ព័ត៌មានជាតិ

សម្ដេចហ៊ុ​ន​សែ​ននិងភរិយា​បានចា​ក់វ៉ាក់​សាំងដូស​ទី៣ឬដូស​​ជំរុញរួចហើយ

សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញរួចហើយនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។តាមផេកផ្លូវការ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចហ៊ុនសែនបានសរសេរថា ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់។(តែ២នាក់បានហើយយាយនិងតា)នៅទូទាំងប្រទេសចាក់ដូសទី៣ឬដូសជំរុញបានប្រមាណជិត៧៨ម៉ឺននាក់រួចទៅហើយ។ សម្ដេចហ៊ុនសែនបន្តថា “យើងនឹងបន្តការចាក់ដូសទី៣ឱ្យបានគ្រប់ៗគ្នាសម្រាប់បងប្អូនដែលបានចាក់ ដូសទី១និងដូសទី២រួចរាល់ ទៅតាមពេលវេលាដែលត្រូវចាក់ដោយគិតពីដូសទី២ទៅ ដូសទី៣ក្នុងរយៈពេលពី៤ទៅ៦ខែ”៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *