អន្តរជាតិ

តាលីបង់​​រកឃើញ“កំណប់​មាស”​នៅក្នុងផ្ទះអតី​ត​អនុប្រធានាធិប​តី​​អាហ្វហ្គា​​នីស្ថាន

ក្រុមយុទ្ធជនតាលីបង់បានរកឃើញសាច់ប្រាក់និងដុំមាសនៅក្នុងគេហដ្ឋានរបស់អតីតអនុប្រធានាធិបតីអាហ្វហ្កានីស្ថានលោកAmrullah Saleh។ទីភ្នាក់ងារសារព័ត៌មានKhaama Press របស់អាហ្វហ្គានីស្ថាននៅថ្ងៃនេះបានចែករំលែកវីដេអូមួយដែលបានសាយភាយពេញបណ្តាញសង្គមដែលក្នុងនោះយុទ្ធជនតាលីបង់បង្ហាញពីការស្វែងរកប្រាក់ចំនួន៦លានដុល្លារនិងមាសយ៉ាងតិច១៥ ដុំនៅក្នុងគេហដ្ឋានរបស់អតីតអនុប្រធានាធិបតីអាហ្វហ្គានីស្ថានលោកAmrullah Saleh។ប្រភពតាលីបង់ក៏បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Sputnikរបស់រុស្ស៊ីថា“ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់” ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់អតីតអនុប្រធានាធិបតីលោកSaleh។ទាំងលោកSalehនិងសមាជិកនៃកម្លាំងតស៊ូប្រឆាំងតាលីបង់មិនទាន់បានធ្វើអត្ថាធិប្បាយអំពីព័ត៌មាននេះទេ។លោកSalehអាយុ៤៨ឆ្នាំគឺជាអនុប្រធានាធិបតីនៅក្នុងរដ្ឋាភិបាលគាំទ្រលោកខាងលិចរបស់អតីតប្រធានាធិបតីអាហ្វហ្កានីស្ថានលោកAshrafGhani។លោកបានកាន់តំណែងជាអនុប្រធានាធិបតីអាហ្វហ្គានីស្ថានចាប់តាំងពីខែកុម្ភៈឆ្នាំ២០២០ ។មុននោះលោកគឺជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅឆ្នាំ២០១៨-២០១៩ និងបានបម្រើការជាប្រធានអគ្គនាយកដ្ឋានសន្តិសុខជាតិពីឆ្នាំ២០០៤-២០១០ ។បន្ទាប់ពីពួកតាលីបង់ដណ្តើមបានរដ្ឋធានីកាប៊ុលហើយប្រធានាធិបតីGhaniបានរត់ភៀសខ្លួនចេញពីប្រទេសលោកSalehបានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថានហើយប្តេជ្ញាថាមិនចុះចាញ់ពួកតាលីបង់ឡើយ។ដូចមន្រ្តីផ្សេងទៀតជាច្រើននៅក្នុងអតីតរដ្ឋបាលលោកSalehបានសម្រេចចិត្តស្នាក់នៅក្នុងប្រទេសដើម្បីប្រមូលផ្តុំការតស៊ូ។ លោកSalehបានដកថយទៅជ្រលងភ្នំ Panjshir ដើម្បីចូលរួមជាមួយលោកAhamadMassoudដើម្បីប្រមូលផ្តុំមនុស្សរាប់ពាន់នាក់ដើម្បីចូលរួមចលនាតស៊ូប្រឆាំងនឹងពួកតាលីបង់។Panjshirគឺជាខេត្តចុងក្រោយបង្អស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលមិនធ្លាប់ធ្លាក់ទៅលើក្រុមតាលីបង់និងជាតំបន់រឹងមាំនៃការតស៊ូ។មុននេះបណ្តាញព័ត៌មានក្នុងស្រុកបានរាយការណ៍ថាRohullahSalehដែលជាបងប្រុសរបស់អនុប្រធានាធិបតីSalehត្រូវបានក្រុមតាលីបង់ឃាត់ខ្លួននិងប្រហារជីវិតកាលពីថ្ងៃទី៩ខែកញ្ញានៅទីក្រុងPanjshir ។ ព័ត៌មាននេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីពួកតាលីបង់បានប្រកាសថាពួកគេបានគ្រប់គ្រងទាំងស្រុងលើPanjshir។កម្លាំងតស៊ូនេះបានបដិសេធសេចក្តីថ្លែងការណ៍របស់តាលីបង់ហើយទទូចថាកម្លាំងតស៊ូនៅតែបន្តប្រយុទ្ធ។រណសិរ្សតស៊ូជាតិរបស់អាហ្វហ្គានីស្ថាន(NRF)ក៏បានប្រកាសនៅថ្ងៃទី៨ខែកញ្ញាថាខ្លួននឹងបង្កើតរដ្ឋាភិបាលស្របគ្នាជាមួយរដ្ឋាភិបាលតាលីបង់។បន្ថែមពីលើទ្រព្យសម្បត្តិដែលរឹបអូសបានពីផ្ទះរបស់អនុប្រធានាធិបតីSalehយុទ្ធជនតាលីបង់ចំនួន១៥០នាក់កំពុងរស់នៅក្នុងផ្ទះរបស់អនុប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Abdul Rashid Dostum។ នេះគឺជាវីឡាដ៏ប្រណីតដែលប្រជាជនអាហ្វហ្គានីស្ថានភាគច្រើនស្មានមិនដល់ទៅលោកDostumរួមជាមួយសមាជិកដទៃទៀតនៃកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានត្រូវបានគេនិយាយថាបានចាកចេញពីទីក្រុងMazar-i-Sharifនៅអាហ្វហ្គានីស្ថានដើម្បីភៀសខ្លួនទៅUzbekistanនៅពេលដែលទីក្រុងនេះបាន“ដួលរលំ” ចំពោះការឈានទៅមុខរបស់តាលីបង់នៅពាក់កណ្តាលឆ្នាំនេះ។ ខែសីហានៅពេលដែលក្រុមខ្មាន់កាំភ្លើងតាលីបង់បានសម្រុកចូលក្នុងវិមាននោះលោកDostumមិននៅទីនោះទៀតទេ។អ្នកនាំពាក្យតាលីបង់លោកSuhailShaheenបាននិយាយនៅថ្ងៃនេះថារដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីនឹងចាត់វិធានការផ្លូវច្បាប់ទាំងអស់ដើម្បីដកបទបញ្ជាបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថានដែលបានតម្កល់ទុកនៅសហរដ្ឋអាមេរិក។“ខ្ញុំគិតថាពួកគេគួរតែដកការបង្កកវាជាលុយរបស់ប្រជាជនអាហ្វហ្គានីស្ថានហើយយើងកំពុងមានបញ្ហាសេដ្ឋកិច្ចជាច្រើនដូច្នេះសកម្មភាពបង្កកនេះគឺប្រឆាំងប្រជាជនអាហ្វហ្គានីស្ថាន។ការដកគឺប្រឆាំងប្រជាជនអាហ្វហ្គានីស្ថាន។រដ្ឋាភិបាលថ្មីនឹងចាត់វិធានការតាមផ្លូវច្បាប់ដែលអាចធ្វើទៅបានទាំងអស់។ក្រោមបញ្ជារបស់ប្រធានាធិបតីJoeBidenអាមេរិកបានបង្កកទ្រព្យសម្បត្តិជិត៩.៥ពាន់លានដុល្លាររបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាននិងបញ្ឈប់ការផ្ញើសាច់ប្រាក់ទៅឱ្យប្រទេសនេះចាប់តាំងពីថ្ងៃទី១៥ខែសីហានៅពេលដែលពួកតាលីបង់បានកាន់កាប់គ្រប់គ្រងរដ្ឋធានីកាប៊ុល។ ទុនបំរុងភាគច្រើនរបស់អាហ្វហ្គានីស្ថានត្រូវបានកាន់កាប់ដោយធនាគារកណ្តាលញូវយ៉កនិងស្ថាប័នហិរញ្ញវត្ថុដទៃទៀតនៅសហរដ្ឋអាមេរិក។មន្រ្តីអាមេរិករូបនេះបានបញ្ជាក់ថាតាលីបង់នឹងមិនអាចចូលប្រើទ្រព្យសម្បត្តិរដ្ឋាភិបាលអាហ្វហ្គានីស្ថានណាមួយនៅក្នុងសហរដ្ឋអាមេរិកបានទេព្រោះក្រុមនេះនៅតែស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់រតនាគារអាមេរិក៕យោងតាមSputnik


អតីតអនុប្រធានាធិបតីអាហ្វហ្កានីស្ថាន Amrullah Saleh (រូបថត៖ AFP)

cns

Leave a Reply

Your email address will not be published. Required fields are marked *