ព័ត៌មានជាតិ

សម្ដេច​ហ៊ុន​សែន​បញ្ជាក់ថាសម្ដេចនិងសម្ដេចកិត្តិព្រឹទ្ធប​ណ្ឌិតមា​នសុខ​ភាពធម្មតា​ក្រោយចាក់វ៉ាក់សាំ​ងដូសទី​៣ឬដូសជំ​រុញ

សម្ដេចហ៊ុន សែន បានបានបញ្ជាក់ថាសម្ដេចនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមានសុខភាពធម្មតា ក្រោយចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញរយៈពេលជាង១០ម៉ោងមកនោះ។បើតាមផេកផ្លូវការថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២១សម្ដេចបានសរសេរថាបន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញរយៈពេល១០ម៉ោងកន្លងមកនេះសុខភាពខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយ។ខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជាធម្មតា។សម្ដេចបន្តថាអ្វីដែលខុសពីធម្មតាគឺគ្រូពេទ្យមិនយល់ព្រមឱ្យខ្ញុំហាត់ប្រាណតាមការស្នើសុំរបស់ខ្ញុំ។ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំហាត់ប្រាណនៅថ្ងៃស្អែកវិញ។សម្ដេចបញ្ជាក់បន្ថែមថា ចំណែកភរិយាខ្ញុំកាន់តែប្រសើរព្រោះក្រោយការចាក់វ៉ាកសាំងភ្លាមគាត់ធ្វើដំណើរទៅសែនឱ្យឪពុក ម្តាយជីដូនជីតាព្រោះថ្ងៃនេះជាថ្ងៃសីល៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *