ព័ត៌មានជាតិ

នាយ​ក​រដ្ឋមន្រ្តីហៅលោ​កសម​រង្ស៊ីថាមនុស្សអត់​គុណធ​​ម៌​ខណៈ​​អតីត​មេបក្សប្រឆាំង​បានចាត់​ទុ​​ក​​កា​​រចូល​​រួម​​រ​​​​បស់​សម្តេចហ៊ុ​​ន​ សែន​​​​​​​ជា​​ចេ​ត​នា​​​​ច​ង់​ជ​ជែ​​ក​​ចរ​​​ចា​

តាមរយៈការចុះផ្សាយរបស់វិទ្យុបារាំងបានឲ្យដឹងថាសម្តេចនាយក​រដ្ឋមន្រ្តី​ហ៊ុន សែនបានចូលរួម​នៅក្នុងកិច្ច​ពិភា​ក្សាផ្ទៃក្នុង​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​តាមប្រព័ន្ធ​អ៊ីនធើណេត ​(Zoom) ​កាលពីថ្ងៃ០៩ ​កញ្ញាក្រោមការ​ដឹកនាំ​ប្រជុំ​ដោយលោក​ឡុង រី​។ ក្នុងកិច្ច​ប្រជុំនោះ​សម្តេចបានហៅលោក​សម រង្ស៊ី​ ថាជាមនុ​ស្សអត់គុណធម៌​និងបានប្រាប់​ឱ្យក្រុមអតីត​បក្សប្រឆាំង​ឈប់ធ្វើ​នយោបាយ​ជេរប្រមាថ​គ្នាតទៅទៀត​។ ​ប៉ុន្តែ​ លោកសម រង្ស៊ី ​បានចាត់ទុក​ការចូលរួម​របស់​សម្តេចហ៊ុន សែន​នេះថាជា​ចេតនា​ចង់ជជែក​ចរចាគ្នា​។គឺជារឿងដែលគេពុំអាចនឹកស្មានដល់សោះឡើយគឺក្នុងអំឡុងពេលលោកឡុងរីដែលជាមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងកំពុងដឹកនាំកិច្ចប្រជុំផ្ទៃក្នុងតាមប្រព័ន្ធអ៊ីនធឺណិត (Zoom) ស្រាប់តែសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនបានលេចមុខចូលរួមប្រជុំនឹងគេដែរ។តាមរយៈវីដេអូដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកមាជ សុវណ្ណារ៉ា ដែលជាអតីតមន្រ្តីអតីតបក្សប្រឆាំង និងនៅលើទំព័រហ្វេសប៊ុកក្រុមអ្នកប្រយុទ្ធCNRP នៅព្រឹកថ្ងៃអង្គារនេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនបានចោទសួរលោកឡុង រីចំៗថាបានប្រឌិតព័ត៌​មា​នថារូបសម្តេចបានស្លាប់បាត់បង់ជីវិត។ ភ្លាមៗនោះ លោកឡុង រី បានឆ្លើយតបវិញថា រូបលោកមិនបានប្រឌិតព័ត៌មានបែបនេះឡើយ ហើយក៏គ្មានហេតុផលអ្វីដែលរូបលោកត្រូវធ្វើអ៊ីចឹងដែរ ព្រោះថាលោកគឺជាកូនខ្មែរកាន់សាសនាព្រះពុទ្ធនិងជាមនុស្សមានគុណធម៌។ប៉ុន្តែសម្តេចនាយករដ្ឋមន្រ្តីបានចង្អុលចំៗទៅលើលោកសម រង្ស៊ី និងក្រុមរបស់លោកដែលបានប្រឌិតព័ត៌មានអសីលធម៌បែបនេះ។ មិនតែប៉ុណ្ណោះ សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានហៅលោកសម រង្ស៊ី និងក្រុមរបស់លោកថា ជាមនុស្សអត់គុណធម៌ដែលតែងតែធ្វើអំពើអសីលធម៌និងមិនគប្បីមកលើរូបសម្តេច។ សម្តេចចង់និយាយសំដៅថា រូបសម្តេចបានខិតខំពូនជ្រុំវប្បធម៌សន្ទនា តែលោកសម រង្ស៊ី ជាអ្នកបានបំផ្លិចបំផ្លាញទៅវិញ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានប្រាប់លោកឡុង រី និងសមាជិកអតីតបក្សប្រឆាំងដែលបានចូលរួមប្រជុំតាមប្រព័ន្ធអ៊ីនធើណេត(Zoom)ថាការធ្វើនយោបាយ បើអាចធ្វើទៅរួចគឺបញ្ឈប់ការជេរគ្នា និងលាបពណ៌គ្នាទៀតទៅ។ត្រង់ចំណុចនេះ លោកឡុង រី បានប្រកាសគាំទ្រភា្លមតែម្តងហើយលោកបានគូសបញ្ជាក់ថា ការជេរប្រទេចគ្នា និងលាបពណ៌គ្នានេះមិនមែនជាគោលការណ៍បណ្តុះគំនិតរបស់អតីតគណបក្សសង្រ្គោះជាតិឡើយ។ ប៉ុន្តែលោកថា រូបលោកនឹងរិះរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីលុបបំបាត់បញ្ហានេះ។ ដោយឡែក លោកសម​ រង្ស៊ី វិញកាលពីថ្ងៃទី១២ ខែកញ្ញាបានអះអាងថា ការចូលរួមរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែននេះគឺរូបសម្តេចហាក់ដូចជាចង់បង្ហាញថារូបសម្តេចមិនរារាំងដល់ការឈានទៅរកការជជែកចរចាគ្នារកច្រកចេញរវាងអតីតបក្សប្រឆាំងនិងបក្សកាន់អំណាច។ក៏ប៉ុន្តែ​លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាដែលបានបញ្ជាក់ប្រាប់វិទ្យុបារាំងថាពីភាពពិតនៃការចូលរួមរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែននៅក្នុងកិច្ចប្រជុំតាមZOOMនោះ បានចោទសួរថា តើត្រូវចរចាពីអ្វីហើយចរចាដើម្បីអី? ប្រមុខរដ្ឋាភិបាលកម្ពុជាមិនអាចទៅចរចាជាមួយក្រុមប្រឆាំងដែលធ្វើឱ្យខុសច្បាប់ទម្លាប់ប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌និងបំផ្លាញនីតិរដ្ឋរបស់កម្ពុជានោះឡើយ។នេះបើតាមលោកផៃស៊ីផានបានគូសបញ្ជាក់ប្រាប់វិទ្យុបារាំង៕សហការី


ជំនួប​សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក សម រង្ស៊ី ឆ្នាំ​ ២០១៥ នៅ​គូឡាឡាំពួ​។ Gunawadh

cns

Leave a Reply

Your email address will not be published. Required fields are marked *