ព័ត៌មានជាតិ

លោក​ហ៊ុន​ម៉ានី៖ភាពខ្លាំងរបស់​គ​ណ​បក្សប្រជាជនកម្ពុជាគឺការដាក់​ចេញនូវគោលនយោបាយ ដែលឆ្លើយតបយ៉ា​ងមាន​ប្រសិទ្ធិភា​ពទៅនឹង​ការ​វិវឌ្ឍន៍និង​តម្រូវកា​រជាក់ស្តែងរ​បស់​សង្គម

ភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជាគឺការដាក់ចេញនូវគោលនយោបាយដែលឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពទៅនឹងការវិវឌ្ឍន៍និងតម្រូវការជាក់ស្តែងរបស់សង្គម។ ដើម្បីសម្រេចបាននូវគោលនយោបាយទាំងនោះយុទ្ធវិធីដែលបានដាក់ចេញ តែងមានភាពបត់បែន និងរស់រវ៉ើក ធ្វើយ៉ាងណាឲ្យគោលនយោបាយទាំងនោះ អាចសម្រេចបានដោយជោគជ័យ និងប្រកបដោយប្រសិទ្ធផលជូនជាតិនិងមាតុភូមិ។គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តអនុវត្តកម្មវិធីនយោបាយនានារបស់គណបក្សដែលបានដាក់ចេញសម្រាប់ប្រទេសជាតិ និងប្រជាជន។ ទោះជាយ៉ាងនេះក្តី ក្នុងកាលៈទេសៈជំងឺកូវីដ១៩ការប្រមូលផ្តុំកម្លាំងសរុបនិងមធ្យោបាយសរុបដើម្បីការពារអាយុជីវិតប្រជាជនខ្មែរទាំងអស់គឺជាភារកិច្ចចម្បងដែលគណបក្សប្រជាជនកម្ពុជាបាននិងកំពុងធ្វើ៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *