សារសម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជានៅ​ក្នុងឱកាស​នៃពិធីបុណ្យចូ​លឆ្នាំចិនខាង​មុខនេះ

ស្របពេលដែលពិធីសែនចូលឆ្នាំចិននឹងចូលមកដល់ថ្ងៃស្អែកទី ២៤ មករា នេះ គឺបងប្អូនខ្មែរ-ចិន និងបងប្អូនខ្មែរមួយចំនួនធំនៅទូទាំងប្រទេសក៏បានត្រៀមរៀបចំខ្លួនរួចស្រេចហើយដើម្បីចូលរួមអបអរសាទរ និងសប្បាយរីករាយក្នុងឆ្នាំថ្មីទាំងអស់គ្នា។តាមរយៈពិធីបុណ្យទានម្តងៗគឺបានរឹតចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងការស្រឡាញ់រាប់អាននិងកាន់តែមានភាពស្និទ្ធស្នាលរវាងជាតិសាសន៍យើងទូទាំងប្រទេសដែលកំពុងរស់នៅសុខដុមក្រោមដំបូលសន្តិភាពជាមួយគ្នា។សូមជូនពរបងប្អូនខ្មែរ-ចិននិងជនរួមជាតិទាំងអស់បានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។
អរគុណសន្តិភាព