​បទល្មើស​ក្នុង​សង្គម​ ។ពលរដ្ឋរស់​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំបារម្ភពីសុវត្ថិភាពរាល់​​ថ្ងៃ​ដោ​យសារ​​តែមានល្បែងស៊ីសងចែកនិងលក់គ្រឿងញៀនគ្រប់​ប្រភេទ​​ខាងលើនេះ​ឯង ។បើអាជ្ញាធរមានសមត្ថកិច្ចមិនមានវិធានការ​​​ជា​​បន្ទា​ន់ក្នុងកា​រទប់ស្កាត់និងបង្រ្កាបពួកចៃសង្គមបើកល្បែង​ស៊ី​សងនិងគ្រឿងញៀន​ជាបន្ទាន់ដើម្បីឲ្យភាពកក់ក្តៅដល់ប្រជាពល​រដ្ឋ។មិនតែប៉ុណ្ណោះប្រជាពលរដ្ឋ​ក៏​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃពិនិត្យមើល​ភាព​អសកម្ម​របស់លោក បែន រ័ត្នស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំក៏ដូចជា​ភាព​អសកម្ម​របស់លោកជាមច័ន្ទសោភ័ណ្ឌអភិបាលខេត្ត​ត្បូងឃ្មុំ៕ដោយ៖ចលនាសង្គម