ព័ត៌មានជាតិ

សម្តេចតេជោហ៊ុន សែ​នប្រកាសបើកយុទ្ធនា​ការចាក់វ៉ា​ក់​សាំងជូនកុមារ​អាយុ៦ឆ្នាំដល់​១២ឆ្នាំ

សារសម្លេងរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំដល់១២ឆ្នាំចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ហើយសម្តេចហ៊ុនសែននឹងប្រកាសបើកយុទ្ធនាការនៅវិមានសន្តិភាព នាថ្ងៃសុក្រសប្តាហ៍នេះ។ការសម្រេចប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំដល់១២ឆ្នាំ សម្តេចតេជោហ៊ុនសែនចាប់ផ្តើមពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១។សម្តេចបញ្ជាក់ថា«យើងធ្វើយ៉ាងដូច្នេះសំដៅដើម្បីឱ្យកុមារដែលត្រូវចូលរៀនបឋមសិក្សាអាចនឹងចូលរៀនបានដោយគ្មានការភ័យខ្លាច ព្រោះពួកគេទទួលបានវ៉ាក់សាំង»។តាមរយៈសារសំឡេងនៅថ្ងៃនេះ សម្តេចហ៊ុន សែនបានលើកឡើងថា កន្លងទៅរាជរដ្ឋាភិបាលកម្ពុជាបានចាក់វ៉ាក់សាំងដល់កុមារអាយុចន្លោះពី១២ដល់១៧ឆ្នាំ ដែលជិតរួចរាល់ហើយ។ហើយពេលនេះយើងបើកយុទ្ធនាការបន្តសម្រាប់ចាក់ដល់កុមារអាយុពី៦ឆ្នាំទៅ១២ឆ្នាំបន្តទៀតដើម្បីធ្វើយ៉ាងណាឱ្យកុមារទាំងនោះអាចចូលរៀននៅថ្នាក់បឋមនៅពេលខាងមុខ។សម្តេចបានបន្តថាការបើកយុទ្ធនាការនេះត្រូវធ្វើនៅទូទាំងប្រទេស។សម្តេចស្នើឱ្យមន្រ្តីពាក់ព័ន្ធនឹងសុខាភិបាល រៀបចំវ៉ាក់សាំង និងក្រុមគ្រូពេទ្យសម្រាប់ចាក់វ៉ាក់សាំងដល់កុមារអាយុ៦ឆ្នាំដល់១២ឆ្នាំ ដែលមានចំនួនប្រមាណ១.៩លាននាក់នៅទូទាំងប្រទេស។សម្តេចហ៊ុន សែន បានថ្លែងថា នៅជំហានបន្ទាប់ទៀតរាជរដ្ឋាភិបាលក៏នឹងគិតគូរដល់ការចូលរៀនរបស់ក្មេងសម្រាប់ថ្នាក់មត្តេយ្យ ក្នុងរង្វង់អាយុ៣ទៅ៦ឆ្នាំផងដែរ។អត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៧,៧៤%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំទៅក្រោម១៨ឆ្នាំ មាន ៨៧,២៣%ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *