អន្តរជាតិ

ដក​ប្រព័ន្ធការពា​រមីស៊ីល​ចេញពីអារ៉ាប៊ីសា​អូឌីតអា​មេរិក​កំពុងរើខ្លួន​ចេញពីសម្ព័ន្ធមិ​ត្តមជ្ឈឹមបូព៌ារ​បស់ខ្លួនមែន​ទេ?

រូបភាពផ្កាយរណបបង្ហាញថាអាមេរិកបានដកប្រព័ន្ធការពារមីស៊ីលទំនើបបំផុតនិងPatriotចេញពីអារ៉ាប៊ីសាអូឌីតបើទោះបីជាមានការកើនឡើងនៃកម្លាំងHuthiនៅយេម៉ែនបង្កើនការវាយប្រហារតាមអាកាសលើទឹកដីនៃប្រទេសសម្ព័ន្ធមិត្តកាលពីពេលថ្មីៗនេះក៏ដោយ។ការដាក់ពង្រាយមីស៊ីលរបស់អាមេរិកត្រូវបានលេចឡើងជាច្រើនខែមកហើយខណៈរដ្ឋបាលរបស់ប្រធានាធិបតីលោកJoeBidenកំពុងព្យាយាមផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅរកការប្រកួតប្រជែងអំណាចជាមួយរុស្ស៊ីនិងចិន។ គួរកត់សម្គាល់ថាការផ្លាស់ប្តូរនេះកើតឡើងជិតមួយសប្តាហ៍បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិកLloyd Austinក្នុងអំឡុងពេលធ្វើដំណើរទៅមជ្ឈឹមបូព៌ាបានលុបចោលគម្រោងទៅអារ៉ាប៊ីសាអូឌីតនៅនាទីចុងក្រោយក៏ដោយ។ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Associated Pressអ្នកនាំពាក្យក្រសួងការពារជាតិលោក JohnKirbyបានបញ្ជាក់ពីការរៀបចំឡើងវិញនូវទ្រព្យសម្បត្តិការពារអាកាសមួយចំនួន។ប៉ុន្តែបានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកនៅតែការប្តេជ្ញាចិត្តទូលំទូលាយនិងស៊ីជម្រៅចំពោះសម្ព័ន្ធមិត្តនៅមជ្ឈឹមបូព៌ារបស់ខ្លួន។ ជាមួយគ្នានេះក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតបានពណ៌នាទំនាក់ទំនងជាមួយអាមេរិកថារឹងមាំយូរអង្វែងនិងជាប្រវត្តិសាស្ត្រ។ទោះបីជាការពិតដែលថាកងទ័ពអាមេរិករាប់ម៉ឺននាក់នៅតែត្រូវបានដាក់ពង្រាយនៅទូទាំងឧបទ្វីបអារ៉ាប់ក៏ដោយក៏ប្រទេសនៅឈូងសមុទ្រនៅតែ«ស្ងាត់ស្ងៀម»អំពីផែនការអនាគតរបស់អាមេរិក។ ភាពតានតឹងនៅតែខ្ពស់ខណៈការចរចានៅទីក្រុងវីយែន (អូទ្រីស) ជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ឈានដល់ភាពជាប់គាំងដែលបង្កើនហានិភ័យនៃការប្រឈមមុខគ្នានាពេលអនាគតនៅក្នុងតំបន់៕យោងតាមVOV


កាំជ្រួចPatriot នៅមូលដ្ឋានអាកាសPrince Suntalប្រទេសអារ៉ាប៊ីសាអូឌីតនៅខែកុម្ភៈឆ្នាំ២០២០ (រូបភាព៖AP)

cns

Leave a Reply

Your email address will not be published. Required fields are marked *