ព័ត៌មានជាតិ

លោកហ៊ុន ម៉ានី៖ក្នុងនា​ម​ជាអ្នកផ្តល់បុព្វក​ថាម្នាក់​ដ​ល់សៀវភៅ«ស្វែងយ​ល់ពីបដិវត្តឧស្សាហកម្មទី៤»

ក្នងនាមជាអ្នកផ្តល់បុព្វកថាម្នាក់ដល់សៀវភៅ«ស្វែងយល់ពីបដិវត្តឧស្សាហកម្មទី៤» ខ្ញុំសូមចូលរួមអបអរសាទរដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាចំពោះការសម្រេចបានស្នាដៃដ៏មានសារសំខាន់មួយនេះ។សៀវភៅ”ស្វែងយល់ពីបដិវត្តឧស្សាហកម្មទី៤”នេះគឺជាការចាប់ផ្តើមដ៏សំខាន់មួយលើការពិភាក្សាអំពីឧស្សាហកម្ម ៤.០ ជាពិេសសក្នុងបរិបទកម្ពុជា។ ខ្ញុំសូមលើកទឹកចិត្តដល់មិត្តអ្នកអាន អ្នកស្រាវជ្រាវ សិស្ស និស្សិតទាំងអស់ឱ្យអានសៀវភៅមួយនេះដើម្បីទទួលបានមូលដ្ឋានចំណេះដឹង បង្កើនពុទ្ធិសកលអំពីបច្ចេកវិទ្យា និងរបត់ថ្មីៗដែលជាធាតុផ្សំសំខាន់នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤។
បើយើងក្រឡេកមើលបរិបទសកល។ជាពិសេសបទពិសោធន៍ពីបណ្តាប្រទេសជោគជ័យក្នុងការជំរុញបរិវត្តកម្មឌីជីថល អ្វីដែលយើងទាញបានជារួមពីសកម្មភាពជំរុញ សម្របខ្លួន និងចាប់ឱកាសពីភាពសម្បូរបែបនៃបដិវត្តឧស្សាហកម្ម៤.០គឺការផ្តើមជាមួយនឹងការពង្រឹងការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការជំរុញសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលការរួមចំណែករបស់ស្ថាប័នស្រាវជ្រាវដូចជាមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជានេះពិតជាមានសារសំខាន់សម្រាប់ការជួយតម្រែតម្រង់ទិសការដឹកនាំឆ្ពោះទៅកាន់ការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ។សូមកោតសរសើរនិងវាយតម្លៃខ្ពស់នូវគំនិតផ្តួចផ្តើមនិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃមជ្ឈមណ្ឌលអភិវឌ្ឍកម្ពុជាទាំងអស់។ជាពិសេសអ្នកស្រាវជ្រាវវ័យក្មេងទាំងអស់ដែលបានរួមចំណែកក្នុងការរៀបរៀង តែងនិពន្ធសៀវភៅនេះឡើង៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *